IOC មាន​ពេល​៣​ខែ ដើម្បី​កំណត់​ជោគ វាសនា​នៃ​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​ទីក្រុង​តូ​ក្យូ


សមាជិក​ជាន់ខ្ពស់​នៃ​គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​អន្តរជាតិ (IOC) បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ប្រសិនបើ​វា​បង្ហាញ​ថា​មាន​គ្រោះថ្នាក់​ពេក ក្នុង​ការ​រៀបចំ​កីឡា​អូ​ឡាំ​ពិ​ក​នៅ​ទីក្រុង​តូ​ក្យូ ២០២០ ដោយសារ​តែ​ការ​ផ្ទុះ​ឡើង​នៃ​វីរុស Covid-19 អ្នក​រៀបចំ​ទំនងជា​នឹង​លុប​ចោល​វា​ចោល​ទាំងអស់ ជា​ជាង​ពន្យារពេល ឬ​ផ្លាស់​ប្តូរ​វា​។

លោក Dick Pound បាន​ថ្លែង​ទៅ​កាន់ Associated Press ថា​មាន​រយៈពេល​៣ ដើម្បី​សម្រេចចិត្ត​ជោគវាសនា​នៃ​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​ទីក្រុង​តូ​ក្យូ​នេះ​។ មាន​ន័យ​ថា​ការ​សម្រេចចិត្ត អាច​ត្រូវ​បាន​ដាក់​ចេញ​រហូត​ដល់​ចុងខែ​ឧសភា​។

ការ​ផ្ទុះ​ឡើង​នៃ​វីរុស​ដែល​បាន​ចាប់ផ្តើម​នៅ​ក្នុង​ប្រទេស​ចិន​កាលពី​២​ខែ​មុន បាន​ឆ្លង​ដល់​មនុស្ស​ជាង ៨០.០០០​នាក់​នៅ​ទូ​ទាំង​ពិភពលោក និង​បាន​សម្លាប់​មនុស្ស​ជាង ២.៧០០ នាក់​ដែល​ភាគច្រើន​នៃ​ពួក​គេ​នៅ​ក្នុង​ប្រទេស​ចិន​។ ស្រប​ពេល​ជប៉ុន​ផ្ទាល់​បាន​រាយការណ៍​ថា មាន​មនុស្ស​ស្លាប់​ចំនួន ៤​នាក់​ក្នុង​ប្រទេស​ខ្លួន​ដោយសារ​រី​វុ​ស​នេះ​ ៕ (កែសម្រួលដោយ ៖ ធីតា​)

កីឡាអន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ