ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដូ​ណា​ល់​ត្រាំ​៖ ជីវិត​ស្នេហា ការ​រកស៊ី និង ការ​​រះ​ចូល​នយោបាយ

4 ឆ្នាំ មុន

សម្តេច​តេ​ជោ​​​ហ៊ុន​ សែន​ នឹង​ជួប​ប្រជុំ​ទ្វេភាគី​ជាមួយ​ប្រធានាធិបតី​អា​មេ​រិ​ក​ដូ​ណា​ល់​ ត្រាំ​ នៅ​ពាក់កណ្តាល​ខែ​មីនា​ខាង​មុខ​នេះ នៅ​ក្នុង​ឱ​កាស​កិច្ចប្រជុំ​អាស៊ាន​ និង​អា​មេ​រិ​ក ​។ ដូ​ណា​ល់ ច​ន​ត្រាំ…

សម្តេច​តេ​ជោ​​​ហ៊ុន​ សែន​ នឹង​ជួប​ប្រជុំ​ទ្វេភាគី​ជាមួយ​ប្រធានាធិបតី​អា​មេ​រិ​ក​ដូ​ណា​ល់​ ត្រាំ​ នៅ​ពាក់កណ្តាល​ខែ​មីនា​ខាង​មុខ​នេះ នៅ​ក្នុង​ឱ​កាស​កិច្ចប្រជុំ​អាស៊ាន​ និង​អា​មេ​រិ​ក ​។

ដូ​ណា​ល់ ច​ន​ត្រាំ គឺជា​ប្រ​នា​ធិ​បតី​ទី​៤៥​ និង​ជា​ប្រធានាធិបតី​បច្ចុប្បន្ន​របស់​សហរដ្ឋអាមេរិក គាត់​ចាប់ផ្តើម​ការងារ​របស់​គាត់​ នៅ​ថ្ងៃ​ទី​២០​ ខែមករា ​ឆ្នាំ​២០១៧​ ។ លោក​នឹង​បន្ត​ឈរឈ្មោះ សម្រាប់​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អា​មេ​រិ​ក​នៅ​ឆ្នាំ​២០២០​នេះ​ទៀត​។

តើ​ដូ​ណា​ល់​ត្រាំ មានជីវិត​បែប​ណា ​តាំងពី​តូច​រហូត​ដល់​ក្លាយជា​ប្រធានាធិបតី​អា​មេ​រិ​ក?
ពី​មុន​មក​គាត់​ជា​អ្នកមាន​អំនាច​និង​សំបូរ​ទ្រព្យ​ខាង​អចលនទ្រព្យ​និង​ជា​អតីត​តារា​ទូរទស្សន៍​។ កើត​នៅឃ្វី​ន ទីក្រុង​ញូយ៉ក ឆ្នាំ​១៩៤៦ ត្រាំ​ចូលរួម​នៅ​ក្នុង​គម្រោង​សាងសង់​ធំ​នៅ​ម៉ា​ហា​តាន (Manhattan) នៅ​ក្នុង​ឆ្នាំ​១៩៨០ គាត់​បើក​នូវហ្គ្រេ​ន ហី​យ៉ា​ត ញូយ៉ក (Grand Hyatt New York) ដែល​ធ្វើ​ឲ្យ​គាត់​ក្លាយ​ទៅជា​អ្នក​កសាង​ដែល​គេ​គ្រប់​គ្នា​ស្គាល់​។

នៅ​ឆ្នាំ​២០០៤ ត្រាំ​ចាប់​ផ្តើ​សម្តែង​នៅ​ក្នុង​កម្មវិធី ឌឹ អេប​ប្រេ​ន​ធី​ស (The Apprentice) របស់​អេ​ន​ប៊ី​ស៊ី​(NBC) ។ ត្រាំ​បាន​ងាក​មក​ចាប់អារម្មណ៍​នឹង​នយោបាយ​ហើយ​នៅ​ឆ្នាំ​២០១៥ គាត់​បាន​ប្រកាស​បេក្ខភាព​ជា​បេក្ខជន​នៃ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ក្នុង​បក្ស សាធារណៈរដ្ឋ បន្ទាប់​ពី​ឈ្នះ​ដំនាក់កាល​ដំបូង ត្រាំ​បាន​ក្លាយជា​បេក្ខជន​សាធារណៈរដ្ឋ​ផ្លូវការ​សម្រាប់ ប្រធានាធិបតី​នៅ​ថ្ងៃ​ទី​១៩​ខែកក្កដា​ឆ្នាំ​២០១៦​។

នៅ​ខែវិច្ឆិកា​គាត់​ត្រូវ​បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​ទី​៤៥​របស់​សហរដ្ឋអាមេរិក​បន្ទាប់​ពី​យកឈ្នះ​លើ​បេក្ខជន​ប្រជាធិបតេយ្យ ហេ​ឡា​រី គ្លី​ន​តុ​ន (Hillary Clinton) ។

កោះសន្តិភាព​នឹងមាន​ផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ