ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពូក​ឡាន​Audi A3 សេ​រ៊ី​ថ្មី ធ្វើ​ឡើង​ពី​សំបក​​ដប​ប្លា​ស្ទិ​ក

4 ឆ្នាំ មុន

ក្រុមហ៊ុន Audi គ្រោង​នឹង​បង្ហាញ​រថយន្ត​ជំនាន់​ថ្មី A3 នៅ​ពិព័រណ៍​រថយន្ត​ហ្សឺ​ណែវ​ឆ្នាំ ២០២០ ។ គ្រោង​នឹង​មក​ដល់​ជា​ម៉ូ​ឌែ​ល​ឆ្នាំ ២០២១ រថយន្ត…

ក្រុមហ៊ុន Audi គ្រោង​នឹង​បង្ហាញ​រថយន្ត​ជំនាន់​ថ្មី A3 នៅ​ពិព័រណ៍​រថយន្ត​ហ្សឺ​ណែវ​ឆ្នាំ ២០២០ ។ គ្រោង​នឹង​មក​ដល់​ជា​ម៉ូ​ឌែ​ល​ឆ្នាំ ២០២១ រថយន្ត Audi A3 ត្រូវ​បាន​គេ​ចាប់អារម្មណ៍​រួច​ជា​ស្រេច ដោយ​ពាក់​ឈុត​ពណ៌​ខ្មៅ​និង​ស​គួរ​ឱ្យ​ចាប់អារម្មណ៍​។ ទីផ្សារ​អា​មេ​រិ​ក​នឹង​មិន​ទទួល​បាន hatchback A3 ទេ​ផ្ទុយ​ទៅ​វិញ គេ​នឹង​ទទួល​បាន​រថយន្ត​មួយ​គ្រឿង​ជាមួយនឹង S3 និង RS3 ដែល​មាន​កម្លាំង​ខ្លាំង​ជាង​នេះ​។

ការ​បង្ហាញ​នៅ​ទីក្រុង​ហ្សឺ​ណែវ គឺ​នៅ​សល់​តែ​ប៉ុន្មាន​ស​ប្តា​ហ៍​ទៀត​ទេ ប៉ុន្តែ​ក្រុមហ៊ុន Audi ចង់​រក្សា​ឱ្យ​មនុស្ស​ចាប់អារម្មណ៍​លើ​រថយន្ត​ស៊េរី​ថ្មី​របស់​ខ្លួន​។ ដូច្នេះ ​វា​បាន​ប្រើ​សម្ភារៈ​កៅអី​ជួយ​បរិស្ថាន​បែប​ថ្មី ដែល​មាន​បំពាក់​នៅ​ក្នុង​រថយន្ត Audi A3 សេ​រ៊ី​ថ្មី​។

Audi និយាយ​ថា​រហូត​ដល់ ៨៩% នៃ​គ្រឿង​ខាងក្នុង គឺ​ធ្វើ​ឡើង​ដោយ​ដប​ប្លា​ស្ទិ​ក ដែល​ត្រូវ​បាន​កែ​ច្នៃ​ឡើង​វិញ ឱ្យទៅ​ជា​អំបោះ​សម្រាប់​ស្រោមពូក​។ រថយន្ត Audi A3 នីមួយ​ៗ​នឹង​មានការ​ប្រើប្រាស់​ដប​ប្លា​ស្ទិ​ក​ប្រភេទ​ចំណុះ ១.៥​លី​ត្រ ចំនួន​៤៥​ដប សម្រាប់​ពូករថ​យន្ត និង ៦២​ដប​ទៀត សម្រាប់​កម្រាល​ជើង​។

អ្វី​ៗ​ផ្សេង​ទៀត​មិន​ត្រូវ​បាន​ផលិត​ចេញពី​វត្ថុធាតុដើម​កែ​ច្នៃ ១០០% នៅឡើយ​ទេ ប៉ុន្តែ​ក្រុមហ៊ុន Audi កំពុងធ្វើការ​លើ​វា​។ Audi ជឿជាក់​ថា​ក្នុង​រយៈពេល​វែង គ្រឿង​ផ្សេង​ៗ​ទៀត​នៅ​ក្នុង​រថយន្ត នឹង​អាច​ប្រើប្រាស់​វត្ថុ​កែ​ច្នៃ​ពី​សំណល់​ប្លា​ស្ទិ​ក ។

អត្ថបទសរសេរ ដោយ