លឿនពេកដាច់ហ្វ្រាំងក្រឡាប់សង្កត់ទាំង​រ៉ឺម៉ក​ម៉ូតូកង់បីឥណ្ឌា​ និង​ម៉ូតូ៣គ្រឿង​


ខេត្តកណ្តាល ៖ យ៉ាង​ហោច​ណាស់​មនុស្ស​ចំនួន​២​នាក់​បាន​បាត់បង់​ជីវិត និង​៣​នាក់​ផ្សេង​ទៀត​បាន​រង​របួសធ្ងន់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​រវាង​រថយន្ត​ដឹក​ទឹក​មួយ​គ្រឿង​សង្ស័យ​​ដាច់​​ហ្វ្រាំង បណ្តាល​ឱ្យ​ក្រឡាប់​សង្កត់​ពីលើ​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ឥណ្ឌា​មួយ​គ្រឿង និង​ម៉ូតូ​៣​គ្រឿងផ្សេងទៀត​ ។

ហេតុការណ៍​ដ៏​រន្ធត់​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២០ ត្រង់​ចំណុច​គល់​ស្ពាន​ព្រែក​ហូរ​ខាងជើង តាម​ផ្លូវជាតិ​លេខ​២ កែង​ផ្លូវ​លេខ​១១៥ ស្ថិត​ក្នុងភូមិ​តា​ក្តុល​ត្បូង សង្កាត់​តា​ក្តុល ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

រថយន្ត​មួយ​គ្រឿង​ខាងលើ ពណ៌​ស គ្មាន​ផ្លា​ក​លេខ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ បាន​រត់គេច​បាត់​ពី​កន្លែង​កើតហេតុ​។ ចំណែក​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ឥណ្ឌា​មួយ​គ្រឿង​ជិះ​គ្នា​៤​នាក់ ពណ៌​ស ពាក់​ផ្លា​ក​លេខ កណ្តាល ១AF-៨៤៩៣ បើកបរ​ដោយ​ឈ្មោះ ជា សុ​ផាត ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ ត្រួ​វ​ជា​ប្តី បាន​បាត់បង់​ជីវិត និង​អ្នក​រួម​ដំណើរ​ចំនួន​៣​នាក់​ទៀត ក្នុង​នោះ ១-​ឈ្មោះ ស៊ី នាង ភេទ​ស្រី អាយុ​៣៨​ឆ្នាំ ត្រូវជា​ប្រពន្ធ រង​របួសធ្ងន់ ២-​ឈ្មោះ ហៃ យូ ប៊ិ​ន ភេទ​ស្រី អាយុ​៣​ឆ្នាំ ត្រូវជា​កូន បាន​បាត់បង់​ជីវិត និង​៣-​ឈ្មោះ ហៃ យូ​ហួរ ភេទ​ប្រុស អាយុ​៧​ឆ្នាំ ត្រូវជា​កូន បាន​រង​របួសស្រាល ។ គ្រួសារ​នេះ​រស់នៅ​ភូមិ​ព្រែក​ហូរ​កើត​១ សង្កាត់​ព្រែក​ហូរ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។ ដោយឡែក​អ្នកបើកបរ​ម៉ូតូ​ដែល​រង​របួសធ្ងន់​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ។

តាម​ប្រភព​ពី​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ប្រាប់​អោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​អ្នកបើកបរ​រថយន្ត​មួយ​គ្រឿង​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិច​មក​កើត រួច​បត់​ស្តាំ​ទៅ​ទិស​ខាងត្បូង​ក្នុង​ល្បឿន​លឿន ស្រាប់តែដាច់​​ហ្វ្រាំង​ក្រឡាប់​សង្កត់ពីលើ​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ឥណ្ឌា​មួយ​គ្រឿង​ដែល​ជិះ​ជា​លក្ខណៈ​គ្រួសារ និង​ម៉ូតូ​៣​គ្រឿង​ផ្សេង​ទៀត កំពុង​ឈប់​ស្តុ​ប ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង បណ្តាល​អោយ​អ្នកបើកបរ​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ឥណ្ឌា និង​កូនស្រី​ម្នាក់​បាន​បាត់បង់​ជីវិត​ទាំង​២​នាក់ រីឯ​ប្រពន្ធ​រង​របួសធ្ងន់ ចំណែក​កូនប្រុស​បាន​រង​របួសស្រាល ។ ដោយឡែក​អ្នកបើកបរ​ម៉ូតូ​រង​របួសធ្ងន់ ។ បន្ទាប់​ពី​កើតហេតុ អ្នកបើកបរ​រថយន្ត​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ក្រោយ​ពេល​កើតហេតុ រថយន្ត​បង្ក ព្រមទាំង​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ឥណ្ឌា និង​ម៉ូតូ​ទាំង​៣​គ្រឿង​ត្រូវ​បាន​យក​មក​រក្សា​ទុក​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ