ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាព​មិន​ច្បាស់លាស់​នៅ​ម៉ា​ឡេ​ស៊ី ក្រោយ​មហា​ធៀរ ​លាលែង

4 ឆ្នាំ មុន

ប្រទេស​ម៉ា​ឡេ​ស៊ី ៖ ប្រទេស​ម៉ា​ឡេ​ស៊ី​កាលពី​ថ្ងៃ​ទី​២៤​កុម្ភៈ ធ្លាក់​ក្នុង​ភាព​មិន​ច្បាស់លាស់​ខាង​នយោបាយ ជាមួយ​ការ​លាលែង​របស់​នាយក​រដ្ឋមន្ត្រី​លោក​មហា​ធៀរ​មហាម៉ាត់ បន្ទាប់​ពី​ការ​ប៉ុនប៉ង​មួយ​របស់​បណ្ដា​សម្ព័ន្ធមិត្ត​លោក​ចង់​ផ្ដួលរំលំ​លោក ដើម្បី​រាំង​ខ្ទប់​អ្នក​ដែល​ត្រូវ​ជ្រើសតាំង​ឲ្យ​បន្ត​តំណែង​ពី​លោក​។ ការ​ប្រកាស​របស់​លោក​មហា​ធៀរ​អាយុ​៩៤​ឆ្នាំ ជា​មេដឹកនាំ​ដែល​មាន​វ័យ​ចំណាស់​ជាងគេ​នៃ​ពិភពលោក កើត​មាន​២៤​ម៉ោង​ក្រោយ​វិបត្តិ​នយោបាយ​។…

ប្រទេស​ម៉ា​ឡេ​ស៊ី ៖ ប្រទេស​ម៉ា​ឡេ​ស៊ី​កាលពី​ថ្ងៃ​ទី​២៤​កុម្ភៈ ធ្លាក់​ក្នុង​ភាព​មិន​ច្បាស់លាស់​ខាង​នយោបាយ ជាមួយ​ការ​លាលែង​របស់​នាយក​រដ្ឋមន្ត្រី​លោក​មហា​ធៀរ​មហាម៉ាត់ បន្ទាប់​ពី​ការ​ប៉ុនប៉ង​មួយ​របស់​បណ្ដា​សម្ព័ន្ធមិត្ត​លោក​ចង់​ផ្ដួលរំលំ​លោក ដើម្បី​រាំង​ខ្ទប់​អ្នក​ដែល​ត្រូវ​ជ្រើសតាំង​ឲ្យ​បន្ត​តំណែង​ពី​លោក​។

ការ​ប្រកាស​របស់​លោក​មហា​ធៀរ​អាយុ​៩៤​ឆ្នាំ ជា​មេដឹកនាំ​ដែល​មាន​វ័យ​ចំណាស់​ជាងគេ​នៃ​ពិភពលោក កើត​មាន​២៤​ម៉ោង​ក្រោយ​វិបត្តិ​នយោបាយ​។ កាលពី​យប់​ថ្ងៃ​ទី​២៣​កុម្ភៈ​លោក​មហា​ធៀរ ដែល​ចង់​លើក​លោក​អាន​វ៉ា​អ៊ី​ប្រា​ហ៊ី​ម ឲ្យ​បន្ត​តំណែង​ពី​លោក​បាន​បរិហារ​ការ​ប៉ុនប៉ង​មួយ ចង់​ផ្ដួលរំលំ​ក្រុមចម្រុះ​កំពុង​កាន់​អំណាច ដោយ​លើក​ពី​អំពើ​ក្បត់​មួយ​ព្រោះតែ​លោក​សន្យា​ឲ្យ​លោក​អាន​វ៉ា​បន្ត​តំណែង​ពី​លោក​។

ពួក​ប្រឆាំង​លោក​មហា​ធៀរ​ក្នុង​ផៃ្ទ​ក្រុមចម្រុះ ដែល​ដណ្ដើម​បាន​ជ័យជម្នះ​ក្នុង​ការ​បោះ​ឆ្នោត​សភា​កាលពី​ខែឧសភា​ឆ្នាំ​២០១៨ បាន​ប៉ុនប៉ង​បង្កើត​រដ្ឋាភិបាល​ថ្មី​មួយ ជាមួយ​បណ្ដា​សមាជិក​នៃ​គណ​បក្សប្រឆាំង​។ ពួក​គេ​គ្រោង​បណ្ដេញ​លោក​អាន​វ៉ា ព្រមទាំង​សមាជិក​សភា​ភាគច្រើន​នៃ​គណបក្ស​លោក ដែល​បែប​នេះ​រារាំង​លោក​មិន​ឲ្យ​ក្លាយជា​ប្រមុខ​រដ្ឋាភិបាល​។

ព្រឹក​ថ្ងៃ​ទី​២៤​កុម្ភៈ ខណៈ​ដែល​ការ​ប៉ុនប៉ង​ផ្ដួលរំលំ​រដ្ឋាភិបាល​ហាក់ដូចជា​មិន​អាច​ទៅ​រួច ការិយា​ល័យ​លោក​មហា​ធៀរ ប្រកាស​ភ្លាម​ៗ​ថា លោក​បាន​ថ្វាយ​សារលិខិត​សុំ​លាលែង​ដល់​ព្រះមហា​ក្សត្រ​។ ក្រុមចម្រុះ​កាន់​អំណាច​តាម​ពិត​ទៅ​គ្មាន​ពាក្យ​អី​និយាយ ជាមួយ​ការ​ចាកចេញ​របស់​គណ​បក្ស​BERSATU​របស់​លោក​មហា​ធៀរ​ចេញពី​ក្រុមចម្រុះ​និង​ការ​សុំ​លាលែង​របស់​សមាជិក​សភា​១១​រូប​នៃ​គណបក្ស​របស់​លោក​អាន​វ៉ា​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ