ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​បុរស​អាយុវែងជាងគេ​លើពិភពលោក បាន​​លាចាកលោកហើយ

4 ឆ្នាំ មុន

ជប៉ុន​៖ រដ្ឋាភិបាល​ខេត្ត Niigata បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​អង្គា​រថា បុរស​ដែល​​មាន​អាយុ​ចំណាស់​ជាងគេ ​នៅ​លើ​ពិភពលោក​គឺ​លោក Chitetsu Watanabe បាន​ទទួល​មរណ​ភាព​​នៅ​ប្រទេស​ជប៉ុន ​ក្នុង​អាយុ១១២​ឆ្នាំ​…

ជប៉ុន​៖ រដ្ឋាភិបាល​ខេត្ត Niigata បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​អង្គា​រថា បុរស​ដែល​​មាន​អាយុ​ចំណាស់​ជាងគេ ​នៅ​លើ​ពិភពលោក​គឺ​លោក Chitetsu Watanabe បាន​ទទួល​មរណ​ភាព​​នៅ​ប្រទេស​ជប៉ុន ​ក្នុង​អាយុ១១២​ឆ្នាំ​ ។

Watanabe ដែល​កំពុង​ស្នាក់​នៅផ្ទះ ​ថែទាំ​មនុស្ស​ចាស់​នៅ Niigata បាន​កើត​នៅ​ថ្ងៃ​ទី​៥ ខែមីនា ឆ្នាំ​១៩០៧​ ។ គាត់​ត្រូវ​បាន​បញ្ជាក់​ជា​ផ្លូវការ​ដោយ Guinness World Record ថា ជា​បុរស​ចំណាស់​ជាងគេ​ ហើយគាត់​បាន​ទទួលមរណភាព​នៅ​ថ្ងៃអាទិត្យ ទី​២៣​ កុម្ភៈ​។

យោង​ទៅ​តាម​កំណត់​ត្រា​ពិភពលោក Guinness គាត់​បាន​កើត​នៅ Niigata ហើយ​ក្រោយមក​បាន​ផ្លាស់​ទៅ​កោះ​តៃវ៉ាន់​ ដើម្បី​ធ្វើការ​ដាំ​អំពៅ​។ គាត់​បាន​ត្រលប់​ទៅ​ប្រទេស​ជប៉ុន​វិញ ហើយ​បាន​ធ្វើការ​ជា​បុគ្គលិក​នៅ​ការិយាល័យ​កសិកម្ម​មួយ​នៅ Niigata រហូត​ដល់​គាត់​ចូល​និវត្តន៍​។

លោក Watanabe បាន​ស្លាប់​មុន​ពេល​គាត់​អាច​ទាមទារ​ឋានៈ​ជា​បុរស​ចំណាស់​ជាងគេ ដែល​ធ្លាប់​រស់នៅ​លើ​លោក ​។ យោង​តាម Guinness បានអោយ​ដឹង​ថា គាត់​មាន​អាយុ​តិច​ជាង​បុរស​ម្នាក់​ទៀត ដេ​ល​មាន​អាយុ​១១៦​ឆ្នាំ មុន​ពេល​ស្លាប់​ ។ ម្នាក់​នោះ​គឺ លោក Jiroemon Kimura ដែល​កើត​នៅ​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​១៨៩៧​។ គាត់​បាន​ស្លាប់​នៅ​ខែមិថុនា ឆ្នាំ​២០១៣​។

នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​កាសែត​ ក្នុងស្រុក​មួយ​នៅ​ខែមករា ឆ្នាំ​២០១៩ លោក Watanabe បាន​និយាយ​ថា អាថ៌​កំបាំង​ក្នុង​ការ​រស់នៅ​យូរអង្វែង​គឺ «កុំ​ខឹង​ និង​រក្សា​ស្នាមញញឹម​លើ​មុខ​អ្នកជានិច្ច​» ។ ប្រភព៖ CNN

អត្ថបទសរសេរ ដោយ