ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឆែលស៊ី (Chelsea)ត្រូវ​មានការ​ងារ​ធ្ងន់​នៅ​ជើង​ទី​២

4 ឆ្នាំ មុន

ការ​ប្រកួត​វគ្គ​ជម្រុះ​១៦​ក្រុម​ជើង​ទី​១ ក្នុង​ក្របខណ្ឌ Champions League បាន​បញ្ចប់​២​គូ​ទៀត ​កាលពី​យប់មិញ ដោយ​មាន​ឈ្នះ និង​ស្មើ​។ ក្នុង​នោះ​ក្រុម​តំណាង​អង់គ្លេស Chelsea…

ការ​ប្រកួត​វគ្គ​ជម្រុះ​១៦​ក្រុម​ជើង​ទី​១ ក្នុង​ក្របខណ្ឌ Champions League បាន​បញ្ចប់​២​គូ​ទៀត ​កាលពី​យប់មិញ ដោយ​មាន​ឈ្នះ និង​ស្មើ​។ ក្នុង​នោះ​ក្រុម​តំណាង​អង់គ្លេស Chelsea បាន​ទទួល​រង​បរាជ័យ​ក្នុងផ្ទះ​ខ្លួន​ដោយ​ក្រុម​តំណាង​អា​ល្លឺ​ម៉​ង់ Bayern Munich ក្នុង​លទ្ធផល ៣-០​។ ៣​គ្រាប់​របស់​ក្រុម​ភ្ញៀវ​រកបាន​ដោយ​កីឡាករ Serge Gnabry ២​គ្រាប់​ម្នាក់ឯង​នៅ​នាទី ៥១ និង ៥៤ ខណៈ​គ្រាប់​ទី​៣​សម្រេច​បាន​ដោយ​កីឡាករ Robert Lewandowski នៅ​នាទី​៧៦​។

https://www.youtube.com/watch?v=SajufHmvvQ8

ដោយឡែក​១​គូ​ទៀត ធ្វើ​ឡើង​ក្នុង​កីឡដ្ឋាន San Paolo ដែល​ជា​ការ​ជួប​គ្នា​រវាង​ក្រុម​តំណាង​អ៊ី​តា​លី Napoli និង​ក្រុម​តំណាង​អេ​ស្ប៉ា​ញ Barcelona បាន​បញ្ចប់​ទៅ​ដោយ​លទ្ធផល​ស្មើគ្នា ១-១​។ ១​គ្រាប់​របស់​ម្ចាស់ផ្ទះ​ធ្វើ​បាន​ដោយ​កីឡាករ Dries Mertens នៅ​នាទី​៣០ ខណៈ​១​គ្រាប់​តាម​ស្មើ​របស់​ក្រុម​ភ្ញៀវ​ធ្វើ​បាន​ដោយ​កីឡាករ Antoine Griezmann នៅ​នាទី​៥៧​។

Chelsea នឹង​ត្រូវធ្វើ​ដំណើរ​ទៅ​កាន់​ទឹកដី Allianz Arena របស់ Bayern នៅ​ថ្ងៃ​ទី​១៧ ខែ​មិ​នា ខណៈ​ដែល Barcelona នឹង​បើកទ្វារ​កីឡដ្ឋាន Camp Nou របស់​ខ្លួន​នៅ​ថ្ងៃ​ទី​១៨ ខែ​មិ​នា ដើម្បី​ទទួល​ក្រុម Napoli សម្រាប់​ការ​ប្រកួត​ជើង​ទី​២ ​។

https://www.youtube.com/watch?v=JtZK0-xRmV0

អត្ថបទសរសេរ ដោយ