ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះបាទ​សុទ្ធោទនៈ​ពុទ្ធបិតា​បរិនិព្វាន

4 ឆ្នាំ មុន

ព្រះបាទ​សុទ្ធោទនៈ ពុទ្ធបិតា​ទ្រង់​បរិ​និ​ពា្វ​ន​ក្នុង​វេលា​ដែល​ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​យាង​បិណ្ឌបាត​ប្រព្រឹត្ត​កិច្ច​ប្រោសសត្វ​ជា​លើក​ដំបូង​នៅ​ទីក្រុង​កំណើត​របស់​ព្រះ​អង្គ ហើយ​ព្រះបាទ​សុទ្ធោទនៈ​ជា​ពុទ្ធបិតា​បាន​យាង​ទៅ​ឃាត់ លុះ​បាន​ស្ដាប់​ព្រះ​គាថា​ដែល​ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​សម្ដែង​ហើយ​ក៏​បាន​សម្រេច​អរហត្តផល ។ ពេល​ហៀបនឹង​បរិនិព្វាន ព្រះបាទ​សុទ្ធោទនៈ​ទ្រង់​ផ្ទុំ​លើ​សិរិ​សយនា ខាងក្រោម​ស្វេតច្ឆត្រ ហើយ​ក៏​បាន​បរិនិព្វាន​នៅ​ទីនោះ ។…

ព្រះបាទ​សុទ្ធោទនៈ ពុទ្ធបិតា​ទ្រង់​បរិ​និ​ពា្វ​ន​ក្នុង​វេលា​ដែល​ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​យាង​បិណ្ឌបាត​ប្រព្រឹត្ត​កិច្ច​ប្រោសសត្វ​ជា​លើក​ដំបូង​នៅ​ទីក្រុង​កំណើត​របស់​ព្រះ​អង្គ ហើយ​ព្រះបាទ​សុទ្ធោទនៈ​ជា​ពុទ្ធបិតា​បាន​យាង​ទៅ​ឃាត់ លុះ​បាន​ស្ដាប់​ព្រះ​គាថា​ដែល​ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​សម្ដែង​ហើយ​ក៏​បាន​សម្រេច​អរហត្តផល ។

ពេល​ហៀបនឹង​បរិនិព្វាន ព្រះបាទ​សុទ្ធោទនៈ​ទ្រង់​ផ្ទុំ​លើ​សិរិ​សយនា ខាងក្រោម​ស្វេតច្ឆត្រ ហើយ​ក៏​បាន​បរិនិព្វាន​នៅ​ទីនោះ ។

អ្នកប្រាជ្ញ​បាន​ធ្វើ​សេចក្ដីសន្និដ្ឋាន​ថា កាលដែល​ព្រះបាទ​សុទ្ធោទនៈ​សម្រេច​ព្រះ​អរហត្ត​ហើយ​បរិនិព្វាន​នេះ មិនមែន​កើតឡើង​ក្នុង​រវាង​វស្សា​ទី​៤​ឬ​ទី​៥ ដូចដែល​គម្ពីរ​ជិន​មហា​និទាន និង​ព្រះ​សាវក​និព្វាន​សម្ដែង​នោះ​ឡើយ ។

រឿង​នេះ​អាច​នឹង​កើតឡើង​ក្នុង​ពេលវេលា​ដែល​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​យាង​ជា​លើក​ដំបូង​មក​កាន់​ព្រះរាជវាំង​នោះ​ឯង ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ