មនុស្សចូលចិត្តចែករំលែកដំបូន្មានឲ្យគ្នាទៅវិញទៅមកណាស់មិនថាដំបូន្មានពីការចិញ្ចឹមកូន ឬការរកលុយទេ ។ ប៉ុន្តែសម្រាប់អាជីវករដែលមិនទាន់មានបទពិសោធន៍ច្រើន វាអាចស្មុគស្មាញសម្រាប់ពូកគេពេលដែលលឺដំបូន្មានច្រើន ឬដំបូន្មានដែលប្រឆាំងគ្នាជាដើម ។ វាអាចធ្វើឲ្យពូកគេបាត់បត់ជំនឿចិត្តលើការសម្រេចចិត្តរបស់ខ្លូនផងដែរ ។
ក្រៅពីជួយដល់អាជីវករក្នុងការដោះស្រាយបញ្ហា ឬឧបសគ្គដែលបានជួបហើយ ដំបូន្មានអាចផ្តល់ការផលប៉ះពាល់ដល់អាជីវកម្មដែរជាពិសេសប្រសិនបើដំបូន្មាននោះជាដំបូន្មានដែលមិនល្អ ។ ដូច្នេះតើអ្នកគួរធ្វើយ៉ាងដូចម្តេចទើបដឹងថាដំបូន្មានណាជាដំបូន្មានដែលអ្នកគួរស្តាប់ ហើយដំបូន្មានណាអ្នកគួរជៀសវាងដើម្បីជួយដល់អាជីវកម្មរបស់អ្នក?
១. នរណាជាប្រភពរបស់អ្នក
ប្រសិនបើអ្នកគ្រប់គ្រងគណនេយ្យរបស់អាជីវកម្មអ្នកឲ្យដំបូន្មានផ្នែកសុខភាពដល់អ្នក តើអ្នកជឿជាក់គេទាំងស្រុងទេ? មុនពេលស្តាប់ដំបូន្មានអ្នកដទៃ អ្នកគួរតែគិតឲ្យបានច្បាស់លាស់សិនពីប្រភពនៃដំបូន្មាននោះថាពួកគេពិតជាអាជីវករដែលជោគជ័យ និងទទួលបានការគោរពស្រលាញ់ពីបុគ្គលិកខ្លួន ឬទេ? ។
អ្នកមិនគួរចាញ់បោកមុខងារ ឬតំណែងពិរោះៗទេ ។ ប្រសិនបើពួកគេមិនមានភស្តុតាងមកបញ្ជាក់អ្វីដែលចេញពីមកពីមាត់ពួកគេទេនោះ ដំបូន្មានរបស់ពួកគេមិនស័ក្តិសមនឹងពេលវេលាដែលអ្នកចំណាយលើពួកគេឡើយ ។
២. តើពួកគេមានសួរសំណួរទៅអ្នកទេ?
មុនពេលមនុស្សម្នាក់អាចផ្តល់ការណែនាំដល់អ្នកបាន ពួកគេត្រូវធ្វើអ្វីមួយដែលសំខាន់ជាងគេជាមុនសិន នោះគឺសួរសំណួរទៅអ្នក ។ អ្នកមិនអាចផ្តល់ទិសដៅទៅមនុស្សម្នាក់បានប្រសិនបើអ្នកមិនដឹងពីទីតាំងដែលពួកគេចង់ទៅឡើយ ហើយអ្នកក៏មិនអាចទទួលបានព័ត៌មានដែលមានប្រយោជន៍ដែរប្រសិនបើអ្នកមិនដឹងពីស្ថានការឲ្យបានច្បាស់លាស់ ។
អ្
នកដែលឲ្យដំបូន្មានមកអ្នកគួរតែជាមនុស្សដែលចាប់អារម្មណ៍លើអ្នកពិតប្រាកដ និងដឹងពីស្ថានការអ្នកច្បាស់លាស់ ។ ប្រសិនបើអ្នកមានអារម្មណ៍ថាអ្នកដូចកំពុងត្រូវបានគេសម្ភាសន៍នោះវាអាចជាមុខសញ្ញាបង្ហាញថាអ្នកនឹងស្តាប់បានដំបូន្មានល្អៗហើយ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ