UEFA ព្រមាន​ពី​ការ​ប្រកួត Euro 2020 នឹង​ស្ថិត​ក្នុង​គ្រោះថ្នាក់​ដោយសារ​វីរុស Covid-19


សហព័ន្ធ​បាល់ទាត់​ទ្វីបអឺរ៉ុប (UEFA) បាន​ព្រមាន​ថា​ការ​ប្រកួត Euro 2020 អាច​នឹង​ស្ថិត​ក្នុង​គ្រោះថ្នាក់ ប្រសិនបើ​ការ​រីក​រាលដាល​នៃ​ជំងឺ Covid-19 នៅ​អឺរ៉ុប​កាន់តែ​អាក្រក់​នៅ​ចន្លោះ​ពេល​នេះ និង​រដូវក្តៅ​ខាង​មុខ​។

ដោយ​ក្នុង​នោះ​ប្រទេស​អ៊ី​តា​លី នឹង​ត្រូវធ្វើ​ជា​ម្ចាស់ផ្ទះ​ចំនួន​បួន​ប្រកួត ស្រប​ពេល​ប្រទេស​នេះ​កំពុង​រង​ផល​ប៉ះពាល់​ដ៏​អាក្រក់​បំផុត​ក្នុង​ទ្វីប ដោយ​មាន​ករណី​ជាង ២៦០​ករណី​នៃ​វីរុស​បាន​លេច​ចេញ ខណៈ​មនុស្ស ៧​នាក់​បាន​ស្លាប់​នៅ​ទីនោះ​។

លោក Michele Uva អនុប្រធាន UEFA បាន​ប្រាប់​ទូរទស្សន៍​រដ្ឋ Rai របស់​អ៊ី​តា​លី​ថា «​យើង​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​រង់ចាំ យើង​កំពុង​តាមដាន​ប្រទេស​នីមួយ​ៗ ហើយ​បាល់ទាត់​ត្រូវ​តែ​ធ្វើ​តាម​បទបញ្ជា​របស់​ប្រទេស​នីមួយ​ៗ​ ។ ប្រសិនបើ​ស្ថានភាព​បន្ត​កាន់តែ​អាក្រក់​ទៅ យើង​មាន​តែ​បង្ខំ​បិទ​ផ្នែក​ណាមួយ​»​។

គិត​មក​ទល់​ពេល​នេះ ការ​ប្រកួត​នៅ Serie A ត្រូវ​បាន​ពន្យារពេល ដោយ​ការ​ប្រុង​ប្រយ័ត្ន​ទាក់ទង​នឹង​ការ​ឆ្លង​វីរុស​នេះ ដោយសារ​តែ​វិធានការ​សុវត្ថិភាព​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ប្រទេស​។

ប្រភព​៖ The Sun

កីឡាអន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ