ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

COVID-19 ៖​ ចិន​ទទួល​បាន​លទ្ធផល​ក្នុង​​ការរាំង​​ខ្ទប់​ការ​ឆ្លង

4 ឆ្នាំ មុន

ប្រទេស​ចិន ៖ ក្រុម​អ្នក​ជំនាញការ​រួម​មួយ ដែល​មាន​បណ្ដា​អ្នក​ជំនាញការ​ចិន ​និង​បណ្ដា​អ្នក​ជំនាញ​ការ​របស់​អង្គការ​សុខភាព​ពិភពលោក​WHO គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​២៤​កុម្ភៈ​ថា អន្តរា​គមន៍​នានា របស់​សុខាភិបាល​សាធារណៈ ពុំ​ធ្លាប់​មាន​ពី​មុន​មក​របស់​ចិន ប្រឈម​មុខ​នឹង​ការ​ឆ្លង​រាលដាល​នៃ​វីរុស​COVID-19​ទទួល​បាន​លទ្ធផល​ដ៏​ធំធេង…

ប្រទេស​ចិន ៖ ក្រុម​អ្នក​ជំនាញការ​រួម​មួយ ដែល​មាន​បណ្ដា​អ្នក​ជំនាញការ​ចិន ​និង​បណ្ដា​អ្នក​ជំនាញ​ការ​របស់​អង្គការ​សុខភាព​ពិភពលោក​WHO គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​២៤​កុម្ភៈ​ថា អន្តរា​គមន៍​នានា របស់​សុខាភិបាល​សាធារណៈ ពុំ​ធ្លាប់​មាន​ពី​មុន​មក​របស់​ចិន ប្រឈម​មុខ​នឹង​ការ​ឆ្លង​រាលដាល​នៃ​វីរុស​COVID-19​ទទួល​បាន​លទ្ធផល​ដ៏​ធំធេង ក្នុង​ការ​រាំង​ខ្ទប់​ការ​ឆ្លង​រវាង​មនុស្ស​និង​មនុស្ស​នៃ​វីរុស​នោះ ដោយ​យ៉ាង​ណាស់​អាច​បង្ការ​ឬ​ធ្វើ​ឲ្យ​យឺត​ចំពោះ​ការ​ចម្លង​ដល់​មនុស្ស​ច្រើន​រយ​ពាន់​នាក់​។

ការ​វាយតម្លៃ​នេះ​ត្រូវ​បាន​បង្ហាញ​ក្នុង​ឱកាស​នៃ​សន្និសីទ​សារព័ត៌មាន​មួយ នៅ​ក្រុង​ប៉េ​កាំ​ង បន្ទាប់​ពី​ក្រុម​រួម​នោះ​នៃ​អ្នក​ជំនាញការ​នេះ ដែល​មាន​សមាជិក​២៥​រូប បាន​ធ្វើ​ដំណើរ​សិក្សា​មួយ​នៅ​លើ​ទីលាន​អស់​ពេល​៩​ថ្ងៃ​នៅ​ចិន​។ យោង​តាម​ក្រុម​នេះ​ថា ចិន​ក៏​ដើរតួ​នាទី​សំខាន់​មួយ ដែរ​ក្នុង​កិច្ច​ការពារ​សហគមន៍​អន្តរជាតិ ដោយ​អាច​ឲ្យ​បណ្ដា​ប្រទេស​មាន​ពេល​ដើម្បី​ប្រកាន់​យក បណ្ដា​វិធានការ​ដ៏​សកម្ម ក្នុង​ការ​បង្ការ​និង​ត្រួតពិនិត្យ​និង​ផ្ដល់​បណ្ដា​បទ​ពិសោធន៍​។

ក្រុម​នេះ​បន្ត​ថា​ចិន​បាន​ចាត់​បណ្ដា​វិធានការ​ដោយ​ប្រុង​ប្រយ័ត្ន ជា​បន្តបន្ទាប់​និង​រៀបរយ ដើម្បី​ស្ដារ​ឡើង​វិញ​ជា​បន្តបន្ទាប់ របៀបរៀបរយ​ក្នុង​ផ្នែក​សង្គម សេដ្ឋកិច្ច​និង​សុខាភិបាល​។ ប្រទេស​ដទៃ​ៗ​ទៀត​ត្រូវ​វាយតម្លៃ​ឡើង​វិញ​ឲ្យ​បាន​ឆាប់រហ័ស លើ​បណ្ដា​វិធានការ​ដែល​បាន​ចាត់​ចំពោះ​ប្រទេស​ចិន​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ xinhuanet (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ