ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខណៈអត្រាគ្រោះថ្នាក់ចរាចរណ៍បានធ្លាក់ចុះ30% សូមពង្រឹងច្បាប់បន្ថែម​ទៀត

4 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ ពង្រឹង​ច្បាប់​ចរាចរណ៍​បន្ថែម​ទៀត​នៅ​កម្ពុជា ​ដែល​អត្រា​គ្រោះថ្នាក់​បាន​ធ្លាក់​ចុះ​៣០%​ហើយ​នៅ​ខែ​កុ​ម្ភៈ ​ឆ្នាំ​២០២០ ។ នេះ​ជា​ប្រសាសន៍​សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី…

ខេត្តបាត់ដំបង ៖ ពង្រឹង​ច្បាប់​ចរាចរណ៍​បន្ថែម​ទៀត​នៅ​កម្ពុជា ​ដែល​អត្រា​គ្រោះថ្នាក់​បាន​ធ្លាក់​ចុះ​៣០%​ហើយ​នៅ​ខែ​កុ​ម្ភៈ ​ឆ្នាំ​២០២០ ។ នេះ​ជា​ប្រសាសន៍​សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទសន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៩ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០២០ របស់​រដ្ឋបាល​ខេត្តបាត់ដំបង និង​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន នា​ព្រឹក​​ថ្ងៃ​ទី​២៦ ​កុម្ភៈ ឆ្នាំ​២០២០ នៅ​ក្នុង​មហោស្រព​ស្ទឹង​សង្កែ ក្រុង​ខេត្តបាត់ដំបង ដោយ​មាន​មន្ត្រីរាជការ​ចំនួន​១,១០០​នាក់ ​មក​ពី​គ្រប់​ស្ថាប័ន​បាន​ចូលរួម ។

លោក​ងួ​ន រត​នៈ អភិបាលខេត្ត​បាត់ដំបង បាន​មាន​មតិ​ស្វាគមន៍ និង​អាន​របាយការណ៍​សកម្មភាព​ និង​លទ្ធ​ផល​របស់​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តបាត់ដំបង​ប្រចាំឆ្នាំ​២០១៩​កន្លង​មក ​ដោយ​បាន​ផ្តោត​លើ​ការងារ​សន្តិសុខ សណ្តាប់ធ្នាប់ ទប់ស្កាត់​បញ្ហា​គ្រឿងញៀន​, វិស័យ​អប់រំ​, វិស័យ​ដោះស្រាយ​រៀបចំ​លើ​ការងារ​ផ្តល់​សេវាកម្ម​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​,​បញ្ហា​អនាម័យ​សំរាម​ក្នុង​ក្រុង​បាត់ដំបង​, សុខុមាលភាព ​តាម​គោលនយោបាយ​គាំពា​មាតា និង​ទារក​, ចំ​រុញ​លើក​ស្ទួយ​វិស័យ​កសិកម្ម​បន្ថែម​ទៀត​, ប្រព័ន្ធ​ធារាសាស្ត្រ ការ​គ្រប់គ្រង​ដី​សា​ធារ​ណះ​របស់​រដ្ឋ ដី​ចំណី​ផ្លូវ ប្រឡាយ អា​ទឹក ទំនប់​ទឹក​, និង​ពង្រីក​ផែនការ​សកម្មភាព​សម្រាប់​ក្រុង​បាត់ដំបង លើ​ប្រធានបទ​ទីក្រុង​ឆ្លាត​បន្ត​ទៅ​មុខ​ទៀត ។

បន្ទាប់​មក​សម្តេច​ក្រឡាហោម ស ខេ​ង បាន​លើក​ឡើង​ថា រាជរដ្ឋាភិបាល រៀបចំ​ជំរុញ​វគ្គ​ពិសេស​ ដើម្បី​បណ្តុះបណ្តាល​ជំនាញ​ផ្នែក​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​បន្ថែម​ទៀត ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​កើន​ឡើង​ថ្មី​ៗ​ទៀត ហើយ​ដើម្បី​អនុវត្ត​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធភា ព​និង​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ប្រកាស​ធានា​ការពារ​មន្ត្រី​នគរបាល​ចរាចរណ៍​ដែល​ចាប់​មន្ត្រី​ថ្នាក់​ធំ​ជាង​ខ្លួន​ដែល​មិន​គោរព​ច្បាប់​ចរាចរណ៍ ដែល​ក្នុង​ឆ្នាំ​២០១៩​បន្ត​រហូត​មក​ដល់​ក្នុង​ខែមករា ឆ្នាំ​២០២០​កន្លង​មក គ្រោះថ្នាក់​ចរាចរណ៍​បាន​សម្លាប់​មនុស្ស​ចំនួន​ច្រើន​ព្រោះថា​ខែមករា ទើបតែ​មានការ​ថយ​ចុះ​នៅ​ក្នុង​ខែ​កុ​ម្ភះ ឆ្នាំ​២០២០​នេះ​ប្រមា​ន​៣០%​តែ​ប៉ុណ្ណោះ ដូច្នោះ​យើង​ត្រូវ​តែ​ពង្រឹង​ច្បាប់​ចរាចរណ៍​បន្ថែម​ទៀត ។

សម្តេច​ក្រឡាហោម បាន​លើក​បន្ត​ទៀត​ថា យើង​យក​ការ​អនុវត្ត​ច្បាប់​សំខាន់ បន្ទាប់​មក​យើង​យក​ការ​អប់
រំ ព្រោះ​ការ​អប់រំ​កន្លង​មក​ ប្រើ​កម្លាំង​ច្រើន​តែ​មិន​មាន​ប្រសិទ្ធភាព​ទេ ដូច្នេះ​មាន​តែ​យក​ការ​អនុវត្ត​ច្បាប់​ជា​ធំ​វិញ ដោយ​ច្បាប់​ធ្វើ​ឡើង​សម្រាប់​ជួយ​ជីវិត​មនុស្ស គ្រប់​ៗ​គ្នា មិនមែន​សម្រាប់​អ្នក​ណា​ម្នាក់ មិនមែន​សម្រាប់​ក្មេង ចាស់ ប្រុស ស្រី អ្នកតូច អ្នកធំ​នោះ​ទេ គឺ​ប្រជាជន​ទាំងអស់​នៅ​ក្រោម​ច្បាប់ ។

អត្ថបទសរសេរ ដោយ