ស្ត្រី​មាន​ផ្ទៃពោះ​និង​ស្ត្រី​សម្រាលកូន​រួច​ចំនួន​៤០​នាក់​ទទួល​អំណោយ​ពី​សាខា​កាកបាទក្រហម​ខេត្ត


ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី​មាន​ផ្ទៃពោះ​និង​ស្ត្រី​សម្រាលកូន​រួច​ចំនួន​៤០​នាក់​ទទួល​បាន​អំណោយ​ពី​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបន្ទាយមានជ័យ​កាលពី​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​សាលា​បឋម​សិក្សា​កកោះ ឃុំ​ស្លរ​ក្រាម ស្រុក​ស្វាយចេក​។

លោក​ជំទាវ ឆាន់ ច័ន្ទ​សោភា អនុប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបន្ទាយមានជ័យ​បាន​មាន​ប្រសាសន៍​ថា ក្នុង​ឱកាស​ទិវា​ជាតិ​សុខភាព​មាតា ទារក និង​កុមារ និង​ជា​សារលិខិត​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន​រ៉ា​នី ហ៊ុន​សែន ប្រធាន​សាខា​កាកបាទក្រហមកម្ពុជា និង​ជា​ឥស្សរជន​ឆ្នើម​ថ្នាក់​ជាតិ​នៃ​ផែនការ​សកម្មភាព​រួម អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ដើម្បី​សុខភាព​ស្ត្រី និង​កុមារ ផ្ញើ​ជូន​បងប្អូន​ជនរួមជាតិ​ក្នុង​ទិវា​ជាតិ​សុខភាព​មាតា ទារក និង​កុមារ ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០២០​។

លោក​ជំទាវ​បាន​មាន​ប្រសាសន៍​ថា ជាមួយនឹង​វឌ្ឍនភាព​នេះ​ប្រទេស​កម្ពុជា​កាន់តែ​មានឱកាស​ទទួល​បាន​ប្រាក់​ចំណូល​ខ្ពស់​ជាង​មុន និង​ទទួល​បាន​នូវ​អត្ថប្រយោជន៍​បន្ថែម​ពី​គោលនយោបាយ​គាំពារ​សង្គម​របស់​រាជរដ្ឋាភិបាល​ដែល​ចួ​យ​ដល់​ក្មួយ​ៗ​នារី​និង​មន្ត្រីរាជការ និង​កម្ម​ការ​នី​ទទួល​បាន​នូវ​អត្ថប្រយោជន៍​ក្នុង​ការ​ថែទាំ​សុខភាព ទទួល​បាន​នូវ​ការពិគ្រោះ​និង​ពិនិត្យ​ព្យាបាល​ជំងឺ​ទទួល​បានការ​ឧបត្ថម្ភ​មាតុភាព រួមចំណែក​ជួយ​អោយ​គ្រួសារ​នីមួយ​ៗ​មាន​សុភមង្គល​។

លោក​ជំទាវ ឆាន់ ច័ន្ទ​សោភា បានឱ្យ​ដឹង​ថា ជា​សារលិខិត​បាន​អំពាវនាវ​ចំពោះ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក​សុខាភិបាល អ្នក​ផ្តល់​សេវា​ទាំងអស់​ចូលរួម​គាំទ្រ​ការ​អនុវត្ត​គោលនយោបាយ​ប្រកបដោយ​ចឹ​រ​ភាព​នៅ​ឆ្នាំ​២០៣០​របស់​រាជរដ្ឋាភិបាល​តាម​កំណត់ និង​សូម​អំពាវនាវ​ដល់​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ទាំង​ជាតិ​និង​អន្តរជាតិ​សូម​ជួយ​និង​បន្ត​ជួយ​វិនិយោគ​គាំទ្រ​ដល់​ការងារ​សុខភាព​មាតា​និង​ទារក​និង​កុមារ​នៅ​កម្ពុជា​។

ក្នុង​ឱកាស​នោះ​ដែរ សាខា​កាកបាទក្រហមកម្ពុជា​បាន​នាំ​យក​អំណោយ​ជូន​ដល់​ស្ត្រី​មាន​ផ្ទៃពោះ​និង​ស្ត្រី​សម្រាលកូន​រួច​ចំនួន​៤០​នាក់ ក្នុង​ម្នាក់​ៗ​ទទួល​បាន​កន្សែងពោះគោ​១ សារុង​១ ទឹកដោះគោឆៅ​១​ឡូ ទឹកបរិសុទ្ធ​ដប​ធំ​៦​ដប ទឹកដោះគោ​ខាប់​២​កំប៉ុង សាប៊ូ​កក់សក់​១​ដប ម្ស៉ៅ​លាប​ខ្លួន​១​ដប ទឹក​សណ្តែក​១​យួរ សាប៊ូ​ម្ស៉ៅ​១​ថង នំប្រៃ​១​ថង់​ធំ និង​ថវិកា​ចំនួន​៣​ម៉ឺន​រៀល​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

ព្រឹត្តិការណ៍សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០១:២០ | ក្នុងស្រុក

ក្រុមហ៊ុន​អ៊ិ​ន​ធើ ឡូ​ជី​ស្ទីក (​ខេ​ម​បូ​ឌា​) ជា​ក្រុមហ៊ុនមេ​នៃ​ធនាគារ​ឯកទេស​វី​ង នឹង​វិនិយោគ​ជាមួយ Camboticket ដើម្បី​ពង្រីក​អាជីវកម្ម​លក់​សំបុត្រ​អន​ឡាញ​នៅ​កម្ពុជា

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ