ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដែនជម្រកសត្វព្រៃ​កែវ​សីមា​ចាប់​​យុវជនម្នាក់​ចូល​​កា.ប់​រាន​ដី​ព្រៃ

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ជនសង្ស័យ​ម្នាក់​ដែល​បាន​ចូល​ទៅ​កាប់​រាន​ដី​ព្រៃ​ក្នុង​ដែន​ជម្រក​ការពារ​សត្វព្រៃ​កែវ​សីមា ត្រូវ​បាន​មន្ត្រី​ជំនាញ​ឃាត់ខ្លួន កាលពី​រសៀល​ថ្ងៃ​ទី​២៥ ខែ​កុ​ម្ភៈ ឆ្នាំ​២០២០ ចំណុច​ភ្នំ​ស្រ​ទ្បៅ ស្ថិត​នៅ​ភូមិ​ពូ​ហ្យា​ម ឃុំ​សែន​មនោ​រម្យ…

ខេត្តមណ្ឌលគិរី ៖ ជនសង្ស័យ​ម្នាក់​ដែល​បាន​ចូល​ទៅ​កាប់​រាន​ដី​ព្រៃ​ក្នុង​ដែន​ជម្រក​ការពារ​សត្វព្រៃ​កែវ​សីមា ត្រូវ​បាន​មន្ត្រី​ជំនាញ​ឃាត់ខ្លួន កាលពី​រសៀល​ថ្ងៃ​ទី​២៥ ខែ​កុ​ម្ភៈ ឆ្នាំ​២០២០ ចំណុច​ភ្នំ​ស្រ​ទ្បៅ ស្ថិត​នៅ​ភូមិ​ពូ​ហ្យា​ម ឃុំ​សែន​មនោ​រម្យ ស្រុក​អូរ​រាំង ។

ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​បានឱ្យ​ដឹង​ថា មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដែនជម្រកសត្វព្រៃ​កែវ​សីមា ចាប់​ជនសង្ស័យ​ចូល​មក​កាប់​រាន​ដី​ព្រៃ​យក​ជា​កម្ម​សិទ្ធ​ឈ្មោះ សុខ ជា ភេទ​ប្រុស អាយុ​២២ ឆ្នាំ ជនជាតិ​ពូន រស់នៅ​ភូមិ​ពូ​ត្រែង ឃុំ​ដាក់​ដាំ ស្រុក​អូរ​រាំង ខេត្តមណ្ឌលគិរី​។ មន្ត្រី​ជំនាញ​ដកហូត​វត្ថុ​តាង​រួម​មាន រណា​យន្ត​១​គ្រឿង និង​កាំបិត​១​ដើម ។ បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​មក​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌល​គី​រី​ដើម្បី​កសាង​សំណុំរឿង​ទៅ​តាម​នីតិ​វី​ធី​ច្បាប់​។

ជុំវិញ​ការ​កាប់​រាន​យក​ដី​ព្រៃ​យក​ធ្វើ​ជា​កម្មសិទ្ធិ​នេះ គេ​ឃើញ​រដ្ឋបាល​សាលាខេត្ត​មណ្ឌលគិរី បាន​ចេញ​សេចក្ដីណែនាំ​និង​អំពាវនាវ ស្ដី​អំពី​ច្បាប់​កាប់​រាន​យក​ដី​ព្រៃ​ដែល​ជា​ដែនជម្រកសត្វព្រៃ ដោយ​ខុសច្បាប់ ហើយ​ក៏​សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ និង​សហគមន៍ ព្រៃឈើ​ចូលរួម​ការពារ​ទាំង​គ្នា គឺ​ដើម្បី​ថែរក្សា​ជិ​វ​:​ចម្រុះ និង​បរិស្ថាន​ទេសចរ ប៉ុន្តែ​សកម្មភាព​កាប់​ព្រៃ​យក​ដី​ហាក់​មិន​មាន​ភាព​ថមថយ​នោះ​ទេ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ