ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល​ថា ផ្លូវជាតិ​លេខ​៥៨​នេះ ជា​ផ្លូវ​ក្រ​វ៉ា​ត់​ព្រំដែន​យ៉ាង​សំខាន់​រវាង​កម្ពុជា និង​ថៃ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធាន​ភ្នំពេញ ៖ សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា ផ្លូវជាតិ​លេខ​៥៨ នេះ​ដើរតួ​នាទី​យ៉ាង​សំខាន់ និង​ជា​ផ្លូវ​យុទ្ធសាស្ត្រ​មួយ​សម្រាប់​បម្រើ​ឱ្យ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ផង ការពារ​អធិបតេយ្យភាព​ជាតិ​ផង និង​ជួយ​ទ្រទ្រង់​យ៉ាង​រឹង​មាំ​នូវ​កិច្ច​សហប្រតិបត្តិការ​ល្អ​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ…

រាជធាន​ភ្នំពេញ ៖ សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា ផ្លូវជាតិ​លេខ​៥៨ នេះ​ដើរតួ​នាទី​យ៉ាង​សំខាន់ និង​ជា​ផ្លូវ​យុទ្ធសាស្ត្រ​មួយ​សម្រាប់​បម្រើ​ឱ្យ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ផង ការពារ​អធិបតេយ្យភាព​ជាតិ​ផង និង​ជួយ​ទ្រទ្រង់​យ៉ាង​រឹង​មាំ​នូវ​កិច្ច​សហប្រតិបត្តិការ​ល្អ​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ ។ នេះ​បើ​យោង​តាម​ផេ​ក​សម្តេច តេ​ជោ បាន​ចេញផ្សាយ​មុន​នេះ ។

ដោយ​ផ្លូវ​នេះ​បាន​ត​ភ្ជាប់​ពី​ខេត្តបន្ទាយមានជ័យ ទៅ​នឹង​ខេត្តឧត្តរមានជ័យ ស្រប​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ ឆ្លងកាត់​ទីក្រុង​ប៉ោយ​ប៉ែ​ត ដែល​ជាទី​ក្រុង​ដ៏​មាន​សក្តានុពល និង​ជា​ច្រករបៀង​សេដ្ឋកិច្ច​ភាគ​ខាងត្បូង​ដ៏​សំខាន់ ។ ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ផ្លូវជាតិ​លេខ​៥៨ ដែល​ជា​ផ្លូវ​ក្រ​វ៉ា​ត់​ព្រំដែន​កម្ពុជា និង​ថៃ មាន​ប្រវែង​ជាង ១៧៤​គីឡូម៉ែត្រ ត​ភ្ជាប់​ពី​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ទៅ​ដល់​ក្រុង​សំរោង ខេត្តឧត្តរមានជ័យ ។

ផ្លូវជាតិ​នេះ អាច​សម្រួល​ដល់​ការ​ផ្លាស់​ប្តូរ​ផលិតផល សកម្មភាព​ពាណិជ្ជកម្ម និង​សុខាភិបាល​រវាង​ប្រជាពលរដ្ឋ​ថៃ និង​កម្ពុជា ហើយ​ក៏​អាច​សម្រួល​ដល់​វិស័យ​ទេសចរណ៍​ពី​ប្រទេស​ថៃ​មក​ទស្សនា​ប្រាសាទអង្គរវត្ត​នៅ​ខេត្តសៀមរាប​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ