ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជា​ការពារ​ម្នាក់​ធ្វើ​លេងសើច ស្រាប់តែ​យុវជន​ម្នាក់​ផ្ទុះ​កំហឹង​កា.ប់​គ្មាន​ប្រណី

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​ផ្ទុះ​កំហឹង​យ៉ាង​ខ្លាំង បន្ទាប់​ពី​បុរស​ម្នាក់​ទៀត​ដែល​ជា ប្រជា​ការពារ​ភូមិ​លេងសើច ដោយ​ដាល់​ក្បាលពោះ​យុវជន​ម្នាក់​នោះ​តិច​ៗ២​ទៅ​៣​ដៃ ស្រាប់តែ​យុវជន​ម្នាក់​នោះ​ទាញ​កាំបិត​ផ្គាក់​កាប់​ប្រហារ​ចំនួន​៤​កាំបិត​ចំ​ក្បាល បណ្ដាល​ឲ្យ​បុរស​ជា​ប្រជា​ការពារ​រង​របួស​ធ្ងន់ធ្ងរ បន្ទាប់​មក​ក៏​បាន​បាត់បង់​ជីវិត​ក្រោយ​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ដល់​មន្ទីរពេទ្យ​ជ័យ​ជំនះ ឯ​ក្រុង​តា​ខ្មៅ…

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​ផ្ទុះ​កំហឹង​យ៉ាង​ខ្លាំង បន្ទាប់​ពី​បុរស​ម្នាក់​ទៀត​ដែល​ជា ប្រជា​ការពារ​ភូមិ​លេងសើច ដោយ​ដាល់​ក្បាលពោះ​យុវជន​ម្នាក់​នោះ​តិច​ៗ២​ទៅ​៣​ដៃ ស្រាប់តែ​យុវជន​ម្នាក់​នោះ​ទាញ​កាំបិត​ផ្គាក់​កាប់​ប្រហារ​ចំនួន​៤​កាំបិត​ចំ​ក្បាល បណ្ដាល​ឲ្យ​បុរស​ជា​ប្រជា​ការពារ​រង​របួស​ធ្ងន់ធ្ងរ បន្ទាប់​មក​ក៏​បាន​បាត់បង់​ជីវិត​ក្រោយ​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ដល់​មន្ទីរពេទ្យ​ជ័យ​ជំនះ ឯ​ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ដោយឡែក​យុវជន​ជា​ជន​ដៃដល់​ខាងលើ​ក៏​ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​ភ្លាម​ៗ​ដែរ​។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៤០​នាទី​យប់​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២០ ត្រង់​ចំណុច​មុខ​ផ្ទះ​គ្មាន​លេខ ស្ថិត​នៅ​ផ្លូវ​បេតុង​ក្នុងភូមិ​ក្រពើ​ទ្រោម សង្កាត់ រលួស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

បុរស​រង​គ្រោះ​ឈ្មោះ វ៉​ន វិសាល ហៅ​អង អាយុ​៣០​ឆ្នាំ ជា​ប្រជា​ការពារ​ភូមិ មាន​ប្រពន្ធ​ឈ្មោះ ប៉ាន់ កល្យាណ អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ។ ចំណែក​ជនសង្ស័យ​ឈ្មោះ សេង ស៊ុន​ហី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​នៅផ្ទះ មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​ជាមួយ​គ្នា​នោះ​ដែរ ហើយ​នគរបាល​ដកហូត​បាន​កាំបិត​ផ្គាក់​ដង​ឬ​ស្សី​មួយ​ដើម​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ជនសង្ស័យ​បាន​អង្គុយ​ផឹកស៊ី​នៅ​លើ​គ្រែ​មុខ​ផ្ទះ ខណៈ​ពេល​ផឹក​អស់​ស្រា​បៀរ​ចំនួន​៣​កំប៉ុង ស្រាប់តែ​ជន​រង​គ្រោះ​បាន​ដើរ​ចេញពីផ្ទះ​របស់​ខ្លួន​ទៅ​កាន់​ផ្ទះ​ជន​ដៃដល់​ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រហែល​៥០​ម៉ែត្រ​ពី​គ្នា​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា បន្ទាប់​មក​ជន​រង​គ្រោះ​ក៏​បាន​និយាយ​លេងសើច និង​ដាល់​ក្បាលពោះ​ជនសង្ស័យ​លេង​ចំនួន​២​ទៅ​៣​ដៃ តែ​ជា​ការ​លង​សើច​ប៉ុណ្ណោះ ស្រាប់តែ​ជនសង្ស័យ​ខឹង​ក៏​បាន​ស្ទុះ​ទៅ​យក​កាំបិត​ផ្គាក​នៅ​ក្នុងផ្ទះ​មក​កាប់​ទៅ​លើ​រង​គ្រោះ​ចំនួន​៤​កាំបិត ចំ​ក្បាល​ចំហៀង​ខាងស្តាំ​១​កាំបិត​, ក្បាល​ចំហៀង​ខាងឆ្វេង​១​កាំបិត និង​ក្បាល​ផ្នែក​ខាងក្រោយ​ចំនួន​២​កាំបិត​ទៀត បណ្តាល​ឱ្យ​រង​របួស​ធ្ងន់ធ្ងរ ខណៈនោះ​នគរបាល​ប៉ុស្តិ៍​រលួស​ក៏​បាន​ចុះ​ទៅ​ជួយ​អន្តរាគមន៍​នាំ​ជន​រង​គ្រោះ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ជ័យ​ជំនះ​ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​ដែរ ប៉ុន្តែ​ដោយសារ​តែ​របួសធ្ងន់​ធ្ងន់​ពេក ជន​រង​គ្រោះ​ក៏​បាន​បាត់បង់​ជីវិត ។

ក្រោយមក​នគរបាល​បាន​ឃាត់ខ្លួន​ជន​ដៃដល់​ខាងលើ រួម​និង​វត្ថុ​តាង​យក​មក​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​រលួស​តាម​នីតិវិធី​ច្បាប​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ