ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លើងបំផ្លាញចម្ការ​ព្រៃ​ម៉ៃសាក់ហ្មត់ខ្ទេច​

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ភ្លើង​បាន​ឆាបឆេះ​ចម្ការ​​ព្រៃ​ម៉ៃសាក់​ ដោយ​រាលដាល​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​កាលពី​វេលា​ម៉ោង​១២​និង​៥០​នាទី​រសៀលថ្ងៃ​ទី​២៤​ កុម្ភៈ ២០២០ ស្ថិតនៅ​ចំណុច​ភូមិ​ថ្មី ឃុំ​ក្រូច ស្រុក​ព្រៃឈរ​។​រហូត​ដល់​វេលា​ម៉ោងជាង​៥​ល្ងាច​ ទើប​កម្លាំង​ពន្លត់អគ្គីភ័យ​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន…

ខេត្តកំពង់ចាម ៖ ភ្លើង​បាន​ឆាបឆេះ​ចម្ការ​​ព្រៃ​ម៉ៃសាក់​ ដោយ​រាលដាល​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​កាលពី​វេលា​ម៉ោង​១២​និង​៥០​នាទី​រសៀលថ្ងៃ​ទី​២៤​ កុម្ភៈ ២០២០ ស្ថិតនៅ​ចំណុច​ភូមិ​ថ្មី ឃុំ​ក្រូច ស្រុក​ព្រៃឈរ​។​រហូត​ដល់​វេលា​ម៉ោងជាង​៥​ល្ងាច​ ទើប​កម្លាំង​ពន្លត់អគ្គីភ័យ​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន គ្រោះ​អគ្គិ​ភ័យ​នេះ​ ណ្ដាល​ឱ្យ​រង​ផល​ប៉ះពាល់​ព្រៃ​ម៉ៃសាក់​ប្រមាណ​ជា​២០​ហិ​កតា នេះគិតត្រឹម​មក​ដល់​ថ្ងៃ​ទី​២៥ កុម្ភៈ ​កម្លាំង​រដ្ឋបាល​ព្រៃឈើ​និង​អាជ្ញាធរ​ បាន​កំពុង​តាមដាន​រក​ក្រុម​អ្នករក​ឃ្មុំទាំងនោះ ។

លោក​គឹ​ម បូ​រ៉ា​ឌី​ អភិបាល​រង​ស្រុក​ព្រៃឈរ​ប្រាប់​ឲ្យ​ដឹង​ថា ពេល​ដែល​មាន​គ្រោះ​អគ្គិភ័យ​ឆាបឆេះ​ចំការ​ព្រៃ​ម៉ៃសាក់​ខាងលើ​នេះ​ ​​​បាន​ប្រញាប់​ចុះ​ទៅ​កាន់​ទីនោះ​ជា​បន្ទាន់​ ដោយ​មាន​កិច្ចសហការ​ជាមួយ​កងកម្លាំង​សមត្ថកិច្ច​ ហើយ​រថយន្ត​ពន្លត់អគ្គិភ័យ​ក៏​បាន​ប្រញាប់​ចេញ​ទៅ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ផង​ដែរ ​។

លោក​អភិបាលរង​ស្រុក​​បន្ត​ថា​ ចម្ការ​ព្រៃ​ម៉ៃសាក់​ទាំងអស់​ មាន​ទំហំ​៦៨​ហិ​កតា ​ដែល​គ្រប់គ្រង​ដោយ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ គឺ​លោកតយ​ ចាន់​ផល ដែល​ត្រូវ​បាន​ដាំ​ដុះ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ក្នុង​នោះ​មាន​ដើម​ខ្លះ​ទំហំ​ប៉ុន​ខ្លួន​មនុស្ស​ចាស់​ ឬ​អាច​លើស​នេះ​ទៀត ​ខ្លះ​តូច​ក៏​មាន​ ។​ នៅ​ក្នុង​រដូវប្រាំង​អាកាសធាតុ​ក្តៅ ​ធ្វើ​ឲ្យ​ស្លឹក​បាន​ជ្រោះ​រាយ​ប៉ាយ​នៅ​តាម​គល់ បន្ទាប់​មក​ស្រាប់តែ​មាន​ភ្លើង​បាន​ឆាបឆេះ​រាលដាល​បន្ត​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​។​ ​

​កម្លាំង​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​បាន​ប្រញាប់​រាយការណ៍​មក​សមត្ថកិច្ច​ដើម្បី​សុំ​អន្តរា​គមន៍​រថយន្ត​ពន្លត់​អគ្គីភ័យ​ទៅ​បាញ់​ទឹក ​ដើម្បី​សូម​ឱ្យ​ឆេះ​រាលដាល​ទៅ​កន្លែង​ផ្សេង​ទៀត​។​ សមត្ថកិច្ច​អាជ្ញាធរ​បាន​សហការ​ជាមួយ​ប្រជា​ការពារ​ចុះ​អន្តរាគមន៍​ នាំ​គ្នា​ពន្លត់ភ្លើង​ដោយ​ប្រើ​ពេល​ជា​ច្រើន​ម៉ោង​ រហូត​ដល់​វេលា​ម៉ោង​ជាង​៥​ល្ងាច ​ទើប​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន​ទាំងស្រុង​ហើយ​ភ្លើង​ ក៏​មិន​បាន​ឆាត​ចេះ​បន្ត​ទៀត​ដែរ​។

គ្រោះ​អគ្គិភ័យ​នេះ ​បណ្ដាល​អោយ​ប៉ះពាល់​ម៉ៃសាក់​ប្រមាណ​២០ហិ​កតា​ ហើយ​ដើម​តូច​ៗ​អាច​ងាប់​ចំណែក​ដើម​ធំ​ៗ​វិញ ​មិន​មិន​ដែល​ឱ្យ​ចោទ​ជា​បញ្ហា​នោះ​ទេ​ នៅ​ពេល​ខាង​មុខ​រដូវវស្សា​មក​ដល់​ភ្លៀង​ធ្លាក់​មក​ដើម​ម៉ៃសាក់​ទាំងនោះ​នឹង​លាស់​ស្លឹក​ចេញ​ពណ៌​បៃតង ​។

អត្ថបទសរសេរ ដោយ