ផ្ទុះ​ហិង្សា​រវាង​សហគមន៍​​ផ្តាច់​ជីវិត​មនុស្ស​​១៣​នាក់ របួស​ជាង​១០០​នាក់


ប្រទេស​ឥណ្ឌា ៖ មន្ទីរពេទ្យ​ក្រុង​ញូ​វ​ដែ​ល្លី​មួយ​រាយការណ៍​ថា តុល្យការ​នៃ​អំពើ​ហិង្សា​អន្តរ​សហ​គមន៍ ក្នុង​ទីក្រុង​ញូ​វ​ដែ​ល្លី​ នា​ថ្ងៃ​ទី​២៥​កុម្ភៈ អ្នក​​បាត់​បង់​ជីវិត​មាន​ដល់​១៣​នាក់ ហើយ​មនុស្ស​១៥០​នាក់​ទៀត​រង​របួស​។

សង្កាត់​ជា​ច្រើន​នៃ​ក្រុង​ញូ​វ​ដែ​ល្លី​រដ្ឋធានី​ឥណ្ឌា ចាប់តាំងពី​ថ្ងៃ​ទី​២៣​កុម្ភៈ​មក ជាទី​លាន​នៃ​ឆាក​កាប់សម្លាប់​គ្នា​ក្នុង​ក្រុង​។ ពួក​បះបោរ​ដែល​ប្រដាប់​ដោយ​ដុំ​ថ្ម ដាវ​និង​រហូត​ដល់​កាំភ្លើងខ្លី បាន​សាបព្រោះ​ភាព​ចលាចល​និង​ការ​ភ័យ​ខ្លាច ក្នុង​បណ្ដា​តំបន់​ជាយក្រុង​ដែល​មាន​ពួក​អ៊ីស្លា​ម​ភាគច្រើន​នា​ភាគ​ឦសាន​ក្រុង​។

ក្រៅពី​អ្នក​បាត់​បង់​ជីវិត មនុស្ស​១៥០​នាក់​រង​របួស ក្នុង​នោះ​ប្រមាណ​ជា​១០​នាក់​ស្ថិត​ក្នុង​ស្ថាន​ភាព​ធ្ងន់ធ្ងរ​។​ភាគច្រើន​នៃ​អ្នក​បាត់​បង់​ជីវិត​​ដោយសារ​គ្រាប់កាំភ្លើង ហើយ​ក្នុង​ចំណោម​អ្នក​បាត់​បង់​ជីវិត ​ទាំងនេះ ៨​នាក់​កើត​មាន​នា​ថ្ងៃ​ទី​២៥​កុម្ភៈ​។

ការ​ប៉ះទង្គិច​គ្នា​កើត​មាន​រវាង​ពួក​អ្នកគាំទ្រ​ និង​ពួក​អ្នកប្រឆាំង​ច្បាប់​ដ៏​ចម្រូងចម្រាស់​ស្ដី​ពី​ការ​ផ្ដល់​សញ្ជាតិ ដែល​ពួក​អ៊ី​ស្លា​ម​យល់​ថា ​មានការ​រើសអើង ហើយ​បាន​ប្រែ​ក្លាយទៅជា​ការ​ប៉ះទង្គិច​គ្នា​រវាង​សហគមន៍ គឺ​រវាង​ពួក​ហិណ្ឌូ​និង​ពួក​អ៊ី​ស្លា​ម​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០១:២០ | ក្នុងស្រុក

ក្រុមហ៊ុន​អ៊ិ​ន​ធើ ឡូ​ជី​ស្ទីក (​ខេ​ម​បូ​ឌា​) ជា​ក្រុមហ៊ុនមេ​នៃ​ធនាគារ​ឯកទេស​វី​ង នឹង​វិនិយោគ​ជាមួយ Camboticket ដើម្បី​ពង្រីក​អាជីវកម្ម​លក់​សំបុត្រ​អន​ឡាញ​នៅ​កម្ពុជា

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ