ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​ប្រធានាធិបតី​ លោក​មូ​ូ​បា​រ៉ា​ក់​ ទទួល​មរណភាពហើយ​

4 ឆ្នាំ មុន

ប្រទេស​អេ​ហ្ស៊ី​ប ៖ អតីត​ប្រធានាធិបតី​អេ​ហ្ស៊ីប លោក​ហូ​ស្នី ​មូ​បា​រ៉ា​ក់ ដែល​ត្រូវ​ទម្លាក់​ពី​តំណែង​ដោយសារ​ការ​បះបោរ​របស់​ប្រជាជន​កាលពី​ឆ្នាំ​២០១១ ក្រោយ​កាន់​អំណាច​៣០​ឆ្នាំ​នោះ បាន​ទទួលមរណភាព​ហើយ​កាលពី​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២០…

ប្រទេស​អេ​ហ្ស៊ី​ប ៖ អតីត​ប្រធានាធិបតី​អេ​ហ្ស៊ីប លោក​ហូ​ស្នី ​មូ​បា​រ៉ា​ក់ ដែល​ត្រូវ​ទម្លាក់​ពី​តំណែង​ដោយសារ​ការ​បះបោរ​របស់​ប្រជាជន​កាលពី​ឆ្នាំ​២០១១ ក្រោយ​កាន់​អំណាច​៣០​ឆ្នាំ​នោះ បាន​ទទួលមរណភាព​ហើយ​កាលពី​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២០ ​ក្នុង​ជន្មាយុ​៩១​ឆ្នាំ​។

ជា​សម្ព័ន្ធមិត្ត​របស់​បណ្ដា​ប្រទេស​លោក​ខាងលិច ក្នុង​ការ​តស៊ូ​ប្រឆាំង​នយោបាយ​អ៊ី​ស្លា​ម​និយម លោក​មូ​បា​រ៉ា​ក់​ត្រូវ​ចាប់​ឃុំឃាំង​នៅ​អេ​ហ្ស៊ីប ដោយ​ក្រុម​បងប្អូន​អ៊ី​ស្លា​ម​។ ក្នុង​ប្រទេស​ពេល​កាន់​អំណាច លោក​បាន​បង្ក្រាប​ពួក​ប្រឆាំង​តែ​បង្ហាញ​ពី​អសមត្ថភាព​របស់​លោក មិន​អាច​ជម្រុញ​សេដ្ឋកិច្ច​អេ​ហ្ស៊ីប ហើយ​រង​ការ​ចោទប្រកាន់​ពី​បទ​ពុក​រលួយ រហូត​ដល់​ការ​ដកខ្លួន​ថយ​ចេញពី​លោក​របស់​កង​យោធា នា​ខែកុម្ភៈ​ឆ្នាំ​២០១១​ប្រឈម​មុខ​នឹង​ការ​តវ៉ា​របស់​យុវជន​ច្រើន​រយ​ពាន់​នាក់ ដែល​ប្រមូលផ្ដុំ​គ្នា​នៅ​ទីលាន​តា​ហ៍​រៀរ​ក្រុង​គែរ​។

លោក​មូ​បា​រ៉ា​ក់បាន​ទទួលមរណភាព​ក្រោយ​ចូល​ព្យាបាល​ក្នុង​បន្ទប់សង្គ្រោះបន្ទាន់​ជា​ច្រើន​ស​ប្ដា​ហ៍ បន្ទាប់​ពី​ការ​វះកាត់​មួយ​មក​។ វិមាន​ប្រធានាធិបតី​និង​កងទ័ព​អេ​ហ្ស៊ីប​បាន​សម្ដែង​ការ​គោរព​វិញ្ញាណ​ក្ខ័​ន្ធ​លោក ក្នុង​ឋានៈ​ជា​វីរបុរស​មួយ​រូប ដោយសារ​តួនាទី​របស់​លោក​ក្នុង​សង្គ្រាម​នៅ​គីប​ពួរ​កាលពី​ឆ្នាំ​១៩៧៣ ហើយ​អតីត​នាយសេនាធិការ​កងទ័ពអាកាស​រូប​នេះ នឹង​មាន​សិទ្ធិ​គោរព​ដោយ​កងកិត្តិយស​យោធា​។

ទោះបី​យ៉ាងណា​ទូរទស្សន៍​អេ​ហ្ស៊ីប​ដោយ​ប្រកាស​ពី​មរណភាព​របស់​លោក បាន​ចេញ​ការ​រិះគន់​នានា លើ​ការ​គ្រប់គ្រង​ប្រទេស​របស់​លោក ដោយ​រំឭក​ជា​ពិសេស​ពី​បណ្ដា​គម្រោង​ចំណាយ​ប្រាក់​ដ៏​ច្រើន​នានា ក្នុង​ការ​កសាង​បណ្ដា​ទីក្រុង​កណ្ដាលវាល​ខ្សាច់ ដោយ​គ្មាន​គម្រោង​ជាស​កល​។

ឡើង​កាន់​អំណាច​ក្រោយ​ការ​ធ្វើឃាត​លោក​អា​នូ​អាសា​ដា​ត​ដោយ​កង​កុំម៉ង់ដូ​អ៊ី​ស្លា​ម​និយម​កាល​ពី​ឆ្នាំ​១៩៨១ លោក​ហូ​ស្នី​មូ​បា​រ៉ា​ក់​ត្រូវ​បាន​ចាប់ខ្លួន​២​ខែ​ក្រោយ​ការ​ផ្ដួលរំលំ​លោក បន្ទាប់​មក​ត្រូវ​រង​ការ​កាត់ទោស​ដាក់គុក​អស់​មួយ​ជីវិត​ពី​បទ​សម្លាប់​បាតុករ​២៣៩​នាក់ ក្នុង​ឱកាស​នៃ​បដិវត្តន៍​ទន្លេ​នី​ល​។ លោក​ស្ថិត​ក្នុង​ពន្ធនាគារ​ឬ​ក្នុង​មន្ទីរពេទ្យ​យោធា​ច្រើន​ឆ្នាំ រហូត​ទទួល​បានការ​ដោះ​លែង​កាលពី​ឆ្នាំ​២០១៧​ក្រោយ​លុប​ចោលការ​ចោទប្រកាន់​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ