ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ថា ​ខុន​ដូ​ក្រោម​៧​ម៉ឺន​ក៏​មិនបាច់​បង់​ព​ន្ឋ​ប្រថាប់ត្រា​ដែរ

4 ឆ្នាំ មុន
  • ភ្នំពេញ

សម្តេច​តេ​ជោ​បាន​មាន​ប្រសាសន៍​ថា ខុន​ដូ​ក៏​ដូច​ជា ផ្ទះ​តម្លៃ​ក្រោម​៧​ម៉ឺន​ដែល​នឹង​មិន​ត្រូវ​បង់​ព​ន្ឋ​ប្រថាប់ត្រា​នោះ​ទេ ។ សម្តេច​ហ៊ុន​សែន បាន​មាន​ប្រសាសន៍​បែប​នេះ នៅ​ក្នុង​ពេល​សម្ពោធ​ផ្លូវ​ត​ភ្ជាប់​ពី​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ដល់​ខេត្ត​ឧត្ត​មាន​ជ័យ​នៅ​ថ្ងៃនេះ ។…

សម្តេច​តេ​ជោ​បាន​មាន​ប្រសាសន៍​ថា ខុន​ដូ​ក៏​ដូច​ជា ផ្ទះ​តម្លៃ​ក្រោម​៧​ម៉ឺន​ដែល​នឹង​មិន​ត្រូវ​បង់​ព​ន្ឋ​ប្រថាប់ត្រា​នោះ​ទេ ។ សម្តេច​ហ៊ុន​សែន បាន​មាន​ប្រសាសន៍​បែប​នេះ នៅ​ក្នុង​ពេល​សម្ពោធ​ផ្លូវ​ត​ភ្ជាប់​ពី​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ដល់​ខេត្ត​ឧត្ត​មាន​ជ័យ​នៅ​ថ្ងៃនេះ ។

សម្តេច​បាន​រាប់​ប​ញ្ជូ​ល​ខុន​ដូ​ទៅ​ក្នុង​ចំណោម​ផ្ទះ​ដែល​មាន​តម្លៃ​ក្រោម​៧​ម៉ឺន ដែល​ត្រូវ​រួច​ព​ន្ឋ​ប្រថាប់ត្រា ដោយ​ខ្លាច​មានការ​យល់​មិន​ច្បាស់ អំពី​អ្វី​ដែល​សម្តេច​បាន​មាន​ប្រសាសន៍ កាលពី​ថ្ងៃ​ច័ន្ទ ស្តី​ពី​វិធានការ​មួយ​ចំនួន ដើម្បី​ដោះស្រាយ​ស្ថានភាព​សេដ្ឋកិច្ច​បច្ចុប្បន្ន ដែល​ត្រូវ​ប៉ះពាល់​ដោយ​មេរោគ​កូ​វី​ដ​១៩ ។ បើ​បងប្អូន​ទិញ​ផ្ទះ ទិញ​ខុន​ដូ ឬ​ផ្ទះល្វែង ក្រោម​តម្លៃ ៧​ម៉ឺន​ដុល្លារ គឺ​មិន​មាន​បង់ពន្ធ​ប្រថាប់ត្រា​ទេ ។

ការ​រាប់​បញ្ចូល​ខុន​ក្រោម​៧​ម៉ឺន ទៅ​ក្នុង​ផែនការ​រួច​ការ​បង់​ព​ន្ឋ​ប្រថាប់ត្រា​នឹង​អាច​ជំរុញ​ការ​លក់​ខុន​ដូ​នៅ​ទីក្រុង​ភ្នំពេញ​ដែល​កំពុង​មានការ​សាងសង់​យ៉ាងច្រើន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ