ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សោត​នៅ​ទន្លេមេគង្គ​ខេត្តក្រចេះ​ កើតកូន​មួយ​ក្បាល​ថ្មី​ទៀត

4 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ​៖ ​ក្រុម​មន្ត្រី​ជំនាញ​អភិរក្ស​និយាយ​ថា កូន​ផ្សោត​មួយ​ក្បាល​ថ្មី​ទៀត ​ត្រូវ​បាន​គេប្រទះ​ឃើញ​​​កំពុង​​ហែល​ក្នុង​ទឹកទន្លេ​មេគង្គ​ នៅ​អ​​ន្ល​ង់​ផ្សោត​កាំ​ពី ជាមួយ​និង​មេ​របស់​វាដ៏​ធំ​មួយ​ក្បាល​។ ​ការ​ប្រទះ​ឃើញ​កូន​ផ្សោត​ថ្មី​មួយ​ក្បាល​នេះ ក៏​ត្រូវ​បាន​ក្រុម​មន្ត្រី​អ្នក​ស្រាវជ្រាវ​អះអាងថា គឺជា​កូន​ផ្សោ​តទី​៣…

ខេត្តក្រចេះ ​៖ ​ក្រុម​មន្ត្រី​ជំនាញ​អភិរក្ស​និយាយ​ថា កូន​ផ្សោត​មួយ​ក្បាល​ថ្មី​ទៀត ​ត្រូវ​បាន​គេប្រទះ​ឃើញ​​​កំពុង​​ហែល​ក្នុង​ទឹកទន្លេ​មេគង្គ​ នៅ​អ​​ន្ល​ង់​ផ្សោត​កាំ​ពី ជាមួយ​និង​មេ​របស់​វាដ៏​ធំ​មួយ​ក្បាល​។ ​ការ​ប្រទះ​ឃើញ​កូន​ផ្សោត​ថ្មី​មួយ​ក្បាល​នេះ ក៏​ត្រូវ​បាន​ក្រុម​មន្ត្រី​អ្នក​ស្រាវជ្រាវ​អះអាងថា គឺជា​កូន​ផ្សោ​តទី​៣ ដែល​ត្រូវ​បាន​ចាប់កំណើត​នៅ​ដើមឆ្នាំ​២០២០​នេះ ដែល​បាន​កើត​ចេញពី​ពពួក​មេ​ផ្សោត​ដែល​រស់នៅ​ក្នុង​អន្លង់​ផ្សោត​កាំ​ពី​ស្ថិត​នៅក្នុង​ឃុំ​សំបុក ស្រុក​ចិត្រ​បុរី​។

ក្រុម​មន្ត្រី​អភិរក្ស​បាន​លើក​ឡើង ​ដោយ​ធ្វើការ​សន្និដ្ឋាន​ថា កូន​ផ្សោត​តូច​មួយ​ក្បាល​នេះ គឺ​អាច​ទើប​និង​កើត​ក្នុង​អំឡុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃមុន​នេះ ​ដោយសារ​ផ្សោត​នៅ​តូច ទើប​ក្រុមមន្ត្រី​ជំនាញ​មិន​អាច​ពិនិត្យ​ដឹង​ថា ជា​ញី​ឬ​ក៏​ឈ្មោល​នៅឡើយ​ទេ​។ កូន​ផ្សោត​នេះ ក៏​ត្រូវ​បាន​ក្រុម​អ្នក​ស្រាវជ្រាវ​របស់​អង្គការ​អភិរក្ស​ប្រទះ​ឃើញ​កំពុង​តែ ហែល​លេង​ក្នុង​ទឹកទន្លេ​ជាមួយ​មេ​របស់​វា​កាលពី​ថ្ងៃ​ទី​២៣ ខែ​កុ​ម្ភៈ ​។

នាយ​រង​ខណ្ឌ​រដ្ឋបាល​ជលផល និង​ជា​ប្រធាន​ឆ្មាំ​អភិរក្ស​ លោក ម៉ុ​ក ពន្លក បាន​ថ្លែងឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៦ ខែ
កុម្ភៈ នេះ​ថា គិត​មក​ទល់​ថ្ងៃនេះ កូន​ផ្សោត​មួយ​​ក្បាល​នេះ បាន​ចាប់កំណើត​មានរយៈពេល​ជិត​១​ស​ប្តា​ហ៍​មក​ហើយ ​ដោយ​មាន​សុខភាព​មាំមួន ​។ រាប់​ទាំង​កូនផ្សោត​មួយ​ក្បាល ​ដែល​ក្រុម​មន្ត្រី​របស់​លោក បាន​ប្រទះ​ឃើញ​នេះ គឺជា​កូន​ផ្សោត​ក្បាល​ទី​៣ ដែល​បាន​កើតជា​បន្តបន្ទាប់​នា​ដើមឆ្នាំ​២០២០ ខណៈ​ការ​ងាប់​របស់​សត្វ​ផ្សោត​តូច​ធំ បង្ក​ដោយសារ​ជំងឺ​ឈឺ​ចាស់​ និង​ដោយសារ​កត្តា​ផ្សេង​ៗ​នា​ដើមឆ្នាំ​២០២០​នេះ គឺ​នៅ​មិន​ទាន់ កើត​មាននៅ​ឡើយ​នោះ​ទេ ។

បើ​តាម​លោក ម៉ុ​ក ពន្លក ប្រធាន​ឆ្មាំ​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ​ខេត្តក្រចេះ និង​ជា​នាយរង​ខណ្ឌ​រដ្ឋបាល​ជលផល លោក​ធ្លាប់​បាន​ប្រាប់​ឲ្យ​ដឹង ​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា សព្វថ្ងៃ​ទន្លេមេគង្គ​ខេត្តក្រចេះ មាន​សត្វ​ផ្សោត​រស់នៅ​ក្នុង​ចន្លោះ​ពី​៥៥​ ទៅ​៦០​ក្បាល ​។ សត្វ​ផ្សោត​ទាំងអស់នេះ​ សព្វថ្ងៃ​កំពុង​តែ​រស់នៅតាម​អន្លង់​ចំនួន​៥​អន្លង់​ធំ​ៗ ​ក្នុង​ទន្លេមេគង្គ​ខេត្តក្រចេះ ​។ អន្លង់​ទាំងនោះ​​ មាន​ដូច​ជាអន្លង់​ខ្សាច់ ម្កាក់ អន្លង់​កោះ​ដំបង អន្លង់​កោះ​ផ្តៅ អន្លង់​កន្ទុយ​កោះ​រងាវ និង​អន្លង់​ផ្សោត​កាំ​ពី​។

​ក្នុង​ចំណោម​អន្លង់​ធំ​ៗ​ទាំង​៥ គឺ​អន្លង់​ផ្សោត​កាំ​ពី​មាន​សត្វ​ផ្សោត​រស់នៅ​ច្រើនជាងគេ​ក្នុង ចន្លោះ​ចាប់ពី​២០​ទៅ៣០​ក្បាល​ ។ ដោយ​លោក​បាន​ធ្វើការ​ប៉ាន់​ប្រមាណ​ក្នុងឆ្នាំ​២០២០​នេះ សត្វ​ផ្សោត​គឺ​អាច​មានកំណើន​ដល់​ទៅ​ជិត​២០​ក្បាល តាមរយៈ​ការ​បង្ក​កំណើត​ ។

អត្ថបទសរសេរ ដោយ