ព្រឹត្តិការណ៍ដ៏រំភើបសប្បាយរីករាយពី ស្រាបៀរ កម្ពុជា នឹងត្រៀមបង្ហាញវត្តមានលើទឹកដីនៃខេត្តកំពង់ធំ ថ្ងៃទី ២៨ – ២៩ ខែកុម្ភៈនេះហើយ ដែលនឹងដឹកនាំការសម្តែងលើឆាកតន្ត្រី Brew The Beat ដោយតារាចម្រៀងកំពូលលោក ខេមរៈ សេរីមន្ត អមដោយតារាចម្រៀងកំពូលផ្សេងៗទៀត ។
ចុងសប្តាហ៍នេះ តារាចម្រៀងដែលនឹងមានវត្តមានលើទឹកដីខេត្តកំពង់ធំ រួមមាន៖ សុខ ស្រីនាង, នី រតនា, ហ្សូណូ, សុខ សីឡាលីន, ចំរើន សុភ័ក្រ, គង់ ចំរើន, ចាន់ កូម៉ែន, វង្ស តារារតនា និង កែវ សុបញ្ញា ផងដែរ ។
កម្មវិធីនេះធ្វើឡើងនៅបរិវេណ កីឡដ្ឋានខេត្ត ហើយនឹងមានផ្សាយជូនទស្សនាលើកញ្ចក់ទូរទស្សន៍ ហង្សមាស វេលាម៉ោង ៨ យប់តទៅ ។ ដូច្នេះពីខាងស្រាបៀរ កម្ពុជា សូមអញ្ជើញបងប្អូនអ្នកខេត្តកំពង់ធំ ទាំងអស់ចូលរួមទស្សនា រាំលេងកម្សាន្ត ឱ្យបានច្រើនកុះករ ដើម្បីលើកទឹកចិត្តសិល្បករ និងបង្កើតភាពរីករាយ ជួបជុំមិត្តភក្តិថ្ងៃចុងសប្តាហ៍នេះ ៕ ដោយសហការ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ