ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះពុទ្ធ​សាសនា​ជា​ដួង​ព្រលឹង​របស់​ពលរដ្ឋ​ខ្មែរ

4 ឆ្នាំ មុន

ព្រះពុទ្ធ​សាសនា​ជា​សាសនា​ដ៏​ឧត្តុ​ង​ឧត្តម​និង​ជា​ដួង​ព្រលឹង​របស់​ពលរដ្ឋ​ខ្មែរ​ដោយសារ​តែ​បង្កប់​នូវ​ការ​អប់រំ ប្រៀនប្រដៅ និង​ទ្រឹស្តី​ព្រះពុទ្ធ​សាសនា​តាម​លក្ខណៈ​វិទ្យាសាស្ត្រ​ដែល​មនុស្ស​អាច​ទទួលយក​បាន ។ មនុស្សលោក​ដែល​កើតមក​តែងតែ​ផ្សារ​ភ្ជាប់​នឹង​មាគ៌ា​នៃ​ព្រះពុទ្ធ​សាសនា​ចាប់តាំងពី​ថ្ងៃ​កើត​រហូត​ដល់​ថ្ងៃ​ស្លាប់ ។ ព្រះពុទ្ធ​សាសនា​រួម​មាន​ទ្រឹស្តី​បី​សំខាន់​គឺ លះបង់​នូវ​ទ​ង្វើ​អាក្រក់​, ញ៉ាំង​សេចក្តី​ល្អ​ឱ្យ​កើតឡើង និង​ជម្រះចិត្ត​ឲ្យ​ស្អាត​បរិសុទ្ធ…

ព្រះពុទ្ធ​សាសនា​ជា​សាសនា​ដ៏​ឧត្តុ​ង​ឧត្តម​និង​ជា​ដួង​ព្រលឹង​របស់​ពលរដ្ឋ​ខ្មែរ​ដោយសារ​តែ​បង្កប់​នូវ​ការ​អប់រំ ប្រៀនប្រដៅ និង​ទ្រឹស្តី​ព្រះពុទ្ធ​សាសនា​តាម​លក្ខណៈ​វិទ្យាសាស្ត្រ​ដែល​មនុស្ស​អាច​ទទួលយក​បាន ។

មនុស្សលោក​ដែល​កើតមក​តែងតែ​ផ្សារ​ភ្ជាប់​នឹង​មាគ៌ា​នៃ​ព្រះពុទ្ធ​សាសនា​ចាប់តាំងពី​ថ្ងៃ​កើត​រហូត​ដល់​ថ្ងៃ​ស្លាប់ ។ ព្រះពុទ្ធ​សាសនា​រួម​មាន​ទ្រឹស្តី​បី​សំខាន់​គឺ លះបង់​នូវ​ទ​ង្វើ​អាក្រក់​, ញ៉ាំង​សេចក្តី​ល្អ​ឱ្យ​កើតឡើង និង​ជម្រះចិត្ត​ឲ្យ​ស្អាត​បរិសុទ្ធ ។

ព្រះពុទ្ធ​សាសនា​បង្កប់​នូវ​ទ្រឹស្តី​អប់រំ​ដ៏​វិសេសវិសាល​ណាស់​ជា​ពិសេស​មានការ​អប់រំ​តាម​លក្ខណៈ​វិទ្យាសាស្ត្រ​ថែម​ទៀត ។ ព្រះពុទ្ធ​សាសនា​បាន​បង្រៀន​មនុស្ស​ឲ្យ​មានការ​សង្វាត​ព្យាយាម​មិន​ដែល​បង្រៀន​មនុស្ស​ឲ្យ​ទោរទន់​ទៅ​តាម​ព្រេងវាសនា​ឡើយ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ