ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុំ​រៀន​បើក បែរជា​ប៉ះ​ខ្លោងទ្វារវត្ត​បាក់​សង្កត់ពីលើ​​កៀប​ជាប់​ទាំង​២​នាក់

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​២​នាក់​រកស៊ី​ឈ្នួល​ដឹក​ដី​លក់ ដោយ​ចូល​កាត់​ក្នុង​វត្ត​ដើម្បី​ទៅ​យក​អាច​ម៌​ដី លុះ​ត្រឡប់​មក​វិញ ក៏​ត្រូវ​ព្រូឡាន​សុំ​បើក ខណៈ​ខ្លួន​មិនសូវ​ចេះ ថែម​ទាំង​ភ្លេច​ទម្លាក់​ទ្រុង​បែន​ខាងក្រោយ​ចុះ​ទៀត ក៏​ជាន់​មួយ​ទំហឹង​ជ្រុល​ច​ង្កូ​ល​ទៅ​ប៉ះ​ខ្លោងទ្វារវត្ត​ពេញទំហឹង…

ខេត្តសៀមរាប ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​២​នាក់​រកស៊ី​ឈ្នួល​ដឹក​ដី​លក់ ដោយ​ចូល​កាត់​ក្នុង​វត្ត​ដើម្បី​ទៅ​យក​អាច​ម៌​ដី លុះ​ត្រឡប់​មក​វិញ ក៏​ត្រូវ​ព្រូឡាន​សុំ​បើក ខណៈ​ខ្លួន​មិនសូវ​ចេះ ថែម​ទាំង​ភ្លេច​ទម្លាក់​ទ្រុង​បែន​ខាងក្រោយ​ចុះ​ទៀត ក៏​ជាន់​មួយ​ទំហឹង​ជ្រុល​ច​ង្កូ​ល​ទៅ​ប៉ះ​ខ្លោងទ្វារវត្ត​ពេញទំហឹង បណ្តាល​ឱ្យ​ដួល​បាក់​សង្កត់ពីលើ​ក្បាល​ឡាន​កៀប​ជាប់​​ធ្វើ​ឱ្យ​បាត់បង់​ជីវិត​ទាំង​២​នាក់​ភ្លាម​ៗ​តែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​វត្ត កាលពី​ម៉ោង​២​និង​៤០​នាទី​រសៀល ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២០ ស្ថិត​នៅ​វត្ត​ព្រៃ​ជ្រូក ឃុំ​ព្រៃ​ជ្រូក ស្រុក​ពួក ។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ទាំង​២​នាក់​ខាងលើ ១-​ឈ្មោះ តា​ល់ កាឡី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ មុខរបរ​ដឹក​ដី និង​២-​ឈ្មោះ សុខ ផេង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជា​ព្រូឡាន រស់នៅ​សៀមរាប​។

បើ​លោក​វរសេនីយ៍ឯក ទេព ពុំសែន អធិការ​នគរបាល​ស្រុក​ពួក បានឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែកុម្ភៈ នេះ​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ដឹក​ដឹក​ដី​ខាងលើ ចូល​ទៅ​ចាក់​ដី​ក្នុង​វត្ត​ព្រៃ​ជ្រូក លុះ​ពេល​ត្រលប់​ចេញពី​ចាក់​ដី​មក​វិញ បុរស​ជា​ព្រូឡាន​ដែល​ជិះ​ជាមួយ​គ្នា​នោះ​ដោយ​ចង់​រៀន​បើកបរ​ផង ក៏​សុំ​បើក​ជំនួស​បុរស​ជា​អ្នក​បើករថយន្ត​ដឹក​ដី ។

លោក​អធិការ​បន្ត​ថា លុះ​មក​ដល់​កន្លែង​កើតហេតុ​ខាងលើ ដោយ​បើកបរ​ក្នុង​ល្បឿន​លឿន ហើយ​ពុំ​បាន​ទម្លាក់​ទ្រុង​បែន​ក្រោយ​ឡាន​ពីលើ​ចុះ​ក្រោម​វិញ ទើប​ធ្វើ​ឱ្យ​ប៉ះ​ទាក់​នឹង​ខ្លោងទ្វារវត្ត បណ្តាល​​ឱ្យ​បាក់​រលំ​ខ្លោងទ្វារវត្ត​សង្កត់ពីលើ​ជន​រង​គ្រោះ​បាត់បង់​ជីវិត​ទាំង​២​នាក់​នៅ​នឹង​កន្លែង​ភ្លាម​ៗ​​តែ​ម្ដង ។

លោក​បាន​បញ្ជាក់​ថា ចំពោះ​មូលហេតុ​បង្ក​ឱ្យ​មានការ​គ្រោះ​បែប​នេះ គឺ​អ្នកបើកបរ​ពុំ​ទាន់​ចេះ​បើកបរ​ស្ទាត់ជំនាញ ហើយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ទៀត​នោះ ទើប​បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់​បាត់បង់​ជីវិត​ទាំង​ពីរ​នាក់​តែ​ម្តង​។

ក្រោយ​ពី​កម្លាំង​សមត្ថកិច្ច​ជំនាញ បាន​ធ្វើការ​ត្រួតពិនិត្យ​ចប់​រួចរាល់ រួច​ក៏​ប្រគល់​សព​ទាំង​ពីរ​ដល់​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ រីឯ​រថយន្ត​ដឹក​ដី​ខាងលើ ត្រូវ​បាន​កម្លាំង​ជំនាញ​អូស​យក​មក​រក្សា​ទុក​នៅ​អធិការ​ស្រុក​បណ្តោះអាសន្ន រង់ចាំ​ក្រុម​គ្រួសារ​មក​ទទួល​ទៅ​វិញ​៕ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ