ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះឥន្ទ្រ​ជ្រះថ្លា​នឹង​ព្រះ​មហាកច្ចាយនៈ

4 ឆ្នាំ មុន

កាល​ព្រះ​បរម​សាស្តា​គង់នៅ​ក្នុង​វត្ត​បុប្ផារាម​ទ្រង់​ប្រារព្ធ​នូវ​ព្រះ​មហា​ក​ច្ចាយ​ក្នុង​វេលា​ចេញ​វស្សា ។ ពេល​នោះ​សក្កទេវរាជ​បាន​ស្តេច​យាងចុះ​មក​ធ្វើ​សក្ការបូជា ហើយ​ទ្រង់​ទតព្រះនេត្រ​មើល​ព្រះ​មហាកច្ចាយនៈ លុះ​បាន​ទតព្រះនេត្រ​ឃើញ​ព្រះ​ថេរៈ​លោក​និមន្ត​មក​ហើយ ទ្រង់​សោមនស្ស​រីករាយ​ក្រាប​នមស្សការ​បូជា​ដោ យ​ផ្កាកម្រង​គ្រឿងក្រអូប​ដែល​ជា​ទិព្វ​ផ្សេង​ៗ​។ ពួក​ភិក្ខុ​ទាំងឡាយ​បាន​តិះដៀល​ដល់​សក្កទេវរាជ​ថា ធ្វើ​សក្ការបូជា​ដោយ​រើសមុខ ។…

កាល​ព្រះ​បរម​សាស្តា​គង់នៅ​ក្នុង​វត្ត​បុប្ផារាម​ទ្រង់​ប្រារព្ធ​នូវ​ព្រះ​មហា​ក​ច្ចាយ​ក្នុង​វេលា​ចេញ​វស្សា ។

ពេល​នោះ​សក្កទេវរាជ​បាន​ស្តេច​យាងចុះ​មក​ធ្វើ​សក្ការបូជា ហើយ​ទ្រង់​ទតព្រះនេត្រ​មើល​ព្រះ​មហាកច្ចាយនៈ លុះ​បាន​ទតព្រះនេត្រ​ឃើញ​ព្រះ​ថេរៈ​លោក​និមន្ត​មក​ហើយ ទ្រង់​សោមនស្ស​រីករាយ​ក្រាប​នមស្សការ​បូជា​ដោ យ​ផ្កាកម្រង​គ្រឿងក្រអូប​ដែល​ជា​ទិព្វ​ផ្សេង​ៗ​។ ពួក​ភិក្ខុ​ទាំងឡាយ​បាន​តិះដៀល​ដល់​សក្កទេវរាជ​ថា ធ្វើ​សក្ការបូជា​ដោយ​រើសមុខ ។

ព្រះ​សាស្តា​ទ្រង់​ត្រាស់​ថា ភិក្ខុ​ដែល​សង្រួម​ឥន្ទ្រិយ​ដូច​ជា​ព្រះ​មហាកច្ចាយនៈ​នេះ នឹង​បានជា​ទីស្រឡាញ់​របស់​ពួក​ទេវតា​ទាំងឡាយ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ