ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពន្លះទាំងមនុស្ស និងឡានម៉ូតូបន្តបន្ទាប់​ខ្ទេចខ្ទីអស់មុខហាងខារ៉ាអូខេ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​សង្ស័យ​ស្រវឹង​បាន​បើករថយន្ត​បុក​ម៉ូតូ​មួយ​គ្រឿង រួច​បន្ត​បុក​រះ រថយន្ត​និង​ម៉ូតូ​ដែល​ចត​មុខ​ហាង​ខារ៉ាអូខេ​ ព្រមទាំង​នារី​ចំនួន​៤​នាក់​ដែល​អង្គុយ​រង់ចាំ​ទទួលភ្ញៀវ​នៅ​មុខ​ហាង​ខារ៉ាអូខេ​ទៀត បណ្តាល​ឲ្យ​នារី​ម្នាក់​ដែល​ជា​អ្នក​ជិះ​ម៉ូតូ​បាត់បង់​ជីវិត​នៅ​កន្លែង​កើតហេតុ និង​នារី​៤​នាក់​ទៀត​ផ្សេង​បាន​រង​របួសធ្ងន់ ។ ហេតុការណ៍​ខាងលើ​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​១២​អា​ធ្រា​ត្រ​ថ្ងៃ​ទី​២៥…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​សង្ស័យ​ស្រវឹង​បាន​បើករថយន្ត​បុក​ម៉ូតូ​មួយ​គ្រឿង រួច​បន្ត​បុក​រះ រថយន្ត​និង​ម៉ូតូ​ដែល​ចត​មុខ​ហាង​ខារ៉ាអូខេ​ ព្រមទាំង​នារី​ចំនួន​៤​នាក់​ដែល​អង្គុយ​រង់ចាំ​ទទួលភ្ញៀវ​នៅ​មុខ​ហាង​ខារ៉ាអូខេ​ទៀត បណ្តាល​ឲ្យ​នារី​ម្នាក់​ដែល​ជា​អ្នក​ជិះ​ម៉ូតូ​បាត់បង់​ជីវិត​នៅ​កន្លែង​កើតហេតុ និង​នារី​៤​នាក់​ទៀត​ផ្សេង​បាន​រង​របួសធ្ងន់ ។

ហេតុការណ៍​ខាងលើ​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​១២​អា​ធ្រា​ត្រ​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ចំណុច​មុខ​ហាង​ខារ៉ាអូខេ​យីហោ ឬ​ស្សី​ស្រស់ តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ស្ថិត​ក្នុ​៨​ង​ភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

នារី​រង​គ្រោះ​ម្នាក់​ដែល​បាត់​បង់ជីវិត​មិន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ជា​អ្នក​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក Zoomer-x ពណ៌​ស ពាក់​ស្លាក​លេខ កណ្តាល ១ X-៧១០៤ ។ រីឯ​នារី​ទាំង​៤​នាក់​ជា​អ្នក​អង្គុយ​រង់ចាំ​ទទួលភ្ញៀវ​មុខ​ហាង​ខា​រ៉ា​អូ​ខ​ដែល​រង​របួសធ្ងន់​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ។ ចំណែក​រថយន្ត​បង្ក​ម៉ាក​កាម​រី​ហា​យ​ប្រី​ត ពណ៌​ស្លែ អត់​ស្លាក​លេខ​បើកបរ​ដោយ​បុរស​ម្នាក់ មិន​ស្គាល់​អត្តសញ្ញាណ​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ នារី​បុគ្គលិក​ហាង​ខារ៉ាអូខេ​ឫស្សី​ស្រស់​ខាងលើ​កំពុង​អង្គុយ​នៅ​ខាង​មុខ​ហាង ស្រាប់តែ​ឃើញ​រថយន្ត​បង្ក​មួយ​គ្រឿង​ខាងលើ​បើក​បុក​ម៉ូតូ​មួយ​គ្រឿងក្នុង​ទិស​ដៅ​ស្របគ្នា បណ្តាល​ឲ្យ​ខ្ទាត​ជាង​២០​ម៉ែត្រ រីឯ​នារី​ម្នាក់​ដែល​ជិះ​ម៉ូតូ​បាន​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា បន្ទាប់​មក​រថយន្ត​បង្ក​បាន​បុក​រថយន្ត​មួយ​គ្រឿង​ទៀត​ព្រូស ដែល​ឈប់​ចត​មុខ​ហាង​ខា​រ៉ា បណ្តាល​ឲ្យ​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ និង​ជ្រុល​ទៅ​បុក​ម៉ូតូ​ជា​ច្រើន​គ្រឿង​ទុក​មុខ​ហាង ព្រមទាំង​បុក​នារី​ៗ​ដែល​កំពុង​អង្គុយ​រង់ចាំ​ទទួលភ្ញៀវ​នៅ​មុខ​ហាង​ខារ៉ាអូខេ បណ្តាល​អោយ​រង​របួសធ្ងន់​ទាំង​៤​នាក់ ចំណែក​ស្លាក​យីហោ​ហាង​បាន​បាក់​ធ្លាក់​ចុះ​មក​ក្រោម​រង​ការ​ខូចខាត​ខ្ទេចខ្ទី​អស់ ដោយឡែក​រថយន្ត​បង្ក​បាន​ក្រឡាប់​បះជើង​ឡើង​លើ​កិន​លើ​ម៉ូតូ​ជា​ច្រើន​គ្រឿង ដោយ​សរុប​ទាំង​បុក​ទាំង​កិន​ចំនួន​៨​គ្រឿង ។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ភ្លាម​ៗ​នោះ នារី​ជា​បុគ្គលិក​ហាង​ខារ៉ាអូខេ​ចំនួន​៤​នាក់ ខាងលើ​ដែល​រង​របួសធ្ងន់ ត្រូវ​បាន​រថយន្ត​គ្លីនិក​ឯកជន​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​ផង​ដែរ ។ ចំណែក​អ្នកបើកបរ​រថយន្ត​បង្ក​ត្រូវ​បាន​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​ឃាត់ខ្លួន​រួច​ប្រគល់​អោយ​សមត្ថកិច្ច​ភ្លាម​ៗ​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ធ្ងន់ធ្ងរ​ពេក ខាង​ជំនាញ​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ប្រគល់​អោយ​ជំនាញ​ចរាចរណ៍​រាជធានី​ភ្នំពេញ​ធ្វើការ​វាស់វែង និង​យក​ទាំង​រថយន្ត​និង​ម៉ូតូ​ទៅ​រក្សា​ទុក​ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ។ ចំណែក​សព​នារី​រង​គ្រោះ​ខាងលើ ត្រូវ​បាន​សមត្ថកិច្ច​អោយ​រថយន្ត​ដឹក​យក​ទៅ​តម្កល់​ទុក​នៅ​វត្ត​ទឹកថ្លា ដើម្បី​រង់ចាំ​សាច់ញាតិ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ