សំណួរចាក់ដោតរហូតសូដា នីតា អួលដើម.ក រំលឹកពេលមួយជាមួយម្តាយ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ កញ្ញា សូដា នីតា តែងតែចំណាយពេលវេលាដ៏យូរអង្វែង ដើម្បីគ្រួសារ នាងហត់កាយ ហត់ចិត្តច្រើនណាស់ បើទោះជានាងមិនមែនជាកូនច្បងក្នុងគ្រួសារពិតមែន…
រាជធានីភ្នំពេញ ៖ កញ្ញា សូដា នីតា តែងតែចំណាយពេលវេលាដ៏យូរអង្វែង ដើម្បីគ្រួសារ នាងហត់កាយ ហត់ចិត្តច្រើនណាស់ បើទោះជានាងមិនមែនជាកូនច្បងក្នុងគ្រួសារពិតមែន…
រាជធានីភ្នំពេញ ៖ កញ្ញា សូដា នីតា តែងតែចំណាយពេលវេលាដ៏យូរអង្វែង ដើម្បីគ្រួសារ នាងហត់កាយ ហត់ចិត្តច្រើនណាស់ បើទោះជានាងមិនមែនជាកូនច្បងក្នុងគ្រួសារពិតមែន តែអម្រែកគ្រប់បែបយ៉ាងបានទ្រដោយរូបនាងផ្ទាល់។ ហើយថ្មីៗនេះនាងបានបង្ហាញវត្តមានកម្មវិធីកម្សាន្តពេញនិយមមួយ។ ចុងក្រោយសំណួរចាក់ដោតចំនាងរហូតនិយាយស្រស់ទឹកភ្នែក។
នៅក្នុងកម្មវិធី «3Fan» ត្រូវបានគេអញ្ជើញតារាសម្តែងឆ្នើមៗ ចាស់ទុំក្នុងសិល្បៈបង្ហាញវត្តមាន ក្នុងនោះ អ្នកនាងចន ច័ន្ទលក្ខិណា សូដា នីតា និងលី ម៉ារីណា។ ហើយពិធីករដែលមានអៀង វិច្ឆ័យ សុភ័ក្រ កុសុម៉ា និងផេន ខេក ហើយសួរសំណួរឯកជនខ្លះ។ ជាពិសេសសូដា នីតា ក្រោយពេលបង្ហោះសារខ្លីមួយពាក់ព័ន្ធមានបញ្ហាជាមួយម្តាយ សុំឱ្យមានការស្រាយបំភ្លឺ ក្នុងពេលចម្ងល់កើតឡើងគ្រប់គ្នា ព្រោះនាងស្រឡាញ់ម្តាយណាស់។
កញ្ញា សូដា នីតា បានបំភ្លឺថា តាំងពីដើមមកនាងលះបង់ ការងារលើកស្ទួយ ក្រុមគ្រួសារនៅក្នុងផ្ទះប្រមាណជាង១០នាក់។ នាងយល់ថា មិនអាចឈរអោបដៃមើលបាន ត្រូវតែខំប្រឹង។ តាំងពីតូចអាយុជាង១០ឆ្នាំបាត់បង់លោកឪពុក ដូចនេះយល់ថា អ្វីជាការលំបាក។
ទាក់ទងការបង្ហាញសារលើបណ្តាញសង្គម ដែលមនុស្សភាគច្រើនយល់ថា នាងមានជម្លោះជាមួយម្តាយ តែសភាពពិតអ្នកម្តាយ គឺនាងព្យាយាមមើលថែគាត់ណាស់ ។ មិត្តភក្តិក្នុងសិល្បៈយល់ច្រើន ម្តាយខ្ញុំឈឺច្រើន ហើយមានជំងឺមហារីកទៀត។ ពេលធូរគាត់ចេះតែទៅជួបអ្នកស្គាល់ ព្រោះបំបាត់អផ្សុក។ ពេលនេះគាត់បន្តឈឺជំងឺថ្មីទៀត។ នាងថា មួយអាទិត្យ៥ថ្ងៃ សេសសល់២ថ្ងៃនាងសុំនៅផ្ទះមើលម្តាយ។ ទោះនាងមានពេល១ម៉ោង ឬ២ម៉ោង គឺសុំនៅជិតម្តាយ ព្រោះគាត់ខលមិនលើក ខ្ញុំខ្លាចគាត់ដួល ឬមានបញ្ហាអ្វីនៅខាងក្រៅ អាចមានផលលំបាក។
ម្ល៉ោះហើយខ្ញុំសុំធ្វើអ្វីដែលខ្លួនចង់បាន ដូចជាសុំនៅជិតគាត់ពេលទំនេរ ដោយសារខ្ញុំរវល់ការងារច្រើន។ អ៊ីចឹងហើយ ទើបនាងបង្ហោះសារ ហើយក្រោយៗមកទាំងម្តាយ និងបងប្អូនខ្លះយល់ច្រើនពីបំណងដែលមានពេលនេះ។ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ