ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុម្ម​ង់​បទ​ស្លូ​បែរ​លេង​បទ​ញាក់ ​វាយ​អ្នក​ភ្លេង​​ផ្អើលខ្ទេចដូច​មើមខ្ទឹម

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ត្រឹម​រយៈពេល​តែ​១​ថ្ងៃនគរបាល​ស្រុក​កោះធំ បាន​ឃាត់ខ្លួន​ជន​ម្នាក់​ជាប់់ចោទ​ពី​បទ​វាយ​ក្រុម​តន្ត្រី​«​ម៉ី ខន​» ឱ្យ​រង​របួសម្នាក់ និង​បំផ្លាញ​ឧបករណ៍​ភ្លេង​ឱ្យ​ខូចខាត​ថែមទៀត ព្រោះតែ​ខឹង​អ្នកលេង​ភ្លេង​លេង​មិន​ឱ្យច្រៀង​ដល់​ចប់ ។ ហេតុការណ៍​ដ៏​កម្រ​មាន​នេះកើតឡើង​កាលពី​ថ្ងៃ​ទី​២៣…

ខេត្តកណ្តាល ៖ ត្រឹម​រយៈពេល​តែ​១​ថ្ងៃនគរបាល​ស្រុក​កោះធំ បាន​ឃាត់ខ្លួន​ជន​ម្នាក់​ជាប់់ចោទ​ពី​បទ​វាយ​ក្រុម​តន្ត្រី​«​ម៉ី ខន​» ឱ្យ​រង​របួសម្នាក់ និង​បំផ្លាញ​ឧបករណ៍​ភ្លេង​ឱ្យ​ខូចខាត​ថែមទៀត ព្រោះតែ​ខឹង​អ្នកលេង​ភ្លេង​លេង​មិន​ឱ្យច្រៀង​ដល់​ចប់ ។ ហេតុការណ៍​ដ៏​កម្រ​មាន​នេះកើតឡើង​កាលពី​ថ្ងៃ​ទី​២៣ ខែកុម្ភៈ វេលា​ម៉ោង​ប្រមាណ​១០​និង​៣០​នាទី​យប់ នៅផ្ទះ​របស់​ឈ្មោះ មិត្ត ម៉េ​ង ក្នុងភូមិ​ត្រពាំង​ជ្រៃ ឃុំ​ឈើខ្មៅ ស្រុក​កោះធំ ។

ជនជាប់ចោទ​ឈ្មោះ សឹម ភា ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ជា​កសិករ មាន​ទីលំនៅ​ក្នុងភូមិ ឃុំ​ខាងលើ ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ វើតធី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិកំពង់​សំបួរ​លើ ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ជា​កម្មករ​នៅ​ក្រុម​តន្ត្រីសម័យ​ខាងលើ​នេះ រង​របួស​ជាំ​ក្បាល និង​ដងខ្លួន ។ វង់​តន្ត្រីសម័យ​«​មុ​ី ខន​» មាន​ម្ចាស់​ឈ្មោះ ញុ​ឹ​ប សៀង ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ហើយ​នៅ​ក្នុង​អំពើ​ហិង្សា​នេះ ជន​ឈ្មោះ សឹម ភា បាន​វាយ​បំផ្លាញ​ឧបករណ៍​តន្ត្រី​អស់​មួយ​ចំនួន​ធំ ។ ​

ន្ត្រី​នគរបាល​ស្រុក​កោះធំ​ឱ្យ​ដឹង​ថា កាលពី​រសៀល​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២០ ក្រុម​តន្ត្រីសម័យ​«​ម៉ី ខន​» ត្រូវ​បាន​ឈ្មោះ មិត្ត ម៉េ​ង ដែលជា​ម្ចាស់​ដើមការ​ជួល​ទៅ​ប្រគំ​ក្នុង​ពិធី​មង្គលការកូន នៅ​ក្នុងភូមិ​ត្រពាំង​ជ្រៃ ឃុំ​ឈើខ្មៅ ។ ក្រុម​តន្ត្រីសម័យ បាន​ប្រគំ​តន្ត្រី​ឱ្យ​ច្រៀង​រាំ​កំដរ​ភ្ញៀវ​ជា​ធម្មតា​យ៉ាង​សប្បាយ​រីករាយ​រាំ​កំដរ​អារម្មណ៍​រហូត​ដល់​វេលា​ម៉ោង​ប្រមាណ​១០​និង​៣០​នាទី​យប់ ស្រាប់តែ​ឈ្មោះ សឹម ភា និង​ឈ្មោះ គូ វី ភេទ​ប្រុស បាន​សំណូមពរ​ច្រៀង​បទ​មនោ​សញ្ចេត​នា​១​បទ ។ នៅ​ពេល​នោះ​ឈ្មោះគូ វី ច្រៀង​ទើបតែ​បាន​មួយ​ឃ្លា ស្រាប់តែ​ម្ចាស់​កម្មវិធី​បានឱ្យ​ខាង​ក្រុម​តន្ត្រី​បញ្ឈប់​ការ​ច្រៀង ដោយ​ឱ្យ​ប្ដូរ​មក​ចង្វាក់​ញាក់​សប្បាយ​ៗ​វិញ ព្រោះ​ជិត​ចប់​កម្មវិធី​ទៅ​ហើយ ។

ខណៈនោះ ស្រាប់តែ​ឈ្មោះ សឹម ភា ដែល​ស្រវឹង​ជោកជាំ បាន​ខឹងសម្បា​រួច​ទៅ​វាយ​កម្មករ​ក្រុម​តន្ត្រី​ឈ្មោះ វើត ធី បណ្ដាល​ឱ្យ​រង​របួស រួច​ហើយ​ទៅ​វាយ​បំផ្លាញ​ឧបករណ៍​តន្ត្រី តាម​កំហឹង​កំរោល​របស់​ខ្លួន​បណ្ដាល​ឱ្យ​ខូចខាត​អស់​មួយ​ចំនួន​ធំ​ថែម​ទៀត ។ ក្រោយ​ពី​ធ្វើ​សកម្មភាព​រួច ឈ្មោះ សឹម ភា ក៏​បាន​គេចខ្លួន​បាត់​ទៅ ។ ដោយឡែក ជន​រង​គ្រោះ​ឈ្មោះ វើត ធី ត្រូវ​បាន​ខាង​ក្រុម​តន្ត្រី​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរ​ព្យាបាល​មួយ​ក្នុងស្រុក​កោះធំ ។

លុះ​នៅ​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២០ ជន​រង​គ្រោះ​បាន​ទៅ​ប្ដឹង​នគរបាល​ប៉ុស្ដិ៍​ឈើខ្មៅ ។ ក្រោយ​ពី​ទទួល​បាន​បណ្ដឹង​ភ្លាម កម្លាំង​នគរបាល​ប៉ុស្ដិ៍​ឈើខ្មៅ សហការ​ជាមួយ​នគរបាលស្រុក បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​ដល់​កន្លែង​កើតហេតុ រហូត​ឈាន​ដល់​ឃាត់ខ្លួន​បាន​ជនជាប់ចោទខាងលើនា​រសៀល​​ថ្ងៃ​ដដែល​នោះ​តែ​ម្ដង ៕

អត្ថបទសរសេរ ដោយ