ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គូ​ស្វាមីភរិយា​ថ្មី​ចំនួន​៥០​គូ ឈ្នះ​ដំណើរ​កម្សាន្ត​ក្រេប​ចន្ទ​ទឹកឃ្មុំ​ពី​កម្មវិធី​អាពាហ៍​ពិពាហ៍​​ស្រា​បៀរ​អាន់​ឆ័​រ ឆ្នាំ 2019-2020

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃអាទិត្យ ទី​១៦ កុម្ភៈ ឆ្នាំ​២០២០ ស្រា​បៀរ​អាន់​ឆ័​រ បាន​រៀបចំ​កម្មវិធី​ចាប់​រង្វាន់​ជ័យ​មង្គល​លើក​ទី​១ រដូវ​កាល​ថ្មី​នៅ​ស្ថានីយទូរទស្សន៍ PNN…

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃអាទិត្យ ទី​១៦ កុម្ភៈ ឆ្នាំ​២០២០ ស្រា​បៀរ​អាន់​ឆ័​រ បាន​រៀបចំ​កម្មវិធី​ចាប់​រង្វាន់​ជ័យ​មង្គល​លើក​ទី​១ រដូវ​កាល​ថ្មី​នៅ​ស្ថានីយទូរទស្សន៍ PNN ក្នុង​កម្មវិធី​តន្ត្រី Anchor Fun Zone ដើម្បី​ផ្តល់​រង្វាន់​ជូន​ដល់​គូ​ស្វាមីភរិយា​ថ្មី​ដែល​បាន​ជាវ​ស្រា​បៀរ​អាន់​ឆ័​រ​ទៅ​ប្រើប្រាស់​ក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍​ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ ក៏​ដូច​ជា​ក្រុមការងារ​ស្រា​បៀរ​អាន់​ឆ័​រ ភ្ញៀវ​កិត្តិយស និ​អ្នក​សារព័ត៌មាន​ជា​ច្រើន​។

កម្មវិធី​ចាប់​រង្វាន់​រដូវ​កាល​ឆ្នាំ 2019 – 2020 នេះ ត្រូវ​បាន​រៀបចំ​ឡើងជា​ពិសេស​សម្រាប់​អតិថិ​ជន​របស់​ស្រា​បៀរ​អាន់​ឆ័​រ​ក្នុង​គោលបំណង ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ និង​បង្ហាញ​ពី​ការ​យក​ចិត្តទុកដាក់​ខ្ពស់​ពី​សំណាក់​ក្រុមហ៊ុនស្រា​បៀរ​អាន់​ឆ័​រ ចំពោះ​អតិថិជន​ដែល​តែងតែ​គាំទ្រ និង​និយម​ជាវ​ស្រា​បៀរ​អាន់​ឆ័​រ​ក្នុង​កម្ម​ពិធី​អាពាហ៍ពិពាហ៍​របស់​ខ្លួន​។ ក្នុង​ពិធី​ចាប់​រង្វាន់​នេះ បាន​រក​ឃើញ​គូ​ស្វាមីភរិយា​ថ្មី​ចំនួន 50​គូ ដែល​មានសំណាង​ឈ្នះ​រង្វាន់​ដំណើរ​កម្សាន្ត​ក្រេប​ចន្ទ​ទឹកឃ្មុំ​ដ៏​អស្ចារ្យ​ទៅ​កោះ​បាលី​។

លោក​អ្នក​អាច​ស្វែងរក​ឈ្មោះ​របស់​លោក​អ្នក​នៅ​លើ​កាសែត ឬ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ស្រា​បៀរ​អាន់​ឆ័​រ ៖ https://www.facebook.com/AnchorBeerKH/​

ចំពោះ​គូ​ស្វាមីភរិយា​ចំនួន 50 គូ ដែល​បាន​ឈ្នះ​រង្វាន់ ក្រុមហ៊ុន​នឹង​ទាក់ទង​ទៅ​ដោយ​ផ្ទាល់​។

សម្រាប់​កម្មវិធី​ប្រូ​ម៉ូ​សិន​អាពាហ៍ពិពាហ៍​របស់​ស្រា​បៀរ អាន់​ឆ័​រ រដូវ​កាល​ថ្មី​ឆ្នាំ 2019-2020 គឺ

-​រាល់​ការ​ជាវ​ស្រា​បៀរ​អាន់​ឆ័​រ ដប​/​កំប៉ុង ចំនួន​ពី​25 ដល់​49 កេស ថែម​ជូន​សៀវភៅ​កត់​ចំណងដៃ​ចំនួន 2 ក្បាល និង​ស្រា​បៀរ​អាន់​ឆ័​រ 1 កេស និង​ប័ណ្ណ​ផ្សងសំណាង 1 សន្លឹក ។

-​រាល់​ការ​ជាវ​ស្រា​បៀរ​អាន់​ឆ័​រ ដប​/​កំប៉ុង ចំនួន​ពី 50 ដល់ 99 កេស ថែម​ជូន​សៀវភៅ​កត់​ចំណងដៃ​ចំនួន 2 ក្បាល និង​ស្រា​បៀរ​អាន់​ឆ័​រ 2 កេស និង​ប័ណ្ណ​ផ្សងសំណាង 2 សន្លឹក​។

  • រាល់​ការ​ជាវ​ស្រា​បៀរ​អាន់​ឆ័​រ ដប​/​កំប៉ុង​ចាប់ពី 100 កេស​ឡើង​ទៅ ថែម​ជូន​សៀវភៅ​កត់​ចំណងដៃ​ចំនួន 2 ក្បាល និង​ស្រា​បៀរ​អាន់​ឆ័​រ 3 កេស និង​ប័ណ្ណ​ផ្សងសំណាង 3 សន្លឹក​។

គូ​ស្វាមីភរិយា​ថ្មី​ចំនួន 100 គូ​នឹង​មានឱកាស​ដំណើរ​កម្សាន្ត​ក្រេប​ចន្ទ​ទឹកឃ្មុំ​ដ៏​អស្ចារ្យ​ទៅ​កោះ​បាលី​។

ប្រញាប់​ឡើង​! ជាវ​ស្រា​បៀរ​អាន់​ឆ័​រ​ដើម្បី​មាន ឱកាស​ឈ្នះ​រង្វាន់​ដ៏​អស្ចារ្យ​ទាំងនេះ​។
គ្មាន​អាពាហ៍ពិពាហ៍​ណា​បញ្ចប់​ដោយ​គ្មាន​ស្រា​បៀរ​អាន់​ឆ័​រ​នោះ​ទេ​!

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​មក​យើងខ្ញុំ​តាម​រយៈ​លេខ​៖ 011 222 400/011 333 500
ពិសា​ដោយ​ការ​ទទួលខុសត្រូវ​!៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ