ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​នឹង​បញ្ជូន​យន្តហោះ​ផ្ទាល់ខ្លួន​ទៅ​ដឹក​វត្ថុធាតុដើម​ពី​ប្រទេស​ចិន ដើម្បី​មក​ផ្ត​ត់​ផ្គង់​រោងចក្រ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ប្រទេស​បើក​ឲ្យ​ដឹក​វត្ថុធាតុដើម​គ្រប់​ផ្លូវ​ដែល​ធ្វើ​បាន​ពី​ចិន​មក​កម្ពុជា សម្តេច តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​អះអាង​ថា កម្ពុជា​នឹង​បញ្ជូន​យន្តហោះ​ផ្ទាល់ខ្លួន​ទៅ​ដឹក​វត្ថុធាតុដើម​ពី​ប្រទេស​ចិន ដើម្បី​មក​ផ្គត់ផ្គង់​រោងចក្រ​ចៀសវាង​ការ​បិទ…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ប្រទេស​បើក​ឲ្យ​ដឹក​វត្ថុធាតុដើម​គ្រប់​ផ្លូវ​ដែល​ធ្វើ​បាន​ពី​ចិន​មក​កម្ពុជា សម្តេច តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​អះអាង​ថា កម្ពុជា​នឹង​បញ្ជូន​យន្តហោះ​ផ្ទាល់ខ្លួន​ទៅ​ដឹក​វត្ថុធាតុដើម​ពី​ប្រទេស​ចិន ដើម្បី​មក​ផ្គត់ផ្គង់​រោងចក្រ​ចៀសវាង​ការ​បិទ ។ ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ផ្លូវជាតិ​លេខ​៥៨ ត​ភ្ជាប់​ពី​ខេត្តបន្ទាយមានជ័យ​ទៅ ខេត្តឧត្តរមានជ័យ នា​ព្រឹក​ថ្ងៃ​ទី​២៦ ខែកុម្ភៈ​នេះ ។

សម្តេច​តេ​ជោ បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖«​ចំណុច​នេះ មុន​លោក វ៉ាង វិ​ន​ធៀន (Wang Wentian) ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា បាន​និយាយ​ទាក់ទិន​នឹង​ការ​បញ្ជូន​ឲ្យ​បាន​ឆាប់​នូវ​វត្ថុធាតុដើម​ជា​ក្រណាត់ ដែល​៦០​ភាគរយ កម្ពុជា​ត្រូវ​យក​ពី​ប្រទេស​ចិន ។ អី​ញ្ចឹ​ង​ខ្ញុំ​សង្ឃឹមថា លោក​ទូត​នឹង​ជួយ​ចូលរួម​ចំណែក​ដើម្បី​ជួយ​សម្រាប់​ឲ្យ​រដ្ឋាភិបាល​ចិន​បញ្ជូន​សាច់​ក្រណាត់​មក​កម្ពុជា តាម​នាវា​ក្តី​យន្តហោះ​ក្តី​មក​កម្ពុជា​» ។ សម្តេច​បញ្ជាក់​ថា ៖«​ខ្ញុំ​សង្ឃឹមថា មិត្ត​ចិន​អាច​ធ្វើ​បាន ប្រសិនបើ​ក្រណាត់​ខ្លះ​ដឹក​តាម​យន្តហោះ​ក៏​ត្រូវ​តែ​ដឹក ដើម្បី​កុំ​ឲ្យ​បិទ​រោងចក្រ​នៅ​កម្ពុជា ។ ខ្ញុំ​គិត​ថា ចិន​ធ្វើ​បាន​ព្រះ​យន្តហោះ​ចិន​ច្រើន​ណាស់ ព្រោះ​ចិន​ធ្លាប់​ដឹក​មក​ខ្លះ​ហើយ ។ ដូច្នេះ​ធ្វើ​បែប​នេះ​កុំ​ឲ្យ​កម្មករ​យើង​ខ្វះ​វត្ថុធាតុដើម​ហើយ​បិទ​រោងចក្រ​» ។

សម្តេច​តេ​ជោ បាន​ប្រកាស​បើក​គ្រប់​ច្រក​សម្រាប់​ចិន​ក្នុង​ការ​បើក​ឲ្យ​មិត្ត​ចិន​ដឹក​វត្ថុធាតុដើម​របស់​ខ្លួន ដើម្បី​យក​មក​ផ្គត់ផ្គង់​រោងចក្រ​នៅ​កម្ពុជា ដើម្បី​ចៀសវាង​ការ​បិទ​រោងចក្រ ។ សម្តេច​ថា ៖«​ខ្ញុំ​គិត​ថា មិត្ត​ចិន​អាច​ធ្វើ​ទៅ​បាន ហើយ​កម្ពុជា​ក៏​អាច​ខិតខំ​ធ្វើ​ទៅ​បាន បើ​សាច់​ក្រណាត់​ខ្លះ​ត្រូវ​ដឹក​តាម​យន្តហោះ​ក៏​ត្រូវ​ដឹក ដើម្បី​សង្គ្រោះ​រោងចក្រ​នៅ​កម្ពុជា​កុំ​បិទ ហើយ​កុំ​ឲ្យ​កម្ពុជា​ជួប​ប្រទះ​ខ្វះ​វត្ថុធាតុដើម ហើយ​បិទ​រោងចក្រ​» ។

ប្រមុខ​រាជ​ដ្ឋា​ភិ​បាល​គូសបញ្ជាក់​ថា ៖«​អី​ញ្ចឹ​ង​ដឹក​តាម​យន្តហោះ​ដឹង​មក​ដឹក​តាម​កប៉ាល់​ដឹក​មក ហើយ​យើង​អាច​ជួល​យន្ត​ជួយ​យន្តហោះ​ដឹក​វត្ថុធាតុដើម ដោយ​មិន​ចាំ​ដឹក​ភ្ញៀវ​នោះ​ទេ ព្រោះ​សាច់​ក្រណាត់​រោងចក្រ​មួយ​ចំនួន​មាន​ឯក​រោងចក្រ​មួយ​ចំនួន​កាន់តែ​ហោច​»​។ សម្តេច​ក៏​បាន​ផ្តល់​យោបល់​ថា ការ​ដឹក​វត្ថុធាតុដើម​ពី​ចិន​អាច​ធ្វើ​តាម​ផ្លូវទឹក និង​ផ្លូវអាកាស ដើម្បី​ផ្គត់​ផ្គង​វត្ថុធាតុដើម​នៅ​កម្ពុជា​ចៀសវាង​ការ​បិទ​រោងចក្រ​នៅ​កម្ពុជា ។ ប្រសិនបើ​មានការ​បិទ ឬ​ផ្អាក​ដំណើរ​រោងចក្រ​កម្មករ កម្មការិនី និង​ផ្អាក​ការងារ​ធ្វើ ។

ជាមួយ​គ្នា​នោះ​ដែ​សម្តេច​តេ​ជោ​ក៏​បាន​លើក​ឡើង​ថា ទោះបីជា​សម្តេច​ធ្លាប់​លើក​ឡើង​ថា បើសិន​រោងចក្រ​ផ្អាក​កម្មករ​អាច​ទទួល​បាន​ប្រាក់បៀវត្ស​ចំនួន​៦០​ភាគរយ​នៃ​ចំនួន​ប្រាក់បៀវត្ស​អប្បរ​មា​១៩០​ដុល្លារ​ប្រហាក់ប្រហែល​១២០​ដុល្លារ​ក្តី ក៏​សម្តេច​បញ្ជាក់​ថា សម្តេច​មិន​ចង់​ឲ្យ​មានការ​បិទ​រោងចក្រ​នៅ​កម្ពុជា​នោះ​ទេ ។ សម្តេច​ថា​៖ «​យល់​ល្អ​យើង​ត្រូវ​ដោះស្រាយ​ឲ្យ​ប្រញាប់ប្រញាល់ អី​ញ្ចឹ​ង​ខ្ញុំ​គិត​ថា មាន​តែ​យន្តហោះ​ចិន និង​យន្តហោះ​កម្ពុជា​បញ្ជូន​ទៅ​ដឹក​វត្ថុធាតុដើម​ផ្តល់​ឲ្យ​រោងចក្រ អី​ញ្ចឹ​ង​យើង​អាច​ខាត់បង់​មួយ​ចំនួន​ការ​ដឹក​ជញ្ជូន ប៉ុន្តែ​យើង​ជំនួស​មក​វិញ​នូវ​ការ​រក្សា​បាន​នូវ​ការងារ​ធ្វើ​ប្រាក់​ចំណូល​របស់​កម្មករ និង​ចង្វាក់​ផលិតកម្ម​របស់​រោងចក្រ ដែល​អាច​ឲ្យ​រោងចក្រ​ចៀសវាង​នូវ​ការ​បិទ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ