ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​១​ថ្ងៃ​ប៉ុណ្ណោះ អគ្គិភ័យ​កើតឡើង​៣​ករណី បំផ្លាញ​ផ្ទះ​អស់​ជា​ច្រើន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា កន្លង​មក​ថ្មី​ៗ​នេះ មាន​អគ្គិភ័យ​ឆេះ​ផ្ទះ​កើតឡើង​ស្ទើរតែ​រាល់ថ្ងៃ មិនតែប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ​មាន​ករណី​ភ្លើង​ឆេះ​ពីរ​ទៅ​បី​កន្លែង​ផ្សេង​​គ្នា​ក៏​មាន ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ និង​បង្ក​ការ​ភ័យ​ខ្លាច ជាក់ស្តែង​គ្រាន់តែ​ថ្ងៃ​ទី​២៥ ខែកុម្ភៈ…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា កន្លង​មក​ថ្មី​ៗ​នេះ មាន​អគ្គិភ័យ​ឆេះ​ផ្ទះ​កើតឡើង​ស្ទើរតែ​រាល់ថ្ងៃ មិនតែប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ​មាន​ករណី​ភ្លើង​ឆេះ​ពីរ​ទៅ​បី​កន្លែង​ផ្សេង​​គ្នា​ក៏​មាន ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ និង​បង្ក​ការ​ភ័យ​ខ្លាច ជាក់ស្តែង​គ្រាន់តែ​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ មាន​ករណី​ភ្លើង​ឆេះ​កើតឡើង​៣​ករណី​បន្តបន្ទាប់​គ្នា តាំងពី​ព្រលឹម​រហូត​ដល់​យប់ ។

សេចក្តីរាយការណ៍​បន្ត​ថា ដូច​ជា​ករណី​ទី​១ នៅ​ម៉ោង​៤​និង​២០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​២៥ ខែកុម្ភៈ នៅ​ចំណុច​ផ្ទះ​អត់លេខ ស្ថិត​នៅ​ភូមិ​ឬ​ស្សី ក្រុម​ទី​១១ សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ ផ្ទះ​ធ្វើ​អំពី​ឈើ​លើ​ថ្ម​ក្រោម មួយ​ខ្នង​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​ទាំងស្រុង ខណៈ​តែ​ម្ចាស់ផ្ទះ​ដុត​ធូបមូស​លើ​ពូក បណ្ដាល​ឲ្យ​មានការ​ឆាបឆេះ​ផ្ទះ​មួយ​ខ្នង​មាន​ទំហំ​៥​ម៉ែត្រ​គុណ​នឹង​៨​ម៉ែត្រ ។

ចំណែក​ករណី​ទី​២ ផ្ទុះ​កំប៉ុង​ហ្គា​ស​កំពុង​តែ​ដាំ​ស្ល​ធ្វើ​ឲ្យ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី​​ចំនួន​១៥​ខ្នង និង​៨០​បន្ទប់ ជួល​ត្រូវ​បាន​អគ្គិភ័យ​លេប​ត្របាក់​អស់​គ្មាន​សល់ បណ្តាល​ឲ្យ​បាត់បង់​ជីវិត​ស្ត្រី​រកស៊ី​ផ្លូវភេទ​ម្នាក់ នៅ​ក្នុង​ភ្លើង​យ៉ាង​អាណោចអាធ័ម កាលពី​ម៉ោង​៩​និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​អតីត​ផ្លូវ​រថភ្លើង​ចាស់ ស្ថិត​ក្នុង​ក្រុម​១ ភូមិ​បាក់​ទូក សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ ។

រីឯ​ករណី​ទី​៣ កើតឡើង​នៅ​ក្បែរ​នឹង​ស្ពាន​ជ្រោយចង្វារ អគ្គិភ័យ​មួយ​បាន​លេប​ត្របាក់​ផ្ទះ​ប្រជា​ពលរដ្ឋ​យ៉ាង​សន្ធោសន្ធៅ បណ្តាល​ឆេះ​ចេញ​ជា​អណ្តាតភ្លើង និង​ផ្ទុះ​ធុង​ហ្គា​ស់ ព្រមទាំង​ទុ​ស្សេ​ខ្សែភ្លើង​ជា​បន្ត​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ទៅ​ដល់​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នង ការ​រាជធានី​ភ្នំពេញ មក​ចំនួន​46​គ្រឿង​ផង​ដែរ ទើប​ពន្លត់​បាន​ទាន់​ពេល​កាលពី​ម៉ោង​5​និង​30​នាទី​យប់ ថ្ងៃ​ទី​25 ខែកុម្ភៈ ឆ្នាំ​2020 តាម​បណ្តោយ​ផ្លូវ​72 នៅ​ចំណុច​ក្រុម​221 ភូមិ​17 សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

តាម​ប្រភព​ពី​សមត្ថកិច្ច​ប៉ុស្តិ៍​ស្រះ​ចក​បានឱ្យ​ដឹង​ថា មុន​កើតហេតុ​ខាងលើ​នេះ ដោយសារ​កម្លាំង​សមត្ថកិច្ច​បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា កំពុង​តែ​មាន​អគ្គិភ័យ​ឆេះ​ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ​យ៉ាង​សន្ធោសន្ធៅ ហើយ​កំពុង​តែ​ផ្ទុះ​ធុង​ហ្គា​ស និង​ទុ​ស្សេ​ខ្សែភ្លើង​យ៉ាង​ខ្លាំង ហើយ​មិន​មាន​អ្នក​ណា​ហ៊ាន​ចូល​ទៅ​យក​ឥ​វ៉ា​ន់​ដែល​នៅ​ខាងក្នុង​ផ្ទះ​នោះ​ទេ ទើប​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​កន្លែង​កើតហេតុ រួច​ក៏​ទំនាក់ទំនង​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​បាន​មក​ធ្វើការ​អន្តរាគមន៍​បាញ់​ពន្លត់ តែ​ដោយ​ស្ថានភាព​នេះ គឺ​ធ្ងន់ធ្ងរ ទើប​ប្រើ​រយៈពេល​ក្នុង​ការ​បាញ់​ពន្លត់​អគ្គិភ័យ​ខាងលើ​នេះ អស់​ពេល​2​ម៉ោង​និង​៣០​នាទី ទើប​រលត់​អស់ទាំង​ស្រុង​តែ​ម្តង ។

លោក​អភិបាល​ខណ្ឌដូនពេញ សុខ ពេញ​វុ​ធ បាន​បញ្ជា​ផង​ដែរ​ថា នៅ​ក្នុង​ការ​ពន្លត់​អគ្គិភ័យ​ខាង​លើ​នេះ គឺ​មិន​មាន​អ្នក​ណា​បាត់បង់​ជីវិត ឬ​រង​របួស​នោះ​ទេ ហើយ​ករណី​នេះ​បាន​ប្រើប្រាស់​រថយន្ត​​ពន្លត់​អគ្គិភ័យ​ចំនួន​សរុប​គឺ​46​គ្រឿង ក្នុង​នោះ​ក៏​បាន​ប្រើប្រាស់​ទឹក​បន្ថែមចំនួន​សរុប​ទាំង​អស់​111​ជើង ។ ចំណែកឯ​ផ្ទះ​ដែល​ឆេះ​ចេញ​ដំបូង​គេ គឺ​មានឈ្មោះ អ៊ុ​ក សៀង ភេទ​ប្រុស អាយុ​60​ឆ្នាំ មុខរបរ​លក់​ចាបហួយ ស្នាក់​នៅ​ភូមិ​17 សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រីឯ​មូលហេតុ គឺ​មក​ពី​ផ្ទុះ​ទុ​ស្សេ​ខ្សែភ្លើង និង​ឆ្លង​ចរន្តអគ្គិសនី ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ