ខ្លាំង​បាត់​! ខឹង​ក្រុម​ដែល​ខ្លួន​គាំទ្រ​ចាញ់​បើកឡាន​ដេញ​បុក​ផ្អើល​ពេញទី​លាន


ខ្សែអាត់​វី​ដេ​អូ​គួរ​ឱ្យ​តក់ស្លុត​មួយ បាន​បង្ហាញ​ពី​ពេល​ដែល​អ្នក​ចាញ់​ដ៏​ខ្លាំង​ម្នាក់ បាន​បើកឡាន​របស់​ខ្លួន​ចូល​ទៅ​ក្នុង​ទីលាន​បាល់ទាត់ ដើម្បី​ព្យាយាម​តាម​បុក អាជ្ញាកណ្តាល និង​កីឡាករ អំឡុង​ពេល​ការ​ប្រកួត​មួយ​នៅ​អាហ្វ្រិក​ខាងត្បូង​។

វី​ដេ​អូ​ដែល​ផ្សាយ​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត បង្ហាញ​ពី​បុគ្គល​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ បាន​បើកបរ​រថយន្ត BMW របស់​ខ្លួន​ក្នុង​ល្បឿន​យ៉ាង​លឿន​ចូល​ទៅ​ក្នុង​ទីលាន ខណៈ​អ្នកគាំទ្រ​ម្ខាង​ទៀត​នាំ​គ្នា​រត់​ចេញ ដើម្បី​ចៀសវាង​កុំអោយ​មាន​គ្រោះថ្នាក់ ដែល​ហេតុការណ៍​នេះ​កើតឡើង​នៅ​ឯ ការ​ប្រកួត​ក្នុង​លី​គ​លំដាប់​ទី​៣ ABC Motsepe League ដែល​ក្រុម​ម្ចាស់ផ្ទះ Luka Ball Controllers ចាញ់​ក្រុម Polokwane City Rovers FC ២-១ នៅ​ទីលាន Letlhabile Sports ក្នុង​តំបន់ Brits ភាគ​ខាងជើង​កាលពី​ថ្ងៃអាទិត្យ ។

យោង​តាម​គេហទំព័រ The Citizen បានឱ្យ​ដឹង​ថា ក្នុង​ហេតុការណ៍​នេះ ពុំ​មាន​នរណា​ម្នាក់​រង​របួស​ធ្ងន់ធ្ងរ​ឡើយ​។ របាយការណ៍​ចុង​ក្រោយ​បាន​អះអាង​ថា មន្ត្រី​ប៉ូ​លី​សបាន​ប្រាប់​ថា នេះ​មិនមែន​ជា​រឿង​ព្រហ្មទណ្ឌ​នោះ​ទេ ហើយ​គ្រាន់តែ​ធ្វើ​របាយការណ៍​តែ​ប៉ុណ្ណោះ​។

ប្រភព ៖ Metro , កែសម្រួលដោយ ៖ សំណាង

កីឡាអន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ