ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាប់​ញ៉ាំ​ឪឡឹក​រួច​ចោល​សំបក បែរ​ជា​មាន​ប្រយោជន៍​ចំពោះ​ក្មេងៗ​យ៉ាង​នេះ

4 ឆ្នាំ មុន

សំបក​ឳ​ឡឹ​ក​ពិតជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​កូន​អ្នក​។​តើ​វា​ផ្តល់​អត្ថប្រយោជន៍​អ្វីខ្លះ​ដល់​កូន​អ្នក? ១-នៅ​ពេល​ដែល​កូន​រលាក់​ត្រូវ​ឆ្នាំង ឬ​រលាក់​ត្រូវ​អ្វីមួយ អ្នក​អាច​យក​សំបក​ឳ​ឡឹ​ក​ចិតជា​បន្ទះ បន្ទាប់​មក​យក​ទៅ​បិទ​នៅ​កន្លែង​ដែល​កូន​រលាក់ វា​អាច​ជួយ​កាត់​បន្ទ​យ​ភាព​ឈឺ​ចុកចាប់​បាន​។ ២-បើ​កូន​ឈឺធ្មេញ អ្នក​អាច​យក​សំបក​ឳ​ឡឹ​ក​ទៅ​ហាល​ឱ្យ​ស្ងួត ហើយ​កិន​ឱ្យ​ម៉ត់​ជា​ម្សៅ បន្ទាប់​មក​យក​ទៅ​លាប​នៅ​កន្លែង​ឈឺ…

សំបក​ឳ​ឡឹ​ក​ពិតជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​កូន​អ្នក​។​តើ​វា​ផ្តល់​អត្ថប្រយោជន៍​អ្វីខ្លះ​ដល់​កូន​អ្នក?

១-នៅ​ពេល​ដែល​កូន​រលាក់​ត្រូវ​ឆ្នាំង ឬ​រលាក់​ត្រូវ​អ្វីមួយ អ្នក​អាច​យក​សំបក​ឳ​ឡឹ​ក​ចិតជា​បន្ទះ បន្ទាប់​មក​យក​ទៅ​បិទ​នៅ​កន្លែង​ដែល​កូន​រលាក់ វា​អាច​ជួយ​កាត់​បន្ទ​យ​ភាព​ឈឺ​ចុកចាប់​បាន​។

២-បើ​កូន​ឈឺធ្មេញ អ្នក​អាច​យក​សំបក​ឳ​ឡឹ​ក​ទៅ​ហាល​ឱ្យ​ស្ងួត ហើយ​កិន​ឱ្យ​ម៉ត់​ជា​ម្សៅ បន្ទាប់​មក​យក​ទៅ​លាប​នៅ​កន្លែង​ឈឺ នោះ​កូន​នឹង​បាត់​។

៣ឥបើ​នៅ​រដូវក្តៅ អ្នក​អាច​យក​សំបក​ឳ​ឡឹ​ក​លាង​ឱ្យ​ស្អាត ហើយ​ចិត​ចោល​ផ្នែក​បៃតង​ខាងក្រៅ បន្ទាប់​មក​យក​ទៅ​ដាំទឹក លាយ​ជាមួយ​ស្ករស​ឱ្យ​កូន​ផឹក​មុន​ពេល​គេ​ចេញ​ទៅ​ក្រៅ​លេង ដើម្បី​ចៀសវាង​កុំឱ្យ​កូន​ងាយ​សន្លប់​។

៤-បើ​កូន​អ្នក​ទល់លាមក អ្នក​អាច​យក​សំបក​ឳ​ឡឹ​ក​ផ្នែក​រឹង​ទៅ​កិន​ជា​ទឹក​ឱ្យ​កូន​ផឹក នោះ​កូន​នឹង​ងាយស្រួល​បត់ជើង​។

៥-បើ​កូន​ក្អក អ្នក​អាច​យក​សំបក​ឳ​ឡឹ​ក​នេះ​ទៅ​ដាំទឹក​ចំនួន​២​ម៉ោង បន្ទាប់​មក​ដាក់​ស្ករស​ដើម្បី​ឱ្យ​កូន​ផឹក​។

៦-បើ​កូន​ត្រូវ​កម្តៅថ្ងៃ​ច្រើន ហើយ​ខូច​ស្បែក អ្នក​អាច​យក​សំបក​ឳ​ឡឹ​ក​ទៅ​ចិតជា​បន្ទះ​ស្តើង​ៗ ហើយ​យក​ទៅ​បិទ​កន្លែង​ដែល​ខូច​នោះ ដោយ​៥​ទៅ​១០​នាទី​ប្តូរ​ចេញ​ម្តង (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ