ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ភ្នំពេញ ផ្នែក​ជំនឿ​សាសនា​​មាន​ជិត​៧០០​ទីតាំង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​រាជធានី​ភ្នំពេញ មាន​វត្ត​អារាម និង​ទីកន្លែង​សក្ការៈ​របស់​សាសនា​នានា ៦៨៧​ទីតាំង ។ វត្ត​មហានិកាយ​១៤២​វត្ត ,​វត្ត​ធម្មយុត្តិកនិកាយ​ចំនួន​៧​វត្ត ,​សាលាឆទាន​១២​កន្លែង…

រាជធានី​ភ្នំពេញ ៖ នៅ​រាជធានី​ភ្នំពេញ មាន​វត្ត​អារាម និង​ទីកន្លែង​សក្ការៈ​របស់​សាសនា​នានា ៦៨៧​ទីតាំង ។ វត្ត​មហានិកាយ​១៤២​វត្ត ,​វត្ត​ធម្មយុត្តិកនិកាយ​ចំនួន​៧​វត្ត ,​សាលាឆទាន​១២​កន្លែង ,​អ៊ិ​ស្លា​ម​សាសនា​១២​វិហារ ,​សុ​រ៉ាវ​១៨ ,​សាលា​អង្គការ​៥ និង​សមាគម​៩ ,​គ្រឹ​ស្ដ​សាសនា​មាន​វិហារ​១០៤ អង្គការ​១៤ សមាគម​៥៩, ទីស្នាក់ការ​ថ្វាយបង្គំ​របស់​គ្រឹ​ស្ដ​សាសនា​១៨១​ទីតាំង ,​សាសនា​មហាយាន​មាន​ចំនួន​៧១​វិហារ ខុ​ង​បឹង​១​វិហារ គង់​ស៊ី​អ៊ី​ម​១៣ វិហារ មឹ​ឡឹ​ក​៥​វិហារ អ៊ី​ក្វា​ន់តា​វ​២០​វិហារ មហា​ធម្ម​មេត្រី​ជប៉ុន​២​វិហារ ,​មហាយាន​វៀតណាម​មាន​១១​វត្ត និង​បា​ហៃ​មាន​១​វិហារ ។

យោង​តាម​របាយការណ៍​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ឱ្យ​ដឹង​ថា វត្ត​ទូ​ទាំង​រាជធានី​ភ្នំពេញ​សរុប​ចំនួន​១៤៩​វត្ត ក្នុង​នោះ​វត្ត​គណៈមហានិកាយ​១៤២​វត្ត និង​វត្ត​គណៈ​ធម្មយុត្តិ​ចំនួន​៧​វត្ត សាលា​ឆទាន​មាន​ចំនួន​១២​កន្លែង ព្រះសង្ឃ​សរុប​ចំនួន​៨៥៣៥​អង្គ ភិក្ខុ​៣៤៣១​អង្គ សាមណេរ​៥១០៤​អង្គ ក្នុង​នោះ​ព្រះសង្ឃ​សរុប​ខាង​មហានិកាយ​៨៤០៥​អង្គ ភិក្ខុ​៣៣៨៦​អង្គ សាមណេរ​៥០១៩​អង្គ ។ ខាង​ធម្មយុត្តិ​សរុប​១៣០​អង្គ ភិក្ខុ​៤៥​អង្គ សាមណេរ​៨៥​អង្គ ។ គណៈកម្មការ​អាចារ្យ​វត្តមាន​ចំនួន​១៩៧៤​នាក់ សីល​វ័​ន្ដ​សីលវតី​ចំនួន ១៣៤២​នាក់ សិស្ស​និស្សិត​ស្នាក់​តាម​វត្ត​ដើម្បី​បន្ត​ការ​សិក្សា​តាម​គ្រឹះស្ថានសិក្សា​នានា ក្នុង​រាជធានី​ភ្នំពេញ​មាន​ចំនួន​៣០៧៩​នាក់ កើន​៥៧៥​នាក់ ។

សម្រាប់​ពា​ហិ​រ​សាសនា អ៊ី​ស្លា​ម​សាសនា​មាន​ចំនួន​១២​វិហារ សុ​រ៉ាវ​១៨​សាលា អង្គការ​៥ និង​សមាគម​៩ បរិស័ទ​សរុប​ចំនួន​៧២០៥ ប្រុស​៧២០៥​នាក់ ស្រី​៣៣៩៧​នាក់ បើ​ធៀប​នឹង​ប្រជាជន​រាជធានី​ភ្នំពេញ​ស្មើនឹង​០.៤២% ។

រីឯ​គ្រឹ​ស្ដ​សាសនា​មាន​វិហារ​១០៤ ទីស្នាក់ការ​ថ្វាយបង្គំ​១៨១ អង្គការ​១៤ សមាគម​៥៩ មាន​និកាយ​ចំនួន​១០​និកាយ បរិស័ទ​សរុប​២១០៤៨​នាក់ ស្រី​១១២៦៥​នាក់ ប្រុស​៩៧៨៣​នាក់​។ បើ​ធៀប​នឹង​ប្រជាជន​រាជធានី​ភ្នំពេញ​ស្មើនឹង​១.២៤% ។

ចំណែក​សាសនា​មហាយាន​មាន​ចំនួន​៧១​វិហារ ខុ​ង​បឹង​១​វិហារ គង់​ស៊ី​អ៊ី​ម​១៣​វិហារ មឹ​ឡឹ​ក​៥​វិហារ អ៊ី​ក្វា​ន់តា​វ​២០​វិហារ ។ មហា​ធម្ម​មេត្រី​ជប៉ុន​២​វិហារ បរិស័ទ​សរុប​៤៨៧១​នាក់ ប្រុស​២០៩៧​នាក់ ស្រី​២៧៧៤​នាក់ បើ​ធៀប​នឹង​ប្រជាជន​ក្នុង​រាជធានី​ភ្នំពេញ ស្មើនឹង​០.២៩% ។

សម្រាប់​មហាយាន​វៀតណាម​វិញ មាន​១១​វត្ត បរិស័ទ​សរុប​១១១៤​នាក់ ប្រុស​៤៣០​នាក់ ស្រី​៦៨៤​នាក់ បើ​ធៀប​នឹង​ប្រជាជន​រាជធានី​ភ្នំពេញ​ស្មើនឹង​០.០៧% ។ កាវ​ដាយ​មាន​១​វិហារ បរិស័ទ​សរុប​១០០​នាក់ ប្រុស​៤០​នាក់ ស្រី​៦០​នាក់ ស្មើនឹង​០.០១% នៃ​ប្រជាជន​រាជធានី​ភ្នំពេញ ។ បា​ហៃ​មាន​១​វិហារ បរិស័ទ​សរុប​២៧​នាក់ ប្រុស​១០​នាក់ ស្រី​១៧​នាក់ ។ បើ​យើង​សរុប​រួម​បរិស័ទ នៃ​ពា​ហិ​រ​សាសនា​ទាំងអស់​មាន​ចំនួន​៣៣២៥១​នាក់ ប្រុស​១៥៧៣៨​នាក់ ស្រី​១៧៥១៣​​នាក់ ស្មើនឹង​១.៩៦% នៃ​ប្រជាជន​រាជធានី​ភ្នំពេញ ។

របាយការណ៍​ដដែល​ឱ្យ​ដឹង​ទៀត​ថា ក្នុង​ឆ្នាំ​២០១៩​នេះ ខាង​ពា​ហិ​រ​សាសនា បាន​ធ្វើ​សកម្មភាព​ដូច​ជា​៖ ការ​ផ្សព្វផ្សាយ​គោល​លទ្ធិ ភាគច្រើន​បាន​ប្រព្រឹត្ត​ទៅ​នៅ​តាម​ទីតាំង​របស់​គេ រីឯ​សកម្ម​ភាព​ដែល​បាន​ធ្វើ​នៅ​តាម​ទី​សាធារណៈ​មាន​ចំនួន​តិច​ជាង​ឆ្នាំ​មុន ។ ចំពោះ​ការ​ធ្វើ​សន្និបាត និង​ស​ន្និសិត​ជា​ទ្រង់ទ្រាយ​ធំ​មាន​ចំនួន​តែ​២​លើក​ប៉ុណ្ណោះ ។ បាន​សុំ​បន្ត​អាណត្តិ តាម​គោលការណ៍​របស់​ក្រសួង​ធម្មការ និង​សាសនា​ចំនួន​២៩​ទីតាំង ផ្លាស់​ប្ដូរ​ទីតាំង​ចំនួន​៨​ទីតាំង ផ្លាស់​ប្ដូរ​សមាស​ភាព​អ្នកដឹកនាំ​៧​ទីតាំង​។ សុំ​បើក​ទីតាំង​ថ្មី​ចំនួន​៨​ទីតាំង ។ ជាមួយ​នេះ​ក្រសួង​ធម្មការ និង​សាសនា បាន​ផ្សព្វផ្សាយ​គោលការណ៍​ច្បាប់​បទដ្ឋាន​គតិយុត្តិ​នានា ដែល​ពាក់ព័ន្ធ​និង​ពា​ហិ​រ​សាសនា ដល់​អ្នកដឹកនាំ​ទីតាំង ពា​ហិ​រ​សាសនា​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ ចំនួន​២៧៨​នាក់ ។

ចំណែក​មន្ទីរ​ធម្មការ​និង​សាសនា​រាជធានី​ភ្នំពេញ​បាន​បន្ត​ផ្សព្វផ្សាយ​នូវ​ខ្លឹមសារ សំខាន់​ៗ​មួយ​ចំនួន​ដូច​ជា គោលនយោបាយ​របស់​រាជរដ្ឋាភិបាល និង​ច្បាប់​របស់​រដ្ឋ​ដែល​ពាក់ព័ន្ធ​នឹង​ពា​ហិ​រ​សាសនា ។ ចលនា​ពង្រឹង​និង​ជម្រុញ​ការ​ការពារ​សន្ដិ​សភាព អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ទប់ស្កាត់​គ្រឿងញៀន ការ​អនុវត្ត​ច្បាប់​ចរាចរ និង​បង្កើន​ធនធាន​ខាង​សាសនា ស​ម្ដៅ​ធានា​និរន្តរភាព នៃ​សាសនា នីមួយ​ៗ ដោយ​បាន​ចលនា​តាម​បណ្ដា​ទីតាំង​ពា​ហិ​រ​សាសនា ក្នុង​ការ​ចូលរួម​ពិសា​នំ​បញ្ចុក​សាមគ្គី និង​អំបុក​ថែ​ជាតិ សាសនា ព្រះមហាក្សត្រ ផង​ដែរ ។

របាយការណ៍​ដដែល​បាន​បញ្ជាក់​ថា សាសនា​មួយ​ចំនួន​នៅ​តែ​មាន​ចំណុច​អសកម្ម​កើត​មាន​ដូច​ជា​៖ មាន​ទីតាំង​មួយ​ចំនួន​គ្មាន​ច្បាប់​អនុញ្ញាត ប៉ុន្តែ​នៅ​តែ​បន្ត​ធ្វើ​សកម្មភាព ទីតាំង​មួយ​ចំនួន​នៅ​តែ​មិន​ទាន់​បង្ក​លក្ខណៈ​ងាយស្រួល​ក្នុង​ការ​ទាក់ទង ផ្ដល់​ផល​លំបាក​ក្នុង​ការ​គ្រប់គ្រង ។

អ្នកគ្រប់គ្រង​ពា​ហិ​រ​សាសនា ភាគច្រើន​នៅ​តែ​មិន​ទាន់​យល់​ដឹង​ផ្នែក​រដ្ឋបាល​ទូទៅ ពោល​គឺ​ពេល​រៀបចំ​លិខិត​ស្នាម ផ្សេង​ៗ នៅ​មាន​ភាព​ខ្វះចន្លោះ​ច្រើន ។ ការ​រួមចំណែក​លើ​ការងារ​សង្គម ហាក់​មានការ​ថយ​ចុះ​ច្រើន បើ​ធៀប​នឹង​ឆ្នាំ មុន​ៗ ។ ខាង​ព្រះពុទ្ធ​សាសនា បាន​ជំរុញ​ការ​គោរព​ប្រតិបត្តិ​ធម៌ វិន័យ និង​សកម្ម​ក្នុង​ការ​ទប់ស្កាត់​ភាព​អសកម្ម​ទាំងឡាយ ដោយ​ជំរុញ​ការ​អនុវត្ត​ខ្លឹមសារ​អាទិភាព​៤​ចំណុច តាម​ស្មារតី​អង្គប្រជុំ​មន្ត្រី​សង្ឃ​ក្នុង​រាជធានី​ភ្នំពេញ ។ សកម្ម​ក្នុង​ការ​កសាង​សំណង់​នានា សម្រាប់​វត្ត នីមួយ​ៗ ទទួលលទ្ធផល​លើស​ឆ្នាំ​មុន​ទ្វេ​ដង ។

ចំពោះ​បាតុភាព ផ្សេង​ៗ​ដែល​កើត​មាន​ក្នុង​ព្រះពុទ្ធ​សាសនា នៅ​វត្ត​ច្បារ​អំពៅ​ចៅអធិការ​វត្ត ហោ សុ​ខុន បាន​ធ្វើ​សកម្ម ផ្សេង​ៗ ប្រាសចាក​ពី​វិន័យ​ព្រះពុទ្ធ​សាសនា​និង​បំពេញ​តួនាទី​ក្នុង​នាម​ជា​ចៅអធិការ​វត្ត​មិន​បាន​ត្រឹមត្រូវ គណៈសង្ឃ​នាយក​សម្រេច​ឱ្យ​លាចាក​សិក្ខាបទ ។

ការ​បិណ្ឌ​បាត្រ​នៅ​តាម​ទី​ដែល​ហាមឃាត់​នៅ​តែ​កើត​មាន ទោះបី​ស្ថាប័ន​សង្ឃ​បាន​ដាក់​ចេញ​នូវ​បញ្ញត្តិ ផ្សេង​ៗ ជា​បន្តបន្ទាប់​ក្ដី ។ ការ​រៃ​អង្កា​សយ​ក​ព្រះពុទ្ធ​សាសនា​ធ្វើ​ជា​ខែល​ក្នុង​មួយ​ឆ្នាំ​នេះ កើត​មាន​ចំនួន​២១៦​ករណី តែ​រយៈពេល​២​ខែ​ចុង​ក្រោយ ហាក់​មានការ​ថយ​ចុះ​ច្រើន​ទៅ​វិញ ។ ជន​ក្លែងបន្លំ​ជា​បព្វជិត ធ្វើ​សកម្មភាព ផ្សេង​ៗ ប៉ះពាល់​តម្លៃ​ព្រះពុទ្ធ​សាសនា និង​សង្គម មាន​៦​ករណី តែ​រយៈពេល​២​ខែ​ចុង​ក្រោយ សកម្មភាព​នេះ​បាត់​ទាំងស្រុង ។

បាន​តែងតាំង​គណៈកម្មការ​អាចារ្យ​ដែល​ផុត​អាណត្តិ បាន​តែងតាំង​គណៈកម្មការ​អាចារ្យវត្ត​ដែល​ផុត​អាណត្តិ​ចំនួន​២១​វត្ត មាន​សមាសភាព​សរុប​ចំនួន​២៨៤​រូប ។ បាន​ចេញ​លិខិតអនុញ្ញាត​បំបួស​​កុលបុត្រ​សរុប​ចំនួន​២៧៤​រូប កើន​លើស​ឆ្នាំ​មុន​ចំនួន​៩៧​រូប ។ ខាង​ពា​ហិ​រ​សាសនា ក្នុង​ឆ្នាំនេះ​មានការ​ប្រែប្រួល​ច្រើន​ក្នុង​ការ​អនុវត្ត​ច្បាប់​រដ្ឋ ដោយ​បាន​អនុវត្ត​កាន់តែ​ល្អ ។

ការ​ធ្វើ​សកម្មភាព​ផ្សព្វផ្សាយ​ភាគច្រើន​ទៅ​តាម​ទីតាំង​ផ្ទាល់​ជា​រូបភាព តូច​ៗ ឯការ​ផ្សព្វផ្សាយ​ជា​ទ្រង់ទ្រាយ​ធំ ហាក់​មាន​តិចតួច ។ បាន​យកចិត្តទុកដាក់​ល្អ​ជាង​ឆ្នាំ​មុន​ក្នុង​ការ​ចូលរួម​ក្នុង​ការ​ការ​ពារ​​សន្ដិសុខ សណ្ដាប់ធ្នាប់ និង​ការ​អំពាវ​នា ផ្សេង​ៗ របស់​ប្រមុខ​រាជរដ្ឋាភិបាល ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ