ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាំង​ថ្ងៃត្រង់​! ម្នាក់​ៗ​នាំ​គ្នា​រត់​ចេញ​ទាំង​ព្រលឹង​ចុង​សក់​គ្រប់​ៗ​គ្នា(វីដេអូ)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឃ្លាំង​ស្តុក​វត្ថុធាតុដើម​ដែល​ភាគច្រើន​ក្រណាត់​នាំ​មក​ពី​ប្រទេស​ចិន នៅ​រោងចក្រ​ផលិត​អំបោះ​មួយ​កន្លែង ដែល​ទើបតែ​សាងសង់​រួច និង​ដំណើរការ​ក្នុង​ពេល​ថ្មី​ៗ​នេះ​ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ហើយ​បាន​ធ្វើ​ឲ្យ​កម្មករ​កម្មការិនី​ដែល​កំពុង​បម្រើ​ការងារ​នៅ​ទីនោះ​នាំ​គ្នា​រត់​ចេញ​ទាំង​ព្រលឹង​ចុង​សក់​គ្រប់​ៗ​គ្នា តែ​គ្មាន​នរណា​ម្នាក់​រង​គ្រោះ​នៅ​ក្នុង​ហេតុការណ៍​នេះ​ឡើយ ។ ហេតុការណ៍​នេះ​មានការ​ភ្ញាក់ផ្អើល​វេលា​ម៉ោង​១២​និង​១០​នាទី​ថ្ងៃត្រង់…

រាជធានី​ភ្នំពេញ ៖ ឃ្លាំង​ស្តុក​វត្ថុធាតុដើម​ដែល​ភាគច្រើន​ក្រណាត់​នាំ​មក​ពី​ប្រទេស​ចិន នៅ​រោងចក្រ​ផលិត​អំបោះ​មួយ​កន្លែង ដែល​ទើបតែ​សាងសង់​រួច និង​ដំណើរការ​ក្នុង​ពេល​ថ្មី​ៗ​នេះ​ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ហើយ​បាន​ធ្វើ​ឲ្យ​កម្មករ​កម្មការិនី​ដែល​កំពុង​បម្រើ​ការងារ​នៅ​ទីនោះ​នាំ​គ្នា​រត់​ចេញ​ទាំង​ព្រលឹង​ចុង​សក់​គ្រប់​ៗ​គ្នា តែ​គ្មាន​នរណា​ម្នាក់​រង​គ្រោះ​នៅ​ក្នុង​ហេតុការណ៍​នេះ​ឡើយ ។ ហេតុការណ៍​នេះ​មានការ​ភ្ញាក់ផ្អើល​វេលា​ម៉ោង​១២​និង​១០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​២៦ ខែកុម្ភៈ​នេះ ដែល​រោង​ច្រ​នោះ​មាន​យីហោ​« XINLONGTAL (Cambodia) INDUSTRIAL CO,LTD » មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​៥០​ម៉ែត្រ ក្នុងភូមិ​ពាម សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ។

ចំណែកឯ​កម្លាំង​អាជ្ញាធរ និង​សមត្ថកិច្ច​ខណ្ឌដង្កោ​បាន​ចេញ​ទៅ​អន្តរាគមន៍​ភ្លាម​ៗ និង​បាន​ហៅ​រថយន្ត​ពន្លត់អគ្គីភ័យ​ពី​អង្គភាព​នានា​ចំនួន​៤៩​គ្រឿង​ទៅ​បាញ់​ពន្លត់​ផង​ដែរ ។ ចំណែក​អគារ​ឃ្លាំង​ដែល​ភ្លើង​ឆាបឆេះ​នោះ​មាន​ទំហំ 1៦​ម៉ែត្រ​គុណ​នឹង​៦០​ម៉ែត្រ ដែល​មាន​ម្ចាស់​ឈ្មោះ អ៊ឹ​ង ប៊ុ​ន​ប៉េង អាយុ​៥៥​ឆ្នាំ ជនជាតិ​ខ្មែរ នៅ​សង្កាត់​អូរ​ឬ​ស្សី​៤ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ ។ ហើយ​គាត់​បាន​ជួល​ឲ្យ​ទៅ​បុរស​ជនជាតិ​ចិន​ដែល​មានឈ្មោះ LIN XIANMIAN. សញ្ជាតិ​ចិន កាន់​លិខិតឆ្លងដែន​លេខ P CHN EE 6716330 ។ នៅ​ពេល​កំពុង​មានការ​ឆាបឆេះ​នោះ​មាន​ស្ត្រីជន​ជាតិចិន​២​នាក់ ដែល​ទំនងជា​គ្រួសារ​ថៅកែ​រោងចក្រ ឬ​ក៏​មាន​ភាគហ៊ុន​ក្នុង​ការ​រកស៊ី​នេះ​ដែរ បាន​នាំ​គ្នា​លុតជង្គង់​លើកដៃ​សំពះ​ថ្វាយបង្គំ​បណ្ដើរ និយាយ​បួងសួង​ជា​ភាសា​ចិន​បណ្ដើរ និង​យំ​ផង​សុំ​ឲ្យ​កុងម៉ា​ជួយ​ឲ្យ​ភ្លើង​រលត់​ភ្លើង ដែល​មើលទៅ​គួរ​ឲ្យ​អាណិត​ពួក​គាត់​ខ្លាំង​ណាស់ ។

តាម​ប្រភព​ព័ត៌មាន​ពី​កម្មករ​ដែល​បម្រើ​ការងារ​នៅ​ក្នុង​រោងចក្រ​មួយ​នេះ​បាន​និយាយ​ថា រោងចក្រ​ដែល​ត្រូវ​ភ្លើង​ឆាបឆេះ​ឃ្លាំង​នេះ គឺជា​រោង​ច្រ​ផលិត​អំបោះ​ដែល​មាន​កម្មករ​បម្រើ​ការងារ​ត្រឹមតែ​ប្រមាណ​១០០​នាក់​ប៉ុណ្ណោះ និង​ចែក​ចេញ​ជា​២​វេន គឺ​វេន​ថ្ងៃ និង​វេន​យប់​ថែម​ទៀត​ផង ។

ប្រភព​ដដែល​បាន​បន្ត​ថា ដោយឡែក​នៅ​មុន​ពេល​កើតហេតុ​ខណៈ​ដែល​កម្មករ​កំពុង​តែ​ធ្វើ​ការងារ​ស្រាប់តែ​ឮ​សូ​សំឡេង​ផ្ទុះ​ឡើង​បន្តិច ក្រោយមក​ក៏​មាន​អណ្ដាតភ្លើង​ឆាបឆេះ​ខ្សែភ្លើង​រួច​ក៏​រាល​ដល់​សំឡី​និង​ក្រណាត់​យ៉ាង​ឆាប់រហ័ស ដែល​ជា​ហេតុ​បង្ក​ឲ្យ​មានការ​ភ្ញាក់​ផ្អើ​យ៉ាង​ខ្លាំង ។ ភ្លាម​ៗ​នោះ​កម្មករ​បាន​នាំ​គ្នា​រត់​ចេញ​ក្រៅ​រោងចក្រ​យ៉ាង​ប្រសាច តែ​ក៏​មាន​មួយ​ចំនួន​បាន​នៅ​រួម​គ្នា​ជាមួយ​តំណាង​រោងចក្រ​ជួយ​ពន្លត់ភ្លើង​ដែរ ប៉ុន្តែ​ពន្លត់​យ៉ាងណា​ក៏​មិន​ឈ្នះ​ដែរ​ព្រោះ​ភ្លើង​ឆេះ​ខ្លាំង​ពេក​ទើប​រាយការណ៍​ជូន​សមត្ថកិច្ច​ខណ្ឌដង្កោ​ជួយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ