ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រកាស​ធានា​ការពារ​នគរបាល​ចរាចរណ៍​ ចាប់​មន្ត្រី​ធំ​ៗ​មិន​គោរព​ច្បាប់​ចរាចរណ៍

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​អនុវត្ត​ច្បាប់​ឲ្យមាន​ប្រសិទ្ធភាព​និង​កាត់​បន្ថយ​គ្រោះថ្នាក់​ច​រាចរណ៍ សម្តេច​ក្រឡា​ហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ប្រកាស​ធានាការពារ​មន្ត្រី​នគរបាល​ចរា​ចរណ៍​ដែល​ចាប់​មន្ត្រីថ្នាក់​ធំ​ជាង​ខ្លួន​ដែល​មិន​គោរព​ច្បាប់​ចរាចរណ៍ ។…

រាជធានី​ភ្នំពេញ ៖ ដើម្បី​អនុវត្ត​ច្បាប់​ឲ្យមាន​ប្រសិទ្ធភាព​និង​កាត់​បន្ថយ​គ្រោះថ្នាក់​ច​រាចរណ៍ សម្តេច​ក្រឡា​ហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ប្រកាស​ធានាការពារ​មន្ត្រី​នគរបាល​ចរា​ចរណ៍​ដែល​ចាប់​មន្ត្រីថ្នាក់​ធំ​ជាង​ខ្លួន​ដែល​មិន​គោរព​ច្បាប់​ចរាចរណ៍ ។ ក្នុង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អគារសិក្សា ទីចាត់ការ អគារ​រដ្ឋបាល ឃុំ និងសមិទ្ធផល​នានា​នៅ​ក្នុងស្រុក​កំចាយមារ នា​ព្រឹក​ថ្ងៃ
ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២០ សម្តេច​ក្រឡាហោម​ថ្លែងថា ៖ «​ខ្ញុំ​និង​សម្តេច​តេ​ជោ​បាន​កំណត់​ហើយ កាល
ណា​​ខុសច្បាប់​គឺ​ផ្តន្ទាទោស ហើយ​បើ​មិន​ចង់​ឲ្យផ្តន្ទាទោស​គឺ​គោរព​ច្បាប់ ហើយ​គោរព​ច្បាប់​គឺដើម្បី​ជីវិត​របស់​គាត់ ។

ឥឡូវ​ម៉ូតូ​បើក​អត់​ពាក់មួកពី​មុន​មក​ខ្ញុំ​ចេញ​វិធានការ​អប់រំ ដោយ​ចាប់​ទាំងម៉ូតូ​និង​មនុស្ស​ដើម្បី​ឲ្យ​នៅ​ជាមួយ​ប៉ូលិស ដល់ពេល​យក​មួក​មក​ទើប​ឲ្យ​ទៅ ។ ប៉ុន្តែ​លើក​នេះយើង​នឹង​ពិចារណា បើ​គាត់​ជិះ​ម៉ូតូ​ហើយ​មិន​ពាក់មួក យើង​អនុវត្ត​វិធានការ​ដូច​មុន​ដដែល ដោយឃាត់​ទាំង​មនុស្ស​និង​ម៉ូតូ​នៅ​ដដែល ដោយ​ឲ្យយក​មួក​មក​ទើប​ឲ្យ​ទៅ​ប៉ុន្តែ​ពេល​ក្រោយ​នេះឲ្យ​ទៅ​ដូច​មុន​តែ​បង់​ផាកពិន័យ​សិន​» ។

សម្តេច​ក្រឡាហោម​គូសបញ្ជាក់​ថា ៖ «​រដ្ឋមិន​ចង់បាន​លុយ​នេះ​ទេ ប៉ុន្តែ​ចង់កា​ពារ​អាយុ​ជីវិត​ប្រជាជន ។ បើ​លោក​ឯង​មិន​ចង់​ឲ្យ​គេ​ផាក​ពិន័យ លោក​ឯង​គោរព​ច្បាប់ មិន​ខាត​ដំណើរ​ត្រូវ​ពាក់មួក ។ អុ​ី​ចឹ​ង​យើង​សុំ​ដូរ​ឡើង​វិញ ពី​មុន​យក​ការ​អប់រំ​សំខាន់ ប៉ុន្តែ​ពេល​នេះ​យក​ការ​អប់រំ​មក​ដាក់​បន្ទាប់ ហើយ​ការ​អនុវត្ត​ច្បាប់​មុនគេ​វិញ​» ។សម្តេច​ក្រឡាហោម ស ខេ​ង បាន​លើក​ឡើង​ថា ក្នុង​នាម​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិ​ភាព​ចរាចរណ៍​គោក សម្តេច​សម្រេច​បែប​នេះ​ហើយ​និង​មានការ​ពិភាក្សា​គ្នា​រហូត​ឈាន​ដល់ វិសោធន​កម្ម​អនុក្រឹត្យ បន្ទាប់​មក​សិក្សា​វិសោធនកម្ម​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ផង​ដែរ ។

សម្តេច​ក្រឡាហោម បាន​លើក​ឡើង​ថា ៖«​យើង​យក​ការ​អនុវត្ត​ច្បាប់​សំខាន់ បន្ទាប់​មក​យើង​យក​ការ​អប់រំ ។ ការ​អប់រំ​កន្លង​មក​ប្រើ​កម្លាំងច្រើន​តែ​មិន​មាន​ប្រសិទ្ធភាព​ទេ ដូច្នេះ​មាន​តែ​យក​ការ​អនុវត្ត​ច្បាប់​ជា​ធំ​វិញ​» ។សម្តេច​ក្រឡាហោម ស ខេ​ង បាន​គូសបញ្ជាក់ទៀត​ថា ច្បាប់​ធ្វើ​ឡើង​សម្រាប់​មនុស្ស គ្រប់​គ្នា មិនមែន​សម្រាប់​អ្នក​ណា​ម្នាក់ មិនមែន​សម្រាប់​ក្មេង ចាស់ ប្រុស ស្រី អ្នកតូច អ្នកធំ​នោះ​ទេ គឺ​ប្រជាជន​ទាំងអស់​នៅ​ក្រោម​ច្បាប់ ។សម្តេច​ក្រឡាហោម​បញ្ជាក់​ថា ៖ «​ទាំងអស់​គ្នា​ស្មើភាព​ចំពោះ​មុខ​ច្បាប់ អត់​មាន​លើកលែង​អ្នក​ណា​ទេ ឲ្យ​តែ​ខុសច្បាប់ ។ អ្នកខ្លះ​ថា ទេ !

ប៉ូលិសចរាចរណ៍​ស័ក្តិ​១ ដល់​ចាប់​ឧត្តមសេនីយ៍​ប៉ូលិស​ពាក់​ផ្កាយ​៣ ចាប់​ឧត្តមសេនីយ៍​យោធា​ពាក់​ផ្កាយ
៣ អត់​ត្រូវ​ទេ ធ្វើ​អី​ុ​ចឹ​ង ។ ខ្ញុំ​សួរ​ថា តើ​ធ្វើ​ម៉េច​បានត្រូវ ? តែ​ច្បាប់​ចែង​ថា មនុស្ស​មាន​សិទ្ធិ​ស្មើគ្នា​ចំពោះ​មុខ​ច្បាប់ ទោះបី​អ្នកឯង​ផ្កាយ​៤​ក៏​ដោយ បើកឡាន​បុក​គេ ប៉ូលិស​ផ្កាយ​មួយ ឬ​ស័ក្តិ​មួយ ឬក៏​ពលបាលត្រី​ទេ ក៏​ចាប់​បាន​ដែរ ព្រោះ​មាន​សិទ្ធិ​ចំពោះ​មុខ​ច្បាប់ ។ សម្តេច​ក្រឡាហោម​បាន​លើក​ឡើង​ថា ទោះបីជា​មាន​ស័ក្តិ ឬ​តូ​នាទី​ជា​តំណាងរាស្ត្រ​ដែល​ធ្វើច្បាប់​យ៉ាងណា​ក្តី ក៏​ត្រូវ​អនុវត្ត​ច្បាប់​ដែរ និង​តួនាទី​រដ្ឋមន្ត្រី​បើ​មិន​គោរព​ច្បាប់​ក៏​ខុស ផ្កាយ​៤​ក៏​ដោយ​បើ​ធ្វើ​ខុសច្បាប់​គឺ​ខុស​» ។សម្តេច ស ខេ​ង បញ្ជាក់​ថា ៖ «​អុ​ី​ចឹ​ង​សុំ​ឲ្យ​អស់លោក​ប៉ូលិស​ធ្វើ​ទៅ ហើយ​មានអី​ឆ្លើយដាក់​ខ្ញុំ​មក ខ្ញុំ​ការពារ បើ​មិន​អុ​ី​ចឹ​ង​អត់​ហ៊ាន​ធ្វើ​ទេ គ្រាន់តែ​ដោះ​មួក​មក​រួចខ្លួន​នោះ​! រឿង​ហ្នឹ​អត់​ទេ គឺ​អ្នក​ណា​ក៏​ដោយ​ត្រូវ​តែ​អនុវត្ត​ច្បាប់​» ។

នៅ​ក្នុង​ខែមករា ឆ្នាំ​២០២០​កន្លង​មក គ្រោះថ្នាក់​ចរាចរណ៍​បាន​សម្លាប់​មនុស្ស​ចំនួន​ច្រើន​ព្រោះថា​ខែមករា​មាន​ពិធីបុណ្យ​ច្រើន ។ ចំណុច​នេះ គឺ​រាជរដ្ឋាភិបាល​មានការ​ព្រួយបារម្ភ​ដល់ ខែកុម្ភៈ ដែល​មិន​ទាន់​ចប់​ក្តី ចំនួន​អ្នក​ស្លាប់​មានការ​ថយ​ចុះបើ​ប្រៀបធៀប​នឹង​ខែមករា​កន្លងមក ។ មាន​ន័យ​ថា ខែ​មុន​ស្លាប់​៩០​នាក់ ថយ​មក​ត្រឹម​៦០​នាក់ ប៉ុន្តែ​ទោះបីជា​ថយ​ចុះ​យ៉ាងណា​ក្តី ការ​អប់រំ​វា​សំខាន់ ។សម្តេច​ក្រឡាហោម​បញ្ជាក់​ថា យើង​ត្រូវ​ដូរ​ពី​ការ​អប់រំ​សំខាន់​មក​ការ​អនុវត្ត​ច្បាប់​សំខាន់​ជាង​វិញ ៕​

អត្ថបទសរសេរ ដោយ