ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាខា​ពន្ធដារ​ខេត្ត​រក​ឃើញ​រថយន្ត​ជាង​៤០០​គ្រឿង​មិន​បាន​បង់ពន្ធ​ផ្លូវ​ប្រចាំឆ្នាំ​២០១៩

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ លោក សន ស៊ី​ផល ប្រធាន​សាខា​ពន្ធដារ​ខេត្ត​ព្រះ​សីហ​នុ បានឱ្យ​ដឹង​នៅ​ព្រឹ​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២០ នេះ​ថា…

ខេត្ត​ព្រះ​សីហ​នុ ៖ លោក សន ស៊ី​ផល ប្រធាន​សាខា​ពន្ធដារ​ខេត្ត​ព្រះ​សីហ​នុ បានឱ្យ​ដឹង​នៅ​ព្រឹ​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២០ នេះ​ថា មន្ត្រី​សាខា​ពន្ធដារ​ខេត្ត​ព្រះ​សីហ​នុ បាន​ចុះ​ត្រួតពិនិត្យ​ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន​ប្រចាំឆ្នាំ​២០១៩ នៅ​ផ្លូវ​អូរ​១ និង​ផ្លូវ​ឃ្លាំង​លើ ក្នុង​រយៈពេល​២៥​ថ្ងៃ​កន្លង​មកនេះ​បាន​រក​ឃើញ​រថយន្ត​គ្រប់​ប្រភេទ​ជាង​៤០០​គ្រឿង ដែល​មិន​បាន​បំពេញ​កាតព្វកិច្ច​បង់ពន្ធ​ផ្លូវ​ជូន​រដ្ឋ​ឡើយ ។

លោក​ប្រធាន​សាខា​ពន្ធដា​ខេត្ត​ព្រះ​សីហ​នុ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ការ​ចុះ​ត្រួតពិនិត្យ​ក្នុង​ពេលវេលា​ខាងលើ​មន្ត្រី​ជំនាញ​ពន្ធដារ​បាន​រក​ឃើញ​រថយន្ត​ចំនួន​៤៤១​គ្រឿង បាន​បង់ពន្ធ​ជូន​រដ្ឋ​ចំនួន​២០០,៦៩០,០០០​រៀល ក្នុង​នោះ​ពិន័យ​លើ​រថយន្ត​ចំនួន​៤៣៩​គ្រឿង ស្មើនឹង​ទឹកប្រាក់​ចំនួន ១៩៦,១៩០,០០០​រៀល ។

លោក សន ស៊ី​ផល បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា សកម្មភាព​ត្រួតពិនិត្យ​ពន្ធ​ផ្លូវ​លើ​រថយន្ត​ប្រចាំឆ្នាំ​២០១៩ ដែល​មិន​បាន​បង់ពន្ធ​ផ្លូវ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ បាន​ធ្វើ​ឡើងជា​រៀង​រាល់​ឆ្នាំ ហើយ​ឆ្នាំ​នេះ​ក៍​មិន​ខុស​ពី​បណ្តារ​ឆ្នាំ​កន្លង​មក​ដែរ យើង​អនុវត្ត​រយ​:​ពេល​២​ខែ គឺ​ចាប់ពី​ខែកុម្ភៈ រហូត​ដល់​ខែមីនា ឆ្នាំ​២០២០ ក្នុង​ប្រតិបត្តិការ​ចុះ​ត្រួតពិនិត្យ​ពន្ធ​ផ្លូវ​ប្រចាំឆ្នាំ​២០១៩ មន្ត្រី​សាខា​ពន្ធដារ​ខេត្ត​ព្រះ​សីហ​នុ បាន​សហ ការ​ជាមួយ​កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត​និង​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ ។

លោក​ប្រធាន​សាខា​ពន្ធដារ​ខេត្ត​ព្រះ​សីហ​នុ ក៍បាន​ធ្វើការ​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​មាន​យានយន្ត ត្រូវ​ចូលរួម​បំពេញ​កាតព្វកិច្ច​បង់ពន្ធ​ផ្លូវ​ឱ្យ​បាន​គ្រប់​គ្នា តាម​ទីតាំង​ដែល​អគ្គនាយក​ពន្ធដារ​សហការ​ជាមួយ​និង​ធនាគារ មាន​ដូច​ជា ធនាគារ​អេ​ស៊ី​លី​ដា ធនាគារ​ការ​ណា​ឌី​យ៉ា ធនាគារ​សាធារណៈ ។​ល​។ ចៀសវាង​ការ​ផាកពិន័យ ខាតបង់​ថវិកា និង​ពេលវេលា ព្រោះ​មន្ត្រី​របស់​យើង​នៅ​រង់ចាំ​បម្រើសេវា​ជូន​បងប្អូន​គ្រប់ពេលវេលា ។

លោក​ប្រធាន​សាខា​ពន្ធដារ​ខេត្ត​ព្រះ​សីហ​នុ បាន​បញ្ជាក់​ថា ការ​ចុះ​ត្រួតពិនិត្យ​ពន្ធ​ផ្លូវ​ប្រចាំឆ្នាំ ២០១៨​កន្លង​មក​លើ​រថយន្ត​គ្រប់​ប្រភេទ​ដែល​ធ្វើ​ចរាចរណ៍​ក្នុង​ខេត្ត​ព្រះ​សីហ​នុ មន្ត្រី​សាខា​ពន្ធដារ​ខេត្ត​ព្រះ​សីហ​នុ រក​ឃើញ​រថយន្ត​ចំនួន ៦៦៥​គ្រឿង​មិន​បាន​ចូលរួម​មក​បំពេញ​កាតព្វកិច្ច​បង់ពន្ធ​លើ​មធ្យោបាយ​របស់​ខ្លួន​ជូន​រដ្ឋ ត្រូវ​បាន​ធ្វើការ​ផាកពិន័យ​ផង​ដែរ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ