ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ពេល​រើ​​​​ចូល​ផ្ទះ​ថ្មី គួរតែ​ប្រយ័ត្ន​​​ចំណុច​ទាំង​​នេះ ទើប​ទ្រព្យ​មិន​រត់​ចេញ​ក្រៅ

4 ឆ្នាំ មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​អ្វី​ដែល​អ្នក​គួរតែ​ប្រយ័ត្ន​ពេល​ដែល​រើ​ចូល​ផ្ទះ​ថ្មី​។ តើ​មាន​អ្វី​ខ្លះទៅ? ១-ក្នុង​ថ្ងៃ​ទី​១​ដែល​អ្នក​រើ​ចូល​ផ្ទះ​ថ្មី អ្នក​មិន​គួរ​ចូល​ផ្ទះ​ដោយ​ដៃទទេរ​ទេ ដោយ​អ្នក​គួរតែ​កាន់​ធុង​អង្ករ សៀវភៅ​ធនាគារ ឬ​អាំង​ប៉ា​ង​ចូល​ទៅ​ក្នុងផ្ទះ​នោះ​។ ការ​ធ្វើ​បែប​នេះ នឹង​ធ្វើ​ឲ្យ​អ្នក​អាច​រក​បាន​លុយ​ច្រើន​ក្រោយ​ពេល​ដែល​មក​នៅផ្ទះ​ថ្មី​មួយ​នេះ​។…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​អ្វី​ដែល​អ្នក​គួរតែ​ប្រយ័ត្ន​ពេល​ដែល​រើ​ចូល​ផ្ទះ​ថ្មី​។ តើ​មាន​អ្វី​ខ្លះទៅ?

១-ក្នុង​ថ្ងៃ​ទី​១​ដែល​អ្នក​រើ​ចូល​ផ្ទះ​ថ្មី អ្នក​មិន​គួរ​ចូល​ផ្ទះ​ដោយ​ដៃទទេរ​ទេ ដោយ​អ្នក​គួរតែ​កាន់​ធុង​អង្ករ សៀវភៅ​ធនាគារ ឬ​អាំង​ប៉ា​ង​ចូល​ទៅ​ក្នុងផ្ទះ​នោះ​។ ការ​ធ្វើ​បែប​នេះ នឹង​ធ្វើ​ឲ្យ​អ្នក​អាច​រក​បាន​លុយ​ច្រើន​ក្រោយ​ពេល​ដែល​មក​នៅផ្ទះ​ថ្មី​មួយ​នេះ​។

២-ក្នុង​ថ្ងៃ​ដែល​អ្នក​រើ​ចូល​ផ្ទះ​ថ្មី អ្នក​មិន​គួរ​បន្ត​ជួសជុល​ឡើយ ព្រោះ​អាច​ប៉ះពាល់​ដល់​លាភ​សំណាង​របស់​អ្នក​។

៣-ស្ត្រី​មាន​ផ្ទៃពោះ មិន​អាច​ចូលរួម​ក្នុង​ការ​រើ​ផ្ទះ​ឡើយ ដោយ​គួរតែ​ឲ្យ​អ្នក​ម្តាយ​មាន​ផ្ទៃពោះ​នោះ​ទៅ​នៅផ្ទះ​ផ្សេង​សិន​។ ក្រោយ​ពេល​ដែល​រើ​របស់​ចូល​ផ្ទះ​ថ្មី​អស់​រួច ទើប​អាច​ឲ្យ​អ្នក​ម្តាយ​មាន​ផ្ទៃពោះ​ចូល​ទៅ​នៅ​បាន​។

៤-មុន​ពេល​ដែល​អ្នក​រើ​ចូល​ទៅ​នៅផ្ទះ​ថ្មី អ្នក​គួរតែ​ជ្រើសរើស​ថ្ងៃ​ល្អជា​មុន​សិន ទើប​អាច​ចូល​ទៅ​នៅ​បាន​។

៥-នៅ​ពេល​ដែល​អ្នក​ចង់​រើ​ទៅ​នៅ​ក្នុងផ្ទះ​ថ្មី អ្នក​គួរតែ​អោប​ខ្នើយ​ថ្មី​ចូល​ទៅ​គេង​ក្នុង​បន្ទប់​ថ្មី​របស់​អ្នក ទើប​អាច​នាំ​សំណាងល្អ​ចូល​មក​បាន​។

៦-ក្រោយ​ពេល​ដែល​អ្នក​រើ​ចូល​ផ្ទះ​ថ្មី អ្នក​គួរតែ​ធ្វើ​ពី​ធី​ឡើងផ្ទះ ដោយ​តូច​ក៏​បាន ធំ​ក៏​បាន ដើម្បី​ឲ្យ​ផ្ទះ​នោះ​មាន​ភាព​អ៊ូអរ ទើប​អាច​នាំ​លាភ​ចូល​មក​រក​អ្នក​បាន​។

៧-យប់​ទី​១​ដែល​អ្នក​រើ​ចូល​មក​ក្នុងផ្ទះ​ថ្មី អ្នក​គួរតែ​បើកភ្លើង​ឲ្យ​ភ្លឺ​ពេញ​មួយ​យប់ ដោយ​គួរតែ​បើក​ឲ្យ​ភ្លឺ​បាន​៧២​ម៉ោង ទើប​លាភ​សំណាង​អាច​ចូល​មក​រក​អ្នក​។

៨-ក្រោយ​ពេល​ដែល​អ្នក​ចូល​មក​នៅ​ក្នុងផ្ទះ​ថ្មី អ្នក​គួរតែ​និយាយ​ពាក្យ​ល្អ​ៗ​ឲ្យ​បាន​ច្រើន មិន​គួរ​ខឹង ឬ​ជេរ​អ្នក​ដទៃ​នោះ​ទេ ទើប​អាច​នាំ​សិរី​មង្គល​ចូល​ក្នុងផ្ទះ​អ្នក​បាន​ច្រើន​។

៩-នៅ​ពេល​ដែល​អ្នក​ចូល​ទៅ​នៅ​ក្នុងផ្ទះ​ថ្មី អ្នក​គួរតែ​អុជ​ធូប ដើម្បី​ឲ្យ​កុងម៉ា និង​ទេវតា​ទាំងឡាយ​តាម​ជួយ​ថែរក្សា​អ្នក​។ ដូចនេះ អ្នក​គួរតែ​ប្រយ័ត្ន​ពី​ចំណុច​ទាំងនេះ ទើប​អ្នក​អាច​ទទួល​បាន​លាភ​ចូល​ក្នុងផ្ទះ​ថ្មី (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ