ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ន​ន្ទ​ភិក្ខុ​ប្រឹងរៀន​ធម៌​ព្រោះ​ចង់ទៅ​ត្រេកត្រអាល​នឹង​ទេពធីតា

4 ឆ្នាំ មុន

នៅ​ក្នុង​គម្ពីរ​ធម្មបទ​មាន​និយាយ​ថា ន​ន្ទ​ភិក្ខុ​ដែល​ត្រូវជា​ប្អូនប្រុស​របស់​ព្រះសម្មាសម្ពុទ្ធ​បាន​អាក់អន់ចិត្តនឿ យណាយ និង​ធុញទ្រាន់​នឹង​ជីវិត​ផ្នួស ហើយ​បាន​ទូល​ព្រះពុទ្ធ​ថា ខ្លួន​ចង់​លះបង់​ចោល​នូវ​ឧត្ដមភេទ​នេះ​។ នៅ​សម័យមួយ​ព្រះសម្មាសម្ពុទ្ធ​បាន​នាំ​ន​ន្ទ​ភិក្ខុ​នេះ ទៅ​កាន់​ឋាន​ទេវលោក ហើយ​បាន​បង្ហា​ញន​ន្ទ​ភិក្ខុ នូវ​សេចក្ដី​រីករាយ​ត្រេកត្រអាល​នឹង​ទេពធីតា​ក្នុង​ឋាន​នោះ…

នៅ​ក្នុង​គម្ពីរ​ធម្មបទ​មាន​និយាយ​ថា ន​ន្ទ​ភិក្ខុ​ដែល​ត្រូវជា​ប្អូនប្រុស​របស់​ព្រះសម្មាសម្ពុទ្ធ​បាន​អាក់អន់ចិត្តនឿ យណាយ និង​ធុញទ្រាន់​នឹង​ជីវិត​ផ្នួស ហើយ​បាន​ទូល​ព្រះពុទ្ធ​ថា ខ្លួន​ចង់​លះបង់​ចោល​នូវ​ឧត្ដមភេទ​នេះ​។

នៅ​សម័យមួយ​ព្រះសម្មាសម្ពុទ្ធ​បាន​នាំ​ន​ន្ទ​ភិក្ខុ​នេះ ទៅ​កាន់​ឋាន​ទេវលោក ហើយ​បាន​បង្ហា​ញន​ន្ទ​ភិក្ខុ នូវ​សេចក្ដី​រីករាយ​ត្រេកត្រអាល​នឹង​ទេពធីតា​ក្នុង​ឋាន​នោះ ហើយ​ព្រះសម្មាសម្ពុទ្ធ​បាន​សន្យា​នឹងន​ន្ទ​ភិក្ខុ​ថា ន​ន្ទ​ឯង​ក៏​អាច​សោយ​សេចក្ដីសុខ​សប្បាយ​រីករាយ​នៅ​ក្នុង​ឋាន​នេះ​បាន ឲ្យ​តែ​ន​ន្ទ​ប្រតិបត្តិ​នូវ​ព្រះធម៌​បាន​ល្អ​ប្រពៃ​នោះ ។

តាំងពី​ពេល​នោះ​មក រឿង​នេះ​បាន​ដាស់តឿន​ក្រើនរំលឹក​ន​ន្ទ​ភ​ក្ខុ​ដោយ​ការ​ប្រតិបត្តិ​យ៉ាង​ម៉ត់ចត់ ដើម្បី​ឲ្យ​បាន​ទៅ​រស់នៅ​ក្នុង​ឋានសួគ៌​នោះ​។ ខណៈ​ពេល​កំពុង​ប្រតិបត្តិ ន​ន្ទ​ភិក្ខុ​បាន​កំណត់​ដឹង​ច្បាស់​បន្តិច​ម្ដង​ៗ​ថា ព្រះ​និព្វា​​​ន​ជា​សេចក្ដីសុខ​ស្ងប់​ដ៏​ឧត្ដម​បំផុត ជាង​សេចក្ដីសុខ​នៅ​ឋានសួគ៌​ហើយ​ភិក្ខុ​អង្គ​នេះ​ក៏​បាន​រលាស់​ចោល​នូវ​សេចក្ដី​សន្យា​ជាមួយ​ព្រះពុទ្ធ​ព្រោះ​យល់​ច្បាស់​ពី​បរមសុខ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ