ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពោតដំណើប​បាន​តម្លៃ​ល្អ​ប្រសើរ តែ​កសិ​ករ​ដាំ​តិច​ជាង​ឆ្នាំ​មុន

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ប្រជា​កសិករ​បានឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២០ កន្លង​ទៅ​នេះ​ថា ប្រជា​កសិករ​នាំ​គ្នា​ដាំ​ដំណាំ​ពោត​ដំណើ​ម​២​ប្រភេទ​មាន ពោត​សេវា និង​ពោត​៨៨ នេះ​ជា​ប្រភេទ​ពោត​ដែល​កសិករ​ពេញ​និយម​ដាំ…

ខេត្តបន្ទាយមានជ័យ ៖ ប្រជា​កសិករ​បានឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២០ កន្លង​ទៅ​នេះ​ថា ប្រជា​កសិករ​នាំ​គ្នា​ដាំ​ដំណាំ​ពោត​ដំណើ​ម​២​ប្រភេទ​មាន ពោត​សេវា និង​ពោត​៨៨ នេះ​ជា​ប្រភេទ​ពោត​ដែល​កសិករ​ពេញ​និយម​ដាំ ហើយ​ងាយស្រួល​រក​ទីផ្សារ​លក់ ហើយ​ឆ្នាំ​នេះ​គឺ​ប្រជា​កសិករ​ដាំពោត​ដំណើប​លក់​បាន​តំលៃ​ប្រសើរ​ជាង​ឆ្នាំ​មុន តែ​ប្រជា​កសិករ​នាំ​គ្នា​តិច​ជាង​ឆ្នាំ​មុន​ដោយ​ខ្វះ​ទឹក​សម្រាប់​ដាំ​ដុះ​។

ប្រជា​កសិករ​បាន​បញ្ជាក់​ថា ភាគច្រើន​ប្រជាក​សិរ​ដែល​ដាំពោត​នៅ​លើ​ដីស្រែ​ទទួលផល​ល្អ​ជាង ព្រោះ​ដីស្រែ​ក្រោយ​ពេល​ដែល​បង្កបង្កើន​ផល​ស្រូវ​ហើយ​ភ្ជួរ​ដាំពោត​បន្ត​រយៈពេល​ជាង​២​ខែ​ទទួលផល​។ ជាក់ស្តែង​ឆ្នាំ​នេះ​ពោតដំណើប​បាន​តំលៃ​ប្រសើរ​ជាង​ឆ្នាំ​មុន បើ​ដី​១​រ៉ៃ​ស្មើនឹង​១.៦០០​ម៉ែត្រការ៉េ អាច​ទទួលផល​ពី​៣​ទៅ​៤​ស្លឹក ក្នុង​១​ស្លឹក​ស្មើនឹង​៤០០​ផ្លែ បើ​១​ផ្លូន​ស្មើនឹង​៤០​ផ្លែ លក់​បាន​តំលៃ​ជិត​២​លាន​រៀល​។

ប្រជា​កសិករ​បាន​បញ្ជាក់​បន្ត​ថា ឆ្នាំ​នេះ​ពោតដំណើប​បាន​តំលៃ​ប្រសើរ​ជាង​ឆ្នាំ​មុន តែ​ប្រជា​កសិករ​ដាំ​តិច​ជាង​ឆ្នាំ​មុន ព្រោះ​ខ្វះ​ទឹក​ដាំ​ដុះ ហើយ​មាន​ដង្កូវ តែ​ប្រើប្រាស់​ថ្នាំ​អាច​ការពារ​និង​ទទួលផល បើ​លក់​ម៉ៅ​អោយ​ឈ្មួញ​មក​ទិញ​ដល់​កន្លែង​ដាំ​ក្នុង​ផ្ទៃដី​១​រ៉ៃ​លក់​បាន​តំលៃ​ជិត​២​លាន​រៀល ហើយ​បើ​អាច​ស្ងោរ​យក​ទៅ​លក់​តាម​ផ្សារ​ដោយ​ខ្លួនឯង​ក្នុង​១​រ៉ៃ​លក់​បាន​ជិត​៣​លាន​រៀល បើ​និយាយ​រួម គឺ​ទទួល​បាន​តម្លៃ​ប្រសើរ​ជាង​ឆ្នាំ​មុន​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ