ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ទៅ​ផ្ទះ តែ​ច្រឡំ​ផ្លូវ ក៏​ជួប​ក្រុម​ចោរ​​វាយ​ធ្លាក់​​ពីលើ​ម៉ូតូ រួច​ដក​កាំភ្លើង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម​ស៊េរី​០១៨ មួយ​គ្រឿង ចេញពី​ផឹកស៊ី​នៅផ្ទះ​បងប្អូន​ត្រឡប់​ទៅ​ផ្ទះ​ខ្លួន​វិញ បែរជា​ជិះ​ច្រឡំ​ផ្លូវ ក៏​ទៅ​ជួបនឹង​ក្រុម​ចោរ​ធ្វើ​សម​កម្ម​ភាព​ដក​កាំភ្លើង​ខ្យល់​វាយ​ប្លន់​យក​ម៉ូតូ រួច​ជិះ​រត់គេច​ខ្លួន​បាត់​ស្រមោល បណ្តាល​ឲ្យ​ជន​រង​គ្រោះ​រង​របួស​បែកក្បាល​ឈាម​ហូរ​ស្រោច​ខ្លួន…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម​ស៊េរី​០១៨ មួយ​គ្រឿង ចេញពី​ផឹកស៊ី​នៅផ្ទះ​បងប្អូន​ត្រឡប់​ទៅ​ផ្ទះ​ខ្លួន​វិញ បែរជា​ជិះ​ច្រឡំ​ផ្លូវ ក៏​ទៅ​ជួបនឹង​ក្រុម​ចោរ​ធ្វើ​សម​កម្ម​ភាព​ដក​កាំភ្លើង​ខ្យល់​វាយ​ប្លន់​យក​ម៉ូតូ រួច​ជិះ​រត់គេច​ខ្លួន​បាត់​ស្រមោល បណ្តាល​ឲ្យ​ជន​រង​គ្រោះ​រង​របួស​បែកក្បាល​ឈាម​ហូរ​ស្រោច​ខ្លួន បង្ក​ឱ្យ​កាលពី​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២០ ត្រង់​ចំណុច​ច្រកចូល​វត្ត​បារមី​វ​ង្គ​ត​បុរី តាម​បណ្ដោយ​ផ្លូវ​បេតុង ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ ភឹ​ន ស៊ី​ណា ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មុខរបរ​ជាងសំណង់ ស្នាក់​នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ខណ្ឌមានជ័យ​។

តាម​ប្រភព​ពី​ជន​រង​គ្រោះ​បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​កើតហេតុ បន្ទាប់​ពី​ចប់​ម៉ោង​ធ្វើការ​នា​ពេល​ល្ងាច ជន​រង​គ្រោះ​បាន​ខ្ចី​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​០១៨ ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​​លេខ ពី​ក្មួយ​ប្រុស​របស់​ខ្លួន ដើម្បី​ជិះ​ទៅ​លេង​ផ្ទះ​ប្អូន​នៅ​ម្តុំ​ព្រៃ​ទា ពេល​ដែល​ទៅ​ដល់​ពួក​គាត់​ក៏​មានការ​ផឹកស៊ី​បន្តិចបន្តួច​ផង​ដែរ​។ បន្ទាប់​ពី​ផឹកស៊ី​រួចរាល់ ជន​រង​គ្រោះ​ក៏​ជិះ​ម៉ូតូ​ចេញ​មក​វិញ ដោយ​បាន​ដឹក​ប្អូនប្រុស​របស់​គាត់​ម្នាក់​ត្រឡប់​ផ្ទះ​របស់​គេ​នៅ​ឯ​ផ្សារ​ទឹកថ្លា​។

ជន​រង​គ្រោះ​បន្ត​ថា លុះ​ពេល​ជូន​ប្អូនប្រុស​ទៅ​ផ្ទះ​រួច ជន​រង​គ្រោះ​ក៏​ជិះ​ម៉ូតូ​បន្តដំណើរ​ត្រឡប់​ទៅ​ផ្ទះ​របស់​ខ្លួន​តែ​ម្នាក់ឯង​នៅ​ឯ​ស្ទឹង​មាន​ជ័យ ដោយ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​បេតុង​ពី​ជើង​ទៅ​ត្បូង​ចូល​ទៅ​ក្នុង​វត្ត​បារមី​វ​ង្គ​ត​បុរី​។ ខណៈ​ពេល​ទៅ​ដល់​ចំណុច​កើតហេតុ ក៏​ជួប​ជាមួយនឹង​ក្រុម​ជនសង្ស័យ​មាន​គ្នា​ចំនួន​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​មិន​ចាំ​ម៉ាក កំពុង​ឈប់​ចត​នៅ​លើ​ចិញ្ចើម​ផ្លូវ​។

ជន​រង​គ្រោះ​បន្ត​ទៀត​ថា ពេល​នោះ ជន​រង​គ្រោះ​ក៏​ដឹង​ថា ខ្លួន​ជិះ​ខុសផ្លូវ ទើប​បំរុង​ជិះ​បត់​ត្រឡប់​ទៅ​ក្រោយ​វិញ ស្រាប់តែ​ក្រុម​ជនសង្ស័យ​នោះ​វាយ​ជន​រង​គ្រោះ បណ្ដាល​ឲ្យ​ធ្លាក់​ពីលើ​ម៉ូតូ រួច​ជនសង្ស័យ​បាន​លើក​ម៉ូតូ​ជន​រង​គ្រោះ​បំរុង​ជិះ​រត់គេច​ខ្លួន​។ តែ​ភ្លាម​នោះ ជន​រង​គ្រោះ​ក៏​ស្ទុះ​ងើប​ទៅ​ប្រវាយប្រតប់​ជាមួយនឹង​ក្រុម​ជនសង្ស័យ ហើយ​ក៏​មាន​ជនសង្ស័យ​ម្នាក់​ដក​កាំភ្លើងខ្លី​មួយ​ដើម​ពី​ចង្កេះ​ភ្ជង់​គំរាម​បាញ់​ជន​រង​គ្រោះ​។

ពេល​នោះ​ជន​រង​គ្រោះ​ក៏ ស្ទុះ​ទៅ​ចាប់​កាំភ្លើង​របស់​ជនសង្ស័យ និង​ប្រវាយប្រតប់​គ្នា​ទៅ​វិញ​ទៅ​មក បណ្តាល​ឲ្យ​ជន​រង​គ្រោះ​រង​របួស​បែកក្បាល​ឈាម​ស្រោច​ខ្លួន​តែ​ម្តង​។ ចំណែកឯ​ជនសង្ស័យ​ក៏​ជិះ​ម៉ូតូ​របស់​ជន​រង​គ្រោះ​គេចខ្លួន​បាត់​ស្រមោល ដោយ​បន្សល់​ទុក​បង់​កាំភ្លើងខ្លី​មួយ​ដើម ដែល​ជា​ប្រភេទ​កាំភ្លើង​ខ្យល់​នៅ​ទីតាំង​កន្លែង​កើតហេតុ​។

ក្រោយ​ពេល​កើតហេតុ ក៏​មាន​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដឹក​យក​ជន​រង​គ្រោះ រួម​ទាំង​វត្ថុ​តាំងរបស់​ជនសង្ស័យ​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទឹកថ្លា ដើម្បី​ធ្វើ​សាកសួរ និង​ដាក់​ពាក្យបណ្ដឹង​ជា​បន្ត​ទៀត​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ