រញ៉េរញ៉ៃពេក ចុះរៀបចំសណ្តាប់ធ្នាប់មុខផ្សារកងកេង
- ព្រះសីហនុ
ខេត្តព្រះសីហនុ ៖ នារសៀលថ្ងៃទី២៥ កុម្ភៈ ឆ្នាំ២០២០ លោក សរ កក្កដា អភិបាលស្រុកព្រៃនប់ បានដឹកនាំក្រុមការងារមានកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់…
ខេត្តព្រះសីហនុ ៖ នារសៀលថ្ងៃទី២៥ កុម្ភៈ ឆ្នាំ២០២០ លោក សរ កក្កដា អភិបាលស្រុកព្រៃនប់ បានដឹកនាំក្រុមការងារមានកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់…
ខេត្តព្រះសីហនុ ៖ នារសៀលថ្ងៃទី២៥ កុម្ភៈ ឆ្នាំ២០២០ លោក សរ កក្កដា អភិបាលស្រុកព្រៃនប់ បានដឹកនាំក្រុមការងារមានកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ មេឃុំ និងមន្ទីរសាធារណការខេត្ត ចុះរៀបចំសណ្ដាប់ធ្នាប់នៅផ្សារកងកេងហៅផ្សារស្មាច់ដែង ដែលជាទីប្រជុំជនផ្សារជាប់ព្រលានយន្តហោះកងកេង បន្ទាប់ពីចំណុចនេះ រដ្ឋបាលស្រុកពិនិត្យឃើញថាទាំងការលក់ដូរ ទាំងការចតរ៉ឺម៉ក ម៉ូតូ រថយន្ត រួមទាំងការសាងសង់សំណង់មួយចំនួនប៉ះពាល់ដល់ចំណីផ្លូវសាធារណៈដែលនាំឲ្យបាត់បង់សណ្ដាប់ធ្នាប់តាមបណ្ដោយផ្លូវជាតិ ជាពិសេសចំណុចនេះជាប្រជុំជនជាប់និងព្រលានយន្តហោះកងកេងខេត្តព្រះសីហនុ។
ជាមួយនឹងការចុះរៀបចំសណ្ដាប់ធ្នាប់នេះ លោក សរ កក្កដា អភិបាលស្រុកព្រៃនប់ បានថ្លែងថា ការចុះរៀបចំសណ្ដាប់ធ្នាប់នេះ គោលបំណងសំខាន់លុបបំបាត់ភាពអនាធិបតេយ្យ ក្នុងនោះមានទាំងការលក់ដូរការចតគ្មានសណ្ដាប់ធ្នាប់ ជាពិសេសសំណង់មួយចំនួនដែលប្រើប្រាស់លើចំណីផ្លូវសាធារណៈ ដែលទាំងនេះគឺជាការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់តាមបណ្ដោយផ្លូវមួយ ដែលបច្ចុប្បន្នមានសារាចរមមាញឹកឆ្លងទៅមក ។
ជាមួយគ្នានេះ រដ្ឋបាលស្រុកនឹងបន្តផ្ទាល់ការចុះរៀបចំសណ្ដាប់ធ្នាប់ជាប្រចាំនៅតាមប្រជុំជនទាំងផ្សារវាលរេញ ទាំងស្មាច់ដែង ដែលជាផ្សារស្ថិតក្នុងប្រជុំជនយ៉ាងសំខាន់នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ។
លោកអភិបាលស្រុកបានបន្ថែមថា ក្រោយពីចុះរៀបចំសណ្ដាប់ធ្នាប់រួច រដ្ឋបាលស្រុកសង្ឃឹមថា ទាំងពលរដ្ឋ និងអាជីវករ ជាពិសេសរថយន្ត រ៉ឺម៉ក និងម៉ូតូដែលកន្លងមកប្រើប្រាស់លើចំណីផ្លូវ និងចូលរួមសហការជាមួយរដ្ឋបាលស្រុកដើម្បីសណ្តាប់ធ្នាប់នៅតាមមូលដ្ឋានប្រកបដោយភាពល្អប្រសើរ ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ