ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្មី​ប្លែក ! ជំរុញ​វិស័យ​ទេសចរណ៍​ខេត្តសៀមរាប​សង់​កន្ត្រក​វិល​តម្លៃ​ជាង​៧​លាន​ដុល្លារ​អា​មេ​រិ​ក

4 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តសៀមរាប ៖ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ អោយ​ត្រឡប់​មក​លេង​ខេត្តសៀមរាប​អោយ​ច្រើន​វិញ​នោះ​វិនិយោគិន​ជប៉ុន និង​ខ្មែរ មួយ​ក្រុម​បាន​សម្រេច​សាងសង់​កន្ត្រក​វិល​ធំ​មួយ​មាន​កម្ពស់​ជិត​៩០​ម៉ែត្រ និង​ចំណាយ​ថវិកា​សាងសង់​ប្រមាណ​ជាង​៧​លាន​ដុល្លារ​អា​មេ​រិ​ក ។ ការ​សាងសង់​កន្ត្រក​វិល​នេះ​រំពឹង​ថា…

ខេត្តសៀមរាប ៖ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ អោយ​ត្រឡប់​មក​លេង​ខេត្តសៀមរាប​អោយ​ច្រើន​វិញ​នោះ​វិនិយោគិន​ជប៉ុន និង​ខ្មែរ មួយ​ក្រុម​បាន​សម្រេច​សាងសង់​កន្ត្រក​វិល​ធំ​មួយ​មាន​កម្ពស់​ជិត​៩០​ម៉ែត្រ និង​ចំណាយ​ថវិកា​សាងសង់​ប្រមាណ​ជាង​៧​លាន​ដុល្លារ​អា​មេ​រិ​ក ។ ការ​សាងសង់​កន្ត្រក​វិល​នេះ​រំពឹង​ថា នឹង​អាច​ទាក់ទាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​មក​លេង​ខេត្តសៀមរាប​ឡើង​វិញ បន្ទាប់​ពី​មានការ​ធ្លាក់​ចុះ​ជាង​១​ឆ្នាំ​បន្តបន្ទាប់​មកនេះ ។

បើ​តាម​លោក​ម៉េ​ង ហៀ​ង អ្នក​វិនិយោគ​លើ​កន្ត្រក​វិល​នេះ ក្នុង​ខេត្តសៀមរាប បានអោយ​ដឹង​ថា ការ​សាងសង់​កន្ត្រក​វិល​ដ៏​ធំ​មួយ​នេះ គឺ​ចំ​ពេល​ដែល​ភ្ញៀវ​ទេសចរ​ធ្លាក់​ចុះ​នៅ​ក្នុង​ខេត្តសៀមរាប ហើយ​ក្នុង​នាម​ជា​អ្នកចូលរួម​សាងសង់​កន្ត្រក​វិល​មួយ​នេះ​ដែរ ក៏​មានការ​ព្រួយបារម្ភ​ដែរ ព្រោះ​ទាំង​ភាគី​ខ្មែរ និង​ជប៉ុន បាន​ចំណាយ​ទឹកប្រាក់​យ៉ាងច្រើន​ទៅ​លើ​វា ដូច្នេះ​បើ​មិន​មាន​ភ្ញៀវ​មក​លេង​ទេវា​នឹង​ធ្វើ​អោយ​យើង​ខាតបង់ ។ លោក​ថា ៖« យ៉ាងណា​ក៏​ដោយ​បើ​យើង​មិន​ធ្វើ​វា​ទេ វា​នៅ​តែ​គ្មាន​អ្វី​ប្លែក​សម្រាប់​ខេត្តសៀមរាប ហើយ​ក៏​នឹង​មិន​មាន​អ្វី​ទាក់ទាញ​ដល់​ភ្ញៀវ​ទេសចរ​មក​លេង​បន្ត​ទៀត​ដែរ​» ។

លោក​បន្ត​ថា កន្ត្រក​វិល​នេះ គឺ​បាន​ធ្វើ​ឡើង​ដោយ​សហការ​ជាមួយ​ជប៉ុន ហើយ​ជប៉ុន គឺ​អ្នក​វិនិយោគ​ដ៏​ត្រឹមត្រូវ និង​បាន​គិតគូរ​ពី​សុវត្ថិភាព​ជា​ចម្បង ជាក់ស្ដែង​កន្ត្រក​វិល​ដ៏​ធំ​មួយ​នេះ​ក៏​ត្រូវ​បាន​ធានា​សុវត្ថិភាព​១០០​ភាគរយ ដែល​វា​អាច​ទប់ទល់​បាន​ជាមួយនឹង​គ្រោះ​រញ្ជួយ​ផែនដី​បាន​ទៀត​ផង ។ លោក​បន្ថែម​ថា បន្ទាប់​ពី​បាន​សាងសង់​រួច និង​ដាក់​ដំណើរការ​នូវ​កន្ត្រក​វិល​នេះ​ពួក​យើង​នឹង​មិន​នៅ​ស្ងៀម​ដែរ គឺ​នឹង​បន្ត​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​នានា ដើម្បី​ផ្សព្វផ្សាយ​ពី​អ្វី​ដែល​ទើប​កែ​ច្នៃ​នៅ​តំបន់​ទេសចរណ៍​ដ៏​ល្បី​ប្រចាំ​ប្រទេស​ក៏​ដូច​ជា ពិភពលោក​ផង​ដែរ ។ លោក​ថា​៖« យើង​នឹង​សហការ​ជាមួយ​អាជ្ញាធរ ក្នុង​មូលដ្ឋាន និង​ក្រសួងទេសចរណ៍ ដើម្បី​ផ្សព្វផ្សាយ​អោយ​កាន់តែ​ទូលំទូលាយ ទៅ​ដល់​ភ្ញៀវ​បរទេស និង​ភ្ញៀវ​ក្នុងស្រុក ដើម្បី​អោយ​ពួក​គេ​បានដឹង​ថា​នៅ​សៀមរាប​មានការ​ផ្លាស់​ប្តូរ​ជាង​មុន​ប្លែក​ជាង​មុន​» ។

សូម​បញ្ជាក់​ថា ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ក៏​បាន​ប្រកាស​ពី​ការ​លើកលែង​ពន្ធ​មួយ​រយៈ​ដល់​អាជីវកម្ម​សណ្ឋាគារ និង hostel នៅ​ក្នុង​ខេត្តសៀមរាប​ផង​ដែរ ក្នុង​ពេល​ដែល​ខេត្ត​នេះ ស្ងប់ស្ងាត់​ភ្ញៀវ​ជាង​មួយ​ឆ្នាំ ។

ក្រសួងទេសចរណ៍ និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​នានា ត្រូវ​រៀបចំ​នូវ​សកម្មភាព​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឡើង​វិញ ដូច​ជា ព្រឹត្តិការណ៍​អង្គ​រស​ង្គ្រា​ន បុណ្យប្រពៃណី ការ​ប្រកួត​កីឡា បង្ហាញ​ម៉ូ​ដ ជាដើម ជា​ពិសេស​នោះ គឺ​ត្រូវ​រក្សារ​តម្លៃ​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​អោយ​នៅ​ដដែល ដើម្បី​អោយ​ភ្ញៀវ​បរទេស​នៅ​តែ​មក​កម្សាន្ត​នៅ​កម្ពុជា ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ