ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្នាំ​ក្លូ​រ៉ូ​គី​ន ​ហាក់​មាន​ប្រសិទ្ធភាព​ព្យាបាល​ជំងឺ​​COVID-19

4 ឆ្នាំ មុន

ប្រទេស​បារាំង៖ លោក​DIDIER RAOULT​នាយក​វិទ្យាស្ថាន​MEDITERRANEE INFECTION មា​នទី​តាំងនៅ​ក្រុង​ម៉ា​រសី​បារាំង ដោយ​ផ្អែក​លើ​លទ្ធផល​នៃ​ការ​សិក្សា​គ្លីនិក​នៅ​ចិន អះអាង​ប្រាប់​AFP​កាលពី​ថ្ងៃ​ទី​២៥​កុម្ភៈ​ថា ថ្នាំ​ក្លូ​រ៉ូ​គី​ន​ជា​ថ្នាំំ​ដែល​គេ​ប្រើប្រាស់​ប្រឆាំង​ជំងឺគ្រុនចាញ់ បាន​បង្ហាញ​ពី​សញ្ញា​នៃ​ប្រសិទ្ធភាព​ប្រឆាំង​វីរុស​COVID-19 ។…

ប្រទេស​បារាំង៖ លោក​DIDIER RAOULT​នាយក​វិទ្យាស្ថាន​MEDITERRANEE INFECTION មា​នទី​តាំងនៅ​ក្រុង​ម៉ា​រសី​បារាំង ដោយ​ផ្អែក​លើ​លទ្ធផល​នៃ​ការ​សិក្សា​គ្លីនិក​នៅ​ចិន អះអាង​ប្រាប់​AFP​កាលពី​ថ្ងៃ​ទី​២៥​កុម្ភៈ​ថា ថ្នាំ​ក្លូ​រ៉ូ​គី​ន​ជា​ថ្នាំំ​ដែល​គេ​ប្រើប្រាស់​ប្រឆាំង​ជំងឺគ្រុនចាញ់ បាន​បង្ហាញ​ពី​សញ្ញា​នៃ​ប្រសិទ្ធភាព​ប្រឆាំង​វីរុស​COVID-19 ។

សាស្ត្រាចារ្យ​RAOULT​អ្នកឯកទេស​មានឈ្មោះ​ល្បីល្បាញ​ខាង​ជំងឺឆ្លង ដោយ​ធ្វើ​អត្ថាធិប្បាយ​លើ​ការ​ចេញផ្សាយ​ជា​លើក​ដំបូង​នូវ​ការ​សិក្សា​គ្លីនិក​ជាមួយ​ថ្នាំ​នេះ ក្នុង​ទស្សនាវដ្ដី​BIOSCIENCE TRENDS បាន​ពន្យល់​ថា យើង​បានដឹង​រួច​ហើយ​ថា ថ្នាំ​ក្លូ​រ៉ូ​គី​ន​មាន​ប្រសិទ្ធភាព​ប្រឆាំង​វីរុស​COVID-19 ហើយ​ការ​វាយតម្លៃ​គ្លីនិក​នៅ​ប្រទេស​ចិន​បាន​បញ្ជាក់​ពី​ប្រសិទ្ធភាព​របស់​វា​។ នាយក​នៃ​វិទ្យាស្ថាន​មន្ទីរពេទ្យ​សាកលវិទ្យាល័យ​ដែល​តែង​ចូលរួម ក្នុង​ការ​ស្រាវជ្រាវ​លើ​វីរុស​COVID-19 នៅ​បារាំង​បន្ត​ថា ទីបំផុត​ការ​ឆ្លង​នៃ​វីរុស​ថ្មី​នោះ​អាច​ព្យាបាល​ដោយ​ងាយស្រួល​និង​ចំណាយ​តិច​ទៀត​ផង​។

អត្ថបទ​មួយ​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៩​កុម្ភៈ​តាម​អី​ុ​ន​ធើ​រ​ណេ​ត ដកស្រង់​ចេញពី​បណ្ដា​លទ្ធផល​នៃ​ការ​សាកល្បង​គ្លីនិក ដែល​អនុវត្ត ក្នុង​មន្ទីរពេទ្យ​ចិន​១០ ពិសេស​នៅ​ក្រុង​វូ​ហាន ចំណុចកណ្ដាល​នៃ​ការ​ចម្លង​វីរុស​ដ៏​សាហាវ​នេះ នៅ​ក្រុង​ប៉េ​កាំ​ង​និង​ក្រុង​សៀង​ហៃ ដើម្បី​វាស់​ស្ទុង​មើល​ប្រសិទ្ធភាព​នៃ​ថ្នាំ​ក្លូ​រ៉ូ​គី​ន ក្នុង​ការ​ព្យាបាល​ជំងឺ​នេះ ​។

បណ្ដា​លទ្ធផល​ដែល​ទទួល​បាន​រហូត​មក​ទល់​ពេល​នេះ​លើ​អ្នកជំងឺ​ជាង​១០០​នាក់​បង្ហាញ​ថា ហ្វូ​ស្វាត​ដឺ​ក្លូ​រ៉ូ​គី​ន មាន​ប្រសិទ្ធភាព​ជាង​ការ​ព្យាបាល​ដោយ​ក្រុម​មួយ ដែល​ប៉ុនប៉ង​ទប់​ការ​វិវត្តន៍​នៃ​ជំងឺ​រលាក​សួត ដើម្បី​កែ​លម្អ​ស្ថានភាព​របស់​សួត ធ្វើ​ឲ្យ​អ្នកជំងឺ​ក្លាយជា​អវិជ្ជមាន​នៃ​វីរុស សំដៅ​កាត់​បន្ថយ​រយៈពេល​នៃ​ការ​ព្យាបាល​ជំ​ងឹ​៕

អត្ថបទសរសេរ ដោយ