មានកូន​លើក​ដំបូង ថម មី ប្រកាស​​ពាក្យ​​​១​ឃ្លា​ទៅ ​សួ​ស វី​ហ្សា ពិតជា​រំភើប​ណាស់!!


រាជធានី​ភ្នំពេញ ៖​ចំណងអាពាហ៍ពិពាហ៍​រវាង​តារាចម្រៀង​សួ​ស វី​ហ្សា និង​តារា​សម្តែង​ថម មី មាន​កូន​ជា​លើក​ដំបូង​ហើយ ក្រោយ​ពី​អ្នក​ទាំង​ពីរ​បាន​សម្រេចចិត្ត​ចូល​រោង​កាលពី​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០១៩ ។

កូន​នៅ​ក្នុង​ផ្ទៃ​របស់​សួ​ស វី​ហ្សា នៅ​មិន​ទាន់​អាច​បញ្ជាក់​ថា ជា​កូនស្រី​ឬ​ប្រុស​នៅឡើយ​ទេ ដោយ​សារ​កូន​នៅ​មាន​អាយុ​តិច​ខែ​នៅឡើយ ប៉ុន្តែ​អ្នក​ទាំង​ពីរ​បាន​សម្តែង​ក្ដី​ត្រេកអរ និង​រំភើប​យ៉ាង​ខ្លាំង​នៅ​ពេល​ដែល​បាន​ទទួល​ដំណឹង​ដ៏​ល្អ​នេះ ។

បញ្ចេញ​អារម្មណ៍​ដ៏​សែន​រំភើប​នេះ​តារា​សម្តែង​លោក​ថម មី បាន​ស​សេរ​បង្ហោះ​សារ​ជាមួយ​រូប​ភាព​នៃ​ការ​ធ្វើតេស្ត​ទឹកនោម​នៅ​តាម​ហ្វេ​ស​ប៊ុ​ក​កាលពី​ថ្ងៃ​ទី​២៥ កុម្ភៈ ២០២០​ថា «​ក្នុង​មួយ​ជីវិត​របស់ខ្ញុំ​​នេះ ថ្ងៃនេះ​ហើយ​ជា​ថ្ងៃ​ដែល​ខ្ញុំ​សប្បាយចិត្ត​បំផុត​ដែល​មិន​អាច​យក​អ្វី​មក​ថ្លែង​បាន​ឡើយ​។ អរគុណ​ប្រពន្ធ​សម្លាញ់​ដែល​បាន​ផ្តល់​កាដូ​ដ៏​មាន​ន័យ​មួយ​នេះ​មក​ឲ្យ​គ្រួសារ​យើង ដែល​ជា​កាដូ​ដ៏​មាន​តម្លៃ​កាត់ថ្លៃ​ពុំ​បាន (Baby) បង​សប្បាយចិត្ត​ខ្លាំង​ណាស់​រក​ពាក្យ​អ្វី​និយាយ​មិន​ចេញ​ទេ បង​ពិតជា​ស្រលាញ់​អូន​ខ្លាំង​ណាស់​ប្រពន្ធ​សម្លាញ់ បង​សូម​សន្យា​ថា ​នឹង​មើលថែ​រក្សា​អូន និង កូន​ៗ​យើង​ឲ្យ​មាន​សេចក្តីសុខ និង​សុភមង្គល​ជា​រៀង​រហូត​តទៅ ។

បងប្អូន​អើយ ខ្ញុំ​ក្លាយជា​ប៉ា​គេ​ហើយ ខ្ញុំមានកូន​ហើយ ។ ចង់​ប្រាប់​ពិភពលោក​នេះ​ថា ខ្ញុំ​ស្រឡាញ់​ប្រពន្ធ​ខ្ញុំណាស់ Sous Visa Dady Mommy»​។

ក្រោយ​ពេល​ដែល​លោក​ថម មី បាន​បង្ហោះ​សារ​ជាមួយនឹង​ក្តី​រំភើប​នៃ​ការ​ទទួល​បានកូន​លើក​ដំបូង​នេះ ​គេ​សង្កេត​ឃើញ​ប្រិ​យ​មិត្ត​គាំទ្រ ជា​ពិសេស​អ្នកសិល្បៈ​ជា​ច្រើន​បាន​ចូលរួម​អបអរ​សា​ទេរ ជាមួយនឹង​ការ​ជូនពរ​ឲ្យ​អ្នក​ទាំង​ពីរ​កាន់តែ​មាន​សុភមង្គល ។

ជា​ការ​ឆ្លើយ​តប​នឹង​ពាក្យ​ជូនពរ​ទាំង​អស់នោះ​តារាចម្រៀង​សួ​ស វី​ហ្សា បាន​សរសេរ​ថា «​នាង​ខ្ញុំ​ពិតជា​សូម​អរគុណ​ជាទី​បំផុត​សម្រាប់​ពាក្យ​ជូនពរ ល្អ​ៗ អរគុណ​សម្រាប់​ពាក្យ​លើ​ក​ទឹកចិត្ត ជា​ពិសេស​គឺ​សូម​អរគុណ​សម្រាប់​ការ​ស្រលាញ់​ដែល​មាន​ចំពោះ​ជីវិត​គូ​របស់​ពួក​ខ្ញុំ នេះ​ជា​កម្លាំងចិត្ត​ដ៏​រឹង​មាំ​មួយ​ដែល​អាច​ធ្វើ​​ឲ្យ​ពួក​ខ្ញុំ​កាន់តែ​រឹង​មាំ តស៊ូ នឹង​អាច​ញញឹម​បាន​គ្រប់ពេលវេលា ហើ​យ​សូម​អ​ភ​យ័​ទោស​ដែល​ខ្ញុំ​តប​ខម​មិន មិន​អស់​ព្រោះ​វា​មាន​ចំនួន​ច្រើន »​។

គូស្នេហ៍​សិល្បៈ​សួ​ស វី​ហ្សា និង​ថម មី បាន​សម្រេចចិត្ត​បញ្ចប់​ភាព​នៅ​លីវ​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២៩ ដោយ​អាពាហ៍ពិពាហ៍​របស់​ពួក​គេ​បាន​ចាយប្រាក់​ជាង​២០​ម៉ឺន​ដុល្លារ ដែល​ចំនួន​នេះ​បូក​រួម​ទាំង​ថ្លៃ​បណ្ណាការ​ផង​ដែរ ។

សួ​ស វី​ហ្សា និង ថម មី បាន​ប្រឡូក​ការងារ​សិល្បៈ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​ពួក​គេ​ទាំង​ពីរ ទើប​តែ​ស្រលាញ់​គ្នា​ប្រមាណ​៤​ទៅ​៥​ឆ្នាំ​មកនេះ​ប៉ុណ្ណោះ ។ ក្រោយ​ពី​មើលចិត្ត​គ្នា​បាន​ដិត​ដល់​ហើយ ពួក​គេ​ក៏​សម្រេច​បើកចំហ​ចំណង​ស្នេហ៍​នេះ និង​បាន​កសាង​សមិទ្ធផល​មួយ​ចំនួន​ជាមួយ​គ្នា​មុន​រៀប​ការ ក្នុង​នោះ​ពួក​គេ​បាន​ទិញ​រថយន្ត​ទំនើប​ជា​ច្រើន​គ្រឿង និង​ផ្ទះ​វីឡា​ធំ​មួយ នៅ​បុរី​ទំនើប​មួយ និង​បើកហាង​ជា​ច្រើន​កន្លែង ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

សិល្បៈ​និងវប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០១:២០ | ក្នុងស្រុក

ក្រុមហ៊ុន​អ៊ិ​ន​ធើ ឡូ​ជី​ស្ទីក (​ខេ​ម​បូ​ឌា​) ជា​ក្រុមហ៊ុនមេ​នៃ​ធនាគារ​ឯកទេស​វី​ង នឹង​វិនិយោគ​ជាមួយ Camboticket ដើម្បី​ពង្រីក​អាជីវកម្ម​លក់​សំបុត្រ​អន​ឡាញ​នៅ​កម្ពុជា

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ