ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រជុំ​មួយ​ប្រភេទ​ដែល Steve Jobs ចូល​ចិត្ត​បំផុត !

4 ឆ្នាំ មុន

លោក​មហាសេដ្ឋី ស្ទី​វ ចបស៍ (Steve Jobs) ដែល​ជា​អតីត​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Apple ចូល​ចិត្ត​ដើរ​បណ្តើរ ចាប់ផ្តើម​កិច្ចប្រជុំ​ជាមួយនឹង​បុគ្គលិក ឬ​ដៃគូ​សហការ​បណ្តើរ…

លោក​មហាសេដ្ឋី ស្ទី​វ ចបស៍ (Steve Jobs) ដែល​ជា​អតីត​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Apple ចូល​ចិត្ត​ដើរ​បណ្តើរ ចាប់ផ្តើម​កិច្ចប្រជុំ​ជាមួយនឹង​បុគ្គលិក ឬ​ដៃគូ​សហការ​បណ្តើរ ។ ជា​ទូទៅ​លោក ចូល​ចិត្ត​ដើរ​នៅ​ទី​សារ​ធារ​ណៈ​ដែល​នៅ​ជិត​ក្រុមហ៊ុន ។

ការ​ស្រាវជ្រាវ​មួយ​របស់​សាកលវិទ្យាល័យ University of Hong Kong បាន​ប្រទះ​ឃើញ​ថា ការ​ដើរ​ជាមួយ​មនុស្ស​ជួយ​ឲ្យ​មនុស្ស​កាន់តែ​ជិត​ស្និទ្ធ​គ្នា​ទោះជា​ពួក​គេ​មិន​ធ្លាប់​បាន​ស្គាល់គ្នា​ពី​មុន​មក​ក៏​ដោយ​ពិតមែន​ក្តី ហើយ​ទោះបីជា​ពួក​គេ​មិន​និយាយ​ស្តី​អ្វី​ក៏​ដោយ ។ ហើយ​វា​អាច​កើត​មាន​ឡើង​ក្នុង​កំឡុង​ពេល​មិន​ដល់ ៥​នាទី​ផង ។

អ្នក​ស្រាវជ្រាវ​ខាងលើ​បាន​លើក​ឡើង​ពី​ការ​ស្រាវជ្រាវ​មុន​ៗ​ដែល​បាន​ប្រទះ​ឃើញ​ថា មនុស្ស​ដែល​ធ្វើ​ចលនា​ដូច​គ្នា​ក្នុង​ពេល​តែ​មួយ​ជួយ​ពង្រឹង​ទំនាក់ទំនង​រវាង​គ្នា​និង​គ្នា ហើយ​ការ​សន្ទនា​បណ្តើរ ដើរ​បណ្តើ​នេះ​ក៏​មាន​ឥទ្ធិពល​ដូច​គ្នា​ដែរ ។

អ្នក​ស្រាវជ្រាវ​បាន​ប្រើប្រាស់​បច្ចេកវិទ្យា ដើម្បី​វាស់វែង​ការ​ដើរ​របស់​អ្នកចូលរួម និង​បាន​ប្រទះ​ឃើញ​ថា អ្នកចូលរួម​ភាគច្រើន​ដើរ​ឲ្យ​ទាន់​គ្នា ឬ​ស្របគ្នា​ទោះជា​ពួក​គេ​ជា​មនុស្ស​ដែល​មិន​ស្គាល់គ្នា​ពី​មុន ឬ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​និយាយ​គ្នា​ក្នុង​កំឡុង​ពេល​ដើរ​ពិតមែន​ក្តី ។ លើស​ពី​នេះ​ទៅ​ទៀត ទស្សនៈ​ដែល​ពួក​គេ​មាន​ទៅ​លើ​អ្នក​ដែល​ពួក​គេ​ដើរ​ជាមួយ​បាន​ប្រសើរ​ឡើង​បន្ទាប់​ពី​ពួក​គេ​បាន​ដើរ​ជាមួយ​គ្នា​ហើយ​បាន​ពី ៣ ទៅ ៤​នាទី ។ អ្នក​ដែល​បាន​និយាយ​គ្នា​ក្នុង​កំឡុង​ពេល​ដើរ​កាន់តែ​ចូល​ចិត្ត​គ្នា​លើស​ពី​នោះ​ថែម​ទៀត ។

លោក ចបស៍ ជា​មនុស្ស​ដែល​ត្រូវ​បាន​ស្គាល់​ថា​ជា​មនុស្ស​ពូកែ​បញ្ចុះបញ្ចូល​អ្នក​ដទៃ និង​មាន​សមត្ថភាព​ឲ្យ​អ្នក​ដទៃ​គាំទ្រ​ទស្សនៈវិស័យ​របស់​លោក ។ លោក​ក៏​មានការ​យល់​ដឹង​យ៉ាងច្រើន​ពី​ការ​ទំនាក់ទំនង​ជាមួយ​មនុស្ស​ដែរ ។ ការ​ដើរ​ជា​វិធី​ល្អ​មួយ​ដែល​ជំរុញ​គំនិត​ច្នៃប្រឌិត ហើយ​វា​ជា​វិធី​កាន់តែ​ល្អ​ទៅ​ទៀត​ក្នុង​ការ​បង្កើត​ទំនាក់ទំនង​ជាមួយ​អ្នក​ដទៃ ។ ប្រសិនបើ​អ្នក​ធ្លាប់​ដើរ​ចម្ងាយ​ឆ្ងាយ​ជាមួយ​មនុស្ស​ណា​ម្នាក់​ទៀត នោះ​អ្នក​ប្រហែលជា​ធ្លាប់​មានបទពិសោធន៍​នេះ​ខ្លួនឯង​ហើយ ៕ ​កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ