ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើមាន​ឈាម​នៅ​ទឹកនោម​ញឹកញាប់ នេះ​ជា​សញ្ញា​ព្រមាន​នៃ​ជំងឺមហារីក

4 ឆ្នាំ មុន

ក្នុង​ករណី​ភាគច្រើន ការ​បត់ជើង​មាន​លាយ​ឈាម​មិនមែន​ជា​រឿង​ធ្ងន់ធ្ងរ​នោះ​ទេ ប៉ុន្តែ ប្រសិនបើ​វា​កើតឡើង​ញឹកញាប់ ឬ​បង្ក​ការ​ឈឺចាប់​ខ្លាំង​ចំពោះ​អ្នក វា​អាច​ជា​រឿង​ធ្ងន់ធ្ងរ​លើស​ពី​ការ​គិត​របស់​អ្នក​។ ការ​មាន​ឈាម​នៅ​ទឹកនោម​របស់​អ្នក​ញឹកញាប់ អាច​ជា​រោគ​សញ្ញា​ព្រមាន​ដ៏​សំខាន់​នៃ​ជំងឺមហារីក​ប្លោក​នោម និង​ជំងឺមហារីក​តម្រងនោម​។ យ៉ាងណាមិញ…

ក្នុង​ករណី​ភាគច្រើន ការ​បត់ជើង​មាន​លាយ​ឈាម​មិនមែន​ជា​រឿង​ធ្ងន់ធ្ងរ​នោះ​ទេ ប៉ុន្តែ ប្រសិនបើ​វា​កើតឡើង​ញឹកញាប់ ឬ​បង្ក​ការ​ឈឺចាប់​ខ្លាំង​ចំពោះ​អ្នក វា​អាច​ជា​រឿង​ធ្ងន់ធ្ងរ​លើស​ពី​ការ​គិត​របស់​អ្នក​។

ការ​មាន​ឈាម​នៅ​ទឹកនោម​របស់​អ្នក​ញឹកញាប់ អាច​ជា​រោគ​សញ្ញា​ព្រមាន​ដ៏​សំខាន់​នៃ​ជំងឺមហារីក​ប្លោក​នោម និង​ជំងឺមហារីក​តម្រងនោម​។

យ៉ាងណាមិញ ប្រសិនបើ​អ្នក​ក្រឡេក​ឃើញ​មាន​រោគ​សញ្ញា​ដទៃ​ទៀត​ប៉ុន្មាន​ខាងក្រោម សូម​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​របស់​អ្នកជា​បន្ទាន់ ៖

មហារីក​ប្លោក​នោម
• រលាក​បំពង់​ទឹកនោម (​ការ​ឆ្លង​មេរោគ​លើ​ផ្លូវ​បង្ហូរទឹក​ម៉ូ​ត្រ​) ដែល​ពិបាក​ក្នុង​ការ​ព្យាបាល ឬ​ឈឺ​លាប់​ត្រលប់​មក​វិញ​យ៉ាង​ឆាប់រហ័ស បន្ទាប់​ពី​ការ​ព្យាបាល
• ការ​ឈឺចាប់​ខណៈ​ពេល​ដែល​កំពុង​នោម

មហារីក​តម្រងនោម
• ការ​ឈឺចាប់​នៅ​ផ្នែក​ខាងក្រោម​ឆ្អឹងជំនី​ដែល​មិន​បាត់​ទៅ​វិញ
• ចុះ​ទម្ងន់ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ