ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣ ទម្លាប់​ងាយ​ៗ​ជួយ​ឲ្យ​អាជីវករ​រក​លុយ​បាន​កាន់តែ​ច្រើន !

4 ឆ្នាំ មុន

លោក ប៊ី​ជេ ហ្វ​ក (BJ Fogg) ដែល​ជា​អ្នក​ស្រាវជ្រាវ​មក​ពី​សាកលវិទ្យាល័យ Stanford បាន​ចំណាយពេល​ប្រមាណ ៣០​ឆ្នាំ​មក​ហើយ​ដើម្បី​សិក្សា​ពី​ការ​ធ្វើការ​រ​របស់​មនុស្ស ។…

លោក ប៊ី​ជេ ហ្វ​ក (BJ Fogg) ដែល​ជា​អ្នក​ស្រាវជ្រាវ​មក​ពី​សាកលវិទ្យាល័យ Stanford បាន​ចំណាយពេល​ប្រមាណ ៣០​ឆ្នាំ​មក​ហើយ​ដើម្បី​សិក្សា​ពី​ការ​ធ្វើការ​រ​របស់​មនុស្ស ។ លោក​បាន​ប្រទះ​ឃើញ​ថា មនុស្ស​អាច​សម្រេច​បាន​កិច្ចការ​កាន់តែ​ច្រើន​ដោយ​បង្កើត​ទម្លាប់​ការងារ​ដែល​ពួក​គេ​ធ្វើ​ជា​រៀងរាល់ថ្ងៃ និង​ការ​ផ្តល់​រង្វាន់​ដល់​ខ្លួនឯង​សម្រាប់​ការ​ផ្លាស់​ប្តូរ ។

លោក​បាន​ជំរុញ​ឲ្យ​មនុស្ស​ព្យាយាម​រួម​បញ្ចូល​ទម្លាប់​ងាយ​ៗ​ជា​រៀងរាល់ថ្ងៃ ហើយ​ខាងក្រោម​នេះ​គឺជា​ទម្លាប់​ដែល​អាជីវករ​គួរតែ​រួម​បញ្ចូល​ក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ​ប្រសិនបើ​ពួក​គេ​ចង់រក​ចំណូល​បាន​កាន់តែ​ច្រើន​៖

១. កុំ​បើក​ប្រព័ន្ធ​សង្គម​ពេល​ដែល​ទំនេរ
ប្រសិនបើ​ការងារ​របស់​អ្នក​ទាក់ទិន​នឹង​ប្រព័ន្ធ​សង្គម​ច្រើន វា​មិនមែន​ជា​បញ្ហា​ទេ តែ​សម្រាប់​អាជីវករ​ដែល​ងាយ​នឹង​ត្រូវ​បាន​រំខាន​ដោយ​ការ​ចូល​មើល​ប្រព័ន្ធ​សង្គម​លេង​នោះ​វា​អាច​បង្ក​ការ​ប៉ះពាល់​ដល់​ការងារ​បាន ។ ប្រសិនបើ​អ្នក​ចង់​សម្រាក អ្នក​គួរតែ​ដើរ​ជុំវិញ​កន្លែងធ្វើការ ឬ​ទៅ​និយាយ​ជាមួយនឹង​មិត្ត​រួមការ​ងារ​ជាដើម និង​ចៀសវាង​ប្រព័ន្ធ​សង្គម​ដែល​មិន​មាន​ប្រយោជន៍​ដាច់ខាត ។

២. ពេល​ដែល​អង្គុយ​នៅ​តុ​ប្រជុំ អ្នក​ត្រូវ​កត់ត្រា​ឲ្យ​បាន​ល្អ
អាជីវករ​ភាគច្រើន​ត្រូវ​ជួប​មនុស្ស​ជា​ច្រើន​ដើម្បី​អាច​សម្រេច​បាន​កិច្ចការ​ណាមួយ​បាន​មិន​ថា​ជា​បុគ្គលិក អតិថិជន ឬ​ដៃគូ​អាជីវកម្ម​ណាមួយ​ទេ ។ ដោយហេតុ​ដូចនេះ ការ​មាន​ទម្លាប់​កត់ត្រា​រាល់ពេល​អ្នក​ជួបនឹង​អ្នក​ដទៃ​នឹង​មាន​អត្ថប្រយោជន៍​យ៉ាង​ខ្លាំង​ព្រោះ​វា​អនុញ្ញាត​ឲ្យ​អ្នក​ទំនាក់ទំនង​ទៅ​កាន់​មនុស្ស​ដែល​អ្នក​ត្រូវការ​ធ្វើការ​ជាមួយ​បាន​ទាន់​ពេលវេលា ។ លើស​ពី​នេះ​ទៅ​ទៀត អ្នក​គួរតែ​មាន​ទម្លាប់​កត់ត្រា​ឲ្យ​បាន​ច្បាស់លាស់​ពី​ពេលវេលា​នៃ​ការ​ណាត់ជួប​ប្រជុំ ឈ្មោះ​អ្នកចូលរួម និង​តំណែង​របស់​អ្នកចូលរួម​ផង​ដែរ​ដើម្បី​ជៀសវាង​បញ្ហា ។

៣. បន្ទាប់​ពី​អាន​អ៊ីមែល​ដែល​សំខាន់​ហើយ អ្នក​ត្រូវ​ឆ្លើយ​តប​វិញ
អាជីវករ​អាច​ត្រូវ​ធ្វើការ​ច្រើន​ជាមួយនឹង​អ៊ីមែល​មិន​ថា​ពី​បុគ្គលិក អតិថិជន ឬ​ដៃគូ​អាជីវកម្ម​ដទៃ​ឡើយ ហើយ​អ៊ីមែល​ភាគច្រើន​ទាមទារ​ឲ្យ​ពួក​គេ​ឆ្លើយ​តប​ភ្លាម​ៗ​ផង​ដែរ ។ ការ​មិន​អាច​ឆ្លើយ​តប​បាន​ទាន់​ពេលវេលា​អាច​បង្ក​ការ​រអាក់រអួល​នៃ​ការងារ​របស់​អ្នក និង​អ្នក​ដទៃ ។ ប៉ុន្តែ​វិធីសាស្ត្រ​មួយ​សម្រាប់​ពេល​ដែល​អ្នក​រវល់ និង​ត្រូវការ​ពេល​គិត​មុន​នឹង​ឆ្លើយ​តប អ្នក​អាច​ឆ្លើយ​តប​សិន​ថា «​ខ្ញុំ​នឹង​ត្រួតពិនិត្យ​មើល​ឲ្យ​បាន​លម្អិត និង​ឆ្លើយ​តប​ទៅ​អ្នក​វិញ​ក្នុង​ពេល​ឆាប់​ៗ» ។ ដើម្បី​ប្រាប់​ថា​អ្នក​បាន​ទទួល​អ៊ីមែល​នេះ​ហើយ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ