ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រុស​២​នាក់​ចាប់​នារី​ម្នាក់​ក្នុង​គុម្ព​ត្រែង សន្តិសុខ​មក​ដល់​ឃើញ​ស្តែង​ផ្ទាល់​នឹង​ភ្នែក

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ស្ត្រី​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ វ័យ​ប្រហែល​25​ទៅ​26​ឆ្នាំ ត្រូវ​ជនសង្ស័យ​ចំនួន​2​នាក់​ចាប់​នារី​រង​គ្រោះ​បំពាន​សេពសន្ថវៈ​នៅ​ក្នុង​គុម្ព​ត្រែង​ក្បែរ​នឹង​រង្វង់​មូល​នាង​មច្ឆា​បាន​សម្រេច ហើយ​ត្រូវ​ក្រុម​សន្តិសុខ​ឃើញ​ស្តែង​នឹង​ភ្នែក រួច​ឃាត់ខ្លួន​បាន​ម្នាក់​ភ្លាម​ៗ​ប្រគល់​ឱ្យ​សមត្ថកិច្ច​នាំ​យក​ទៅ​សួរនាំ ចំណែក​ម្នាក់​ទៀត​រត់គេច​ខ្លួន រីឯ​ស្ត្រី​រង​គ្រោះ​សន្លប់​ស្តូកស្តឹង​តែ​ម្តង…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ស្ត្រី​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ វ័យ​ប្រហែល​25​ទៅ​26​ឆ្នាំ ត្រូវ​ជនសង្ស័យ​ចំនួន​2​នាក់​ចាប់​នារី​រង​គ្រោះ​បំពាន​សេពសន្ថវៈ​នៅ​ក្នុង​គុម្ព​ត្រែង​ក្បែរ​នឹង​រង្វង់​មូល​នាង​មច្ឆា​បាន​សម្រេច ហើយ​ត្រូវ​ក្រុម​សន្តិសុខ​ឃើញ​ស្តែង​នឹង​ភ្នែក រួច​ឃាត់ខ្លួន​បាន​ម្នាក់​ភ្លាម​ៗ​ប្រគល់​ឱ្យ​សមត្ថកិច្ច​នាំ​យក​ទៅ​សួរនាំ ចំណែក​ម្នាក់​ទៀត​រត់គេច​ខ្លួន រីឯ​ស្ត្រី​រង​គ្រោះ​សន្លប់​ស្តូកស្តឹង​តែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​2​និង​30​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​26 ខែកុម្ភៈ ឆ្នាំ​2020 ស្ថិត​ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយ​ចង្វារ ។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​បាន​ឈ្មោះ សុខ ពុធ ភេទ​ប្រុស អាយុ​26​ឆ្នាំ ស្នាក់​នៅ​បច្ចុប្បន្ន​មិន​ប្រាកដ មានស្រុក​កំណើត​នៅ​ខេត្តព្រៃវែង ចំណែក​ជនសង្ស័យ​ម្នាក់​រត់​គេច​ខ្លួន​បាត់ មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ មុខរបរ​ជា​អ្នកលក់​អំពៅ​។ រីឯ​ស្ត្រី​រង​គ្រោះ​អាយុ​ប្រហែល​២៥​ទៅ​២៦​ឆ្នាំ​។

បើ​តាម​ប្រភព​ពី​ក្រុម​សន្តិសុខ​បានឱ្យ​ដឹង​ថា មុន​កើតហេតុ ខាង​សន្តិសុខ​ពួក​គាត់​នាំ​គ្នា​យាមកាម​តាម​គោលដៅ​នីមួយ​ៗ រួច​ហើយ​ក៏​ប្រទះ​ឃើញ​នៅ​មាត់បឹង​នៅ​ក្បែរ​នឹង​រង្វង់​មូល​នាង​មច្ឆា ដោយ​ឃើញ​ជនសង្ស័យ​២​នាក់​នាំ​ស្ត្រី​ម្នាក់​ដែល​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ យក​ចូល​ទៅ​គុម្ព​ត្រែង ហើយ​បំពាន​សេពសន្ថវៈ​រួម​គ្នា​ទាំង​2​នាក់​តែ​ម្តង ដោយ​មិនដឹង​ថា​បាន​ប៉ុន្មាន​ដងនោះ​ទេ ទើប​ស្ត្រី​រង​គ្រោះ​សន្លប់​ស្តូកស្តឹង​នៅ​នឹង​កន្លែង​កើតហេតុ​។

ប្រភព​ដដែល​បញ្ជាក់​ទៀត​ថា ភ្លាម​ៗ​នោះ​ដែរ ក្រុម​សន្តិសុខ​ក៏​នាំ​គ្នា​ទៅ​ដល់​ធ្វើការ​ចាប់​ឃាត់​បាន​ជនសង្ស័យ​ម្នាក់ ចំណែក​ជនសង្ស័យ​ម្នាក់​ទៀត​រត់គេច​ខ្លួន​បាត់ ។ ហើយ​ពេល​ដែល​គាត់​ទៅ​ដល់​ភ្លាម​ៗ​នោះ គឺ​រូប​គាត់​បានឃើញ​ស្តែង​ៗ​ផ្ទាល់​នឹង​ភ្នែក​តែ​ម្តង ខណៈ​ជនសង្ស័យ​កំពុង​តែ​ធ្វើ​សកម្ម​ភាព​។

ចំណែកឯ​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​នោះ ប​ធិ​សេ​ធ​ថា ខ្លួន​មិន​បាន​ធ្វើ​សកម្មភាព​នោះ​ទេ គឺ​ម្នាក់​ទៀត​ជា​អ្នកលក់​អំពៅ​ជា​អ្នក​ធ្វើ ហើយ​ខ្លួន​គ្រាន់តែ​ជួយ​ចាប់ដៃ និង​ចាប់ជើង​នោះ​ទេ​។

ជន​សង្ស័យ​ខាងលើ​ឱ្យ​ដឹង​ទៀត​ថា មុន​កើតហេតុ គឺ​ខ្លួន​បាន​ចេញពី​ខេត្តព្រៃវែង មក​ដល់​ភ្នំពេញ​រយៈពេល​10​ថ្ងៃ ដើម្បី​រក​ការងារ​ធ្វើ ហើយ​រាល់ថ្ងៃ​គឺ​ជួយ​លក់​ស្រា និង​ខ្ចៅ​ស្ងោ លុះ​ពេល​មួយ​សន្ទុះ​ក្រោយមក ក៏​មាន​ស្ត្រី​ម្នាក់​ជា​ជន​រង​គ្រោះ​មិនដឹង​ថា គាត់​ស្រវឹង​មកពីណា​នោះ​ទេ បានជា​មក​ដល់​កន្លែង​កើតហេតុ ហើយ​ផឹកស្រា​បៀរ​អស់​2​កំប៉ុង រួច​ហើយ​ក៏​និយាយ​ថា ចង់​ដេក​ជាមួយ​គាត់ ទើប​ភ្លាម​ៗ​នោះ​ដែរ ក៏​កើតជា​រឿង​បែប​នេះ​តែ​ម្តង​ទៅ ។

ក្រោយ​ពេល​កើតហេតុ រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត បាន​មក​ដឹក​យក​ជន​រង​គ្រោះ​ទៅ​ព្យាបាល​បាត់​ទៅ ចំណែកឯ​ជនសង្ស័យ​វិញ ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​កាន់​តុលាការ ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ