ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​កូន​ផ្សោត​ទើប​កើត​ថ្មី​១​ក្បាល​នៅ​ចំនុច​អន្លង់​ផ្សោត​កាំ​ពី

4 ឆ្នាំ មុន

ខេត្តក្រចេះ ៖ កូន​សត្វ​ផ្សោត​ទើប​កើត​ថ្មី​មួយ​ក្បាល​ដែល​មាន​អាយុកាល​ប្រហែលជា​ពីរ​ថ្ងៃ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ក្នុង​ក្រុម​ហ្វូង​ផ្សោត​ធំ​ដែល​មាន​ចំនួន​ប្រមាណ​ជា​បួន​ក្បាល ត្រង់​ចំនុច​អន្លង់​ផ្សោត​កាំ​ពី ក្នុងភូមិ​កាំ​ពី ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ កាលពី​ថ្ងៃ​ទី​២៣…

ខេត្តក្រចេះ ៖ កូន​សត្វ​ផ្សោត​ទើប​កើត​ថ្មី​មួយ​ក្បាល​ដែល​មាន​អាយុកាល​ប្រហែលជា​ពីរ​ថ្ងៃ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ក្នុង​ក្រុម​ហ្វូង​ផ្សោត​ធំ​ដែល​មាន​ចំនួន​ប្រមាណ​ជា​បួន​ក្បាល ត្រង់​ចំនុច​អន្លង់​ផ្សោត​កាំ​ពី ក្នុងភូមិ​កាំ​ពី ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ កាលពី​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២០ ដោយ​ក្រុមការងារ​ស្រាវជ្រាវ​សត្វ​ផ្សោត ។ កូន​សត្វ​ផ្សោត​ថ្មី​នេះ​ជា​កូន​ផ្សោ​តទី​បី​ហើយ ដែល​ត្រូវ​បាន​អ្នក​វិទ្យាសាស្ត្រ​កត់ត្រា​ថា ទុក​នៅ​ដើមឆ្នាំ​២០២០ ។ នេះ​បើ​យោង​តាម​ផេ​ក​អង្គការ WWF-​កម្ពុជា ។

កាលពីដើម​ខែកុម្ភៈ​កន្លង​ទៅ​នេះ​ផង​ដែរ ក្រុមការងារ​ស្រាវជ្រាវ និង​តាមដាន​សត្វ​ផ្សោត​ទន្លេមេគង្គ​នៃ​រដ្ឋបាល​ជលផល ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តក្រចេះ និង​ស្ទឹង​ត្រែង និង​អង្គការ WWF-​កម្ពុជា បាន​ចុះ​សិក្សា និង​តាមដាន​ចំនួន​សត្វ​ផ្សោត​ទន្លេមេគង្គ ដោយ​ជិះទូក និង​ថតរូប​សត្វ​ផ្សោត​ទន្លេមេគង្គ ដើម្បី​ធ្វើការ​វិភាគ​អត្តសញ្ញាណ​របស់​សត្វ​ផ្សោត ដែល​រស់នៅ​តាម​ដង​ទន្លេមេគង្គ ចម្ងាយ​១៩០ គ​.​ម ចាប់ពី​ទីរួមខេត្ត​ក្រចេះ ទៅ​ដល់​ព្រំប្រទល់​ឡាវ​ក្នុង​ខេត្តស្ទឹងត្រែង ។ ខណៈ​ពេល​នោះ​ក្រុមការងារ​ក៏​បាន​កត់​ត្រាទុក​នូវ​កំណើត​កូន​ផ្សោត​ថ្មី​ចំនួន​ពីរ​ក្បាល​រួច​ហើយ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ